no-alternative title

កាមេរ៉ា Canon EOS Rs គ្រោងនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2020 នេះជាមួយនឹងទំហំសេនស័រដល់ទៅ 75MP full frame CMOS Sensor អស្ចារ្យបំផុត

ស្របពេលដែរឆ្នាំ 2019 ជិតផុតហើយនោះ ថ្មីៗនេះមានព័ត៌មានពាក្យចចាមអារ៉ាមជាច្រើននៃកាមេរ៉ាស៊េរីថ្មីនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2020។ ពាក្យចចាមអារ៉ាមមួយដែលអស្ចារ្យបំផុតនោះ គឺថា ក្រុមហ៊ុន Canon ត្រូវបានគេរាយការណ៍ថា នឹងបញ្ចេញនូវកាមេរ៉ាថ្មី EOS R-series របស់ខ្លួនដែលត្រូវគេហៅឈ្មោះថា  Canon EOS Rs ។ ជាមួយនឹងវត្តមានរបស់កាមេរ៉ា Canon EOS R និងកាមេរ៉ា  Canon EOS RP នេះ គឺបង្ហាញខ្លួនអស់រយៈពេលជាង 1 ឆ្នាំហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងគេហទំព័រ Canon Rumors  បានអោយដឹងថា កាមេរ៉ា Canon EOS Rs ត្រូវគេដឹងថាមានទំហំសេនស័រ 75MP full frame CMOS sensor ដែលនេះគឺជាការបោះជំហានដ៏ធំចេញពីសេនស័រ  30.3MP sensor នៅលើកាមេរ៉ា  Canon EOS R ។ សេនស័រនេះ គឺផ្តោតទៅលើ dynamic range ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយនោះ សេនស័រនេះមិនមែនជាទិដ្ឋភាពសម្រាប់កាមេរ៉ា Canon EOS Rs នាពេលខាងមុខនោះទេ។ អ្នកថតរូបភាពអាជីពរបស់ក្រុមហ៊ុន Canon នៅគ្រប់ទីកន្លែងកំពុងតែរង់ចាំនូវកាមេរ៉ានេះ ខណៈពេលដែលកាមេរ៉ា  Canon EOS Rs នេះ ត្រូវបានគេនិយាយថា នឹងមានរន្ធ dual card slots! ក្រុមហ៊ុន Canon អាចនឹងបញ្ចេញនូវកាមេរ៉ានេះសម្រាប់ត្រៀមថ្ងៃឈប់សម្រាកខាងមុខនេះ។

លក្ខណៈសម្បត្តិដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀត គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប DIGIC 9 processor, joystick ចេញពីកាមេរ៉ា EOS-1D X Mark III, កម្រិតភាពច្បាស់ EVF ធំជាង និងខ្ពស់ជាងកាមេរ៉ា EOS R ថែមទៀត។ កាមេរ៉ា Canon EOS Rs នឹងមានអេក្រង់ LCD និងសមត្ថភាពដូចទៅនឹងកាមេរ៉ា EOS R ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងរំភើបបំផុតនោះគឺថាកាមេរ៉ា Canon EOS Rs នេះនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។ កាលបរិច្ឆេទនេះ គឺល្អមែនទែនដោយសារតែវត្តមានរបស់វាគឺមុនព្រឹត្តិការណ៍ 2020 Olympics ។ នេះគឺមានន័យថា យើងនឹងឃើញអ្វីដែលថ្មីទៀតហើយនៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន