no-alternative title

MSI Optix MAG161V ម៉ូនីទ័រលេងហ្គេមជំនាន់ថ្មី មានភាពឆ្លាតវៃ មានរាងតូចស្រាល និងមាងាយស្រួលក្នុងការចល័តតាមខ្លួន

MSI ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកសម្រាប់ផ្នែក Gaming Hardware នោះ គឺពិតជាមានមោទនភាពមែនទែនក្នុងការពង្រឹកទៅលើផ្នែក Hardware កាន់តែល្អអស្ចារ្យជាច្រើនបន្ថែមទៀត ដើម្បីបំពេញទៅលើសេចក្តីត្រូវការរបស់អ្នកលេងហ្គេម។ នៅពេលនេះ យើងមានមោទនភាពក្នុងការប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមជំនាន់ថ្មីដែលងាយស្រួលក្នុងការចល័តនោះគឺ Optix MAG161V។

សម្រាប់ម៉ូនីទ័រ MSI Optix MAG161V នេះគឺមានទម្ងន់ស្រាលត្រឹមតែ 0.9kg និងមានកម្រាស់ស្តើងមែនទែនត្រឹមតែ 5.1mmដែលអនុញ្ញាតអោយអ្នកអាចយកវាទៅខាងក្រៅបានយ៉ាងងាយស្រួលថែមទៀត។ វាមានភ្ជាប់ជាមួយនឹងសម្បក Case ដែលអាចជួយអ្នកងាយស្រួលក្នុងការបញ្ឈរទៅលើម៉ូនីទ័រនេះបានថែមទៀត។ វាមានភ្ជាប់ជាមួយនឹងរន្ធ multiple I/O ជាច្រើនដូចជា mini HDMI និង Type-C សម្រាប់ភ្ជាប់ទៅកាន់កុំព្យូទ័រ ស្មាតហ្វូន កាមេរ៉ា និងជាច្រើនទៀត។ អ្នកនឹងរីករាយជាមួយនឹងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យតាមរយៈអេក្រង់កម្រិតភាពច្បាស់ Full HD ជាមួយនឹងអេក្រង់ IPS នេះថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បទពិសោធន៍នៃការប្រើប្រាស់នូវ Dual-monitor លែងជាបញ្ហាទៀតហើយសម្រាប់ការប្រើប្រាស់នៅកន្លែងការងារ ឬនៅផ្ទះនោះ។ ម៉ូនីទ័រ Optix MAG161V នេះគឺអាចប្រើប្រាស់បានច្រើនជម្រើសទៅតាមតម្រូវការរបស់អ្នកដូចជាការធ្វើបទបង្ហាញទៅកាន់មិត្តភក្តិរបស់អ្នកនៅក្នុងហាងកាហ្វេ អ្នកអាចលេងហ្គេមកម្សាន្តនៅលើអេក្រង់ធំ និងការទស្សនាវីដេអូក្នុងពេលធ្វើដំណើរទៅផ្ទះបានថែមទៀតផង។ មិនថាលោកអ្នកកំពុងតែធ្វើការ ឬលេងហ្គេមនោះទេ MSI Optix MAG161V គឺជាជម្រើសល្អបំផុតក្នុងការប្រើប្រាស់។

-ការឌីស្សាញងាយស្រួលចល័ត

Optix MAG161V ពិតជាមានទម្ងន់ស្រាលមែនទែន ហើយវាជាអេក្រង់ម៉ូនីទ័រដែលងាយស្រួលក្នុងការចល័តថែមទៀតផង។ វាមានទម្ងន់ត្រឹមតែ 0.9 kg ។ អ្នកអាចកាន់អេក្រង់នេះទៅកាន់គ្រប់ទីកន្លែងដែលអ្នកចង់បានដោយគ្មានសម្ពាធអ្វីនោះទេ។ មិនថាអ្នកកំពុងធ្វើការ ឬនៅផ្ទះ អ្នកអាចទទួលបាននូវបទពិសោធន៍ថ្មី Dual-Monitor ដែលអ្នកចង់បានបំផុត។

-រូបរាងស្តើងស្រស់ស្អាតទាក់ទាញ

អេក្រង់ម៉ូនីទ័រជាច្រើនភាគច្រើនមានកម្រាស់ក្រាស់ និងធំពិបាកយកតាមខ្លួន។ ប៉ុន្តែសម្រាប់ Optix MAG161V គឺជាម៉ូនីទ័រចល័តដែលមានកម្រាស់ស្តើងបំផុតដែលមានកម្រាស់ត្រឹមតែ 5.1mm ហើយវាងាយស្រួលក្នុងការដាក់នៅក្នុងកាបូបរបស់អ្នកថែមទៀត។ ដូចនេះ អ្នកអាចយកវាទៅតាមខ្លួនបានគ្រប់ទីកន្លែងដោយគ្មានបញ្ហាអ្វីនោះទេ។

-កម្រិតភាពច្បាស់ FULL HD

ម៉ូនីទ័រនេះមានកម្រិតភាពច្បាស់ FULL HD ដែលធ្វើអោយការទស្សនាគឺកាន់តែអស្ចារ្យ និងល្អបំផុតនៅក្នងការលេងហ្គេម ឬការទស្សនាកម្មវិធី TV Show ដែលអ្នកពេញចិត្តនោះ។ ម៉ូនីទ័រ Optix MAG161V នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃការទស្សនាកម្រិត FULL HD ដែលអ្នកនឹកស្មានមិនដល់នោះទេ។

-រន្ធសាកថ្ម USB TYPE C

អ្នកអាចប្រើប្រាស់នូវ Optix MAG161V របស់អ្នកបានតាមរយៈរន្ធ USB Type C ។ សម្រាប់ខ្សែ USB Type C នេះគឺមានការឌីស្សាញយ៉ាងពិសេសដែលអ្នកអាចធ្វើការភ្ជាបប់ទៅកាន់ឧបករណ៍ជាច្រើនផ្សេងទៀតជាមួយនឹងភាពងាយស្រួល និងមិនមានបញ្ហាអ្វីនោះទេ។

-ការប្រើប្រាស់ជាមួយនឹង MINI HDMI

សម្រាប់ MINI HDMI គឺជា video/audio transmitting interfaces ដែលមានការពេញនិយមបំផុតក្នុងការប្រើប្រាស់នៅលើពិភពលោកនេះ។ ជាមួយនឹងការប្រើប្រាស់នូវ mini HDMI I/O នេះ អ្នកអាចភ្ជាប់នូវម៉ូនីទ័រ Optix MAG161V ទៅកាន់ឧបករណ៍ជាច្រើនដូចជា set-top box, ម៉ាស៊ីនបញ្ចាំងរូបភាព, កុំព្យូរទ័រលើតុ, កុំព្យូទ័រយួរដៃ, console, កាមេរ៉ា និងជាច្រើនទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន