no-alternative title

Zenbook Duo UX481FL កុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលសាកសមបំផុតសម្រាប់ Animator, Music Producer, និង Content Creator

នាពេលបច្ចុប្បន្ននេះ អ្នកដែលចូលចិត្តធ្វើការទៅលើការបង្កើតភាពច្នៃប្រឌិតពិតជាមានសន្ទុះកើនឡើងគួរអោយកត់សំគាល់។ អាចនិយាយបានថា វាជាការងារមួយដែលធ្វើអោយមនុស្សអាចស្វែងយល់កាន់តែច្បាស់ពីទេព្យកោសលរបស់ពួកគេ ក៏ដូចជាអាចជាផ្នែកមួយក្នុងការកាត់បន្ធយភាពតានតឹង។ ដូចនេះ Zenbook Duo (UX481FL) នេះហើយនឹកអាចក្លាយជាជំនួយការពិសេសរបស់ Content Creator ទាំងអស់គ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តោះមកស្វែងយល់ពីលក្ខណៈពិសេសរបស់ Zenbook Duo (UX481FL)ទាំងអស់គ្នា៖

Zenbook Duo (UX481FL) មានទំហំអេក្រង់ 14 អ៊ីញ  IPS LCD អេក្រង់ច្បាស់កម្រិត Full HD មករួមជាមួយនឹង ScreenPad Plus ដែលមានសម្ថភាព ផ្ដល់ជូននូវបទពិសោធន៏ថ្មី មានទំហំ 12.6 អ៊ីញមានកម្រិតអេក្រង់ 4k OLED Touchscreen ដែលអាចប៉ះបាន អាចប្រើជាមួយប៊ិច Stylus និងកម្មវិធី Software មួយចំនួនដែលមានដូចជា App Switcher, View Max និង App Navigator ដែលអាចប្រើប្រាស់អេក្រង់ពីរក្នុងពេលតែមួយ និងកាន់តែមានភាពងាយស្រួល។ ប្រភេទ ScreenPad Plus នេះសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើការជាមួយនឹងភាពច្នៃប្រឌិត ដូចជា Animator, Music Producer, video editor, និង designer។

សម្រាប់ Video Editor មានភាពងាយស្រួលក្នុងការរៀបចំ Video timelines និង floating tools ជាច្រើនទៀត។ សម្រាប់ Music producer អាចចាក់ស្តាប់បទភ្លេងរបស់ពួកគេស្របពេលដែលកំពុងធ្វើការនៅលើ Mainscreen។ រីឯអ្នកប្រើប្រាស់ សម្រាប់ Casual Creator អាចរៀបចំ timeline controls, code windows, និង auto mixer panel របស់ពួកគេនៅលើ ScreenPad  Plus ដើម្បីបង្កើតអោយមានភាពងាយស្រួល និងមិនធ្វើអោយមានភាពរញ៉េរញ៉ៃនៅលើ Main Screen។ អ្វីដែលពិសេសនោះគឺ អ្នកប្រើប្រាស់អាចរក្សានូវ ឯសារ គេហទំព័រ រូបថត និង វីដេអូ នៅលើ ScreenPad Plus ស្របពេលកំពុងធ្វើការនៅលើ Main Screen ក៏ដូចជាកាន់តែមានភាពងាយស្រួលក្នុងការឆ្លើយតបអ៊ីមែល រឺសារផ្សេងៗ ក្នុងបណ្តាញសង្គមដោយមិនចាំបាច់បិទកម្មវិធីផ្សេងៗឡើយ។

Zenbook Duo (UX481FL) បានបំពាក់ដោយប្រព័ន្ធដំណើរការ CPU Intel Corei5 ជំនាន់ទី10 i5-10210U quad-core processor with up to a 4.9 GHz Turbo Boost ដែលមានអង្គចងចាំ 16GB LPDDR3 Ram និង SSD 1TB PCle 3.0 x4 ជាមួយនឹងក្រាហ្វិច NVIDIA GeForce MX250 GPU។ ក្រាហ្វិកកាតមានទំហំ 2GB GDDR5 VRAM ដែលមានកំលាំងគ្រប់គ្រាន់ក្នុងការធ្វើការជាមួយនឹងកម្មវិធីដូចជា Photoshop, AfterEffects, រឺ Adobe Premeire Pro និងកម្មវិធីជាច្រើនទៀត។ នៅខាងឆ្វេងនៃលេបថប មានរន្ធ USB 3.1 type-C port, រន្ធ USB 3.1 type-A port, HDMI និង DC-in port។ រីឯខាងស្តាំមានរន្ធ Mirco-SD card reader, រន្ធ Combo audio rack, USB 3.1 type-A port។ លេបថបនេះក៏មានបំពាក់ជាមួយនឹងប្រព័ន្ធ Wi-Fi6 ជាមួយនឹង Gig+(802.11ax) ដែលអាចទាញយក Internet បានយ៉ាងរហ័ស។

អេក្រង់ FHD NanoEdge របស់ Zenbook Duo ពិតជាភាពអស្ចារ្យជាមួយនឹងអេក្រង់ 14អ៊ីញ។ គែមអេក្រង់កាន់តែស្តើង មានផ្ទៃអេក្រង់លាតដល់ទៅ 90% នៃដងខ្លួន ព្រមទាំងមាន Pantone Validated ដែលធ្វើអោយការកែពណ៏កាន់តែមានភាពងាយស្រួល និងត្រឹមត្រូវ 100%។ Zenbook Duo (UX481FL) មានថាមពលថ្មរហូតទៅដល់ 70wh ជាមួយនឹង CPU Intel Core Processor ជំនាន់ទី 10 និងក្រាហ្វិច MX250 ដែលបានផ្តល់នូវថាមពលថ្មដ៏ខ្លាំងដែលអ្នកអាចធ្វើការចាក់វីដេអូរបានទៅដល់ 22 ម៉ោង និង អាចប្រើប្រាស់ទៅលើ ScreenPad បាន 16 ម៉ោង។ ចំណុចពិសេសទាំងអស់នេះ ពិតជាអាចបង្ហាញថា Zenbook Duo (UX481FL) នឹងអាចក្លាយជាដៃគូរដ៏សាកសមឥតខ្ចោះក្នុងការបង្កើតភាពច្នៃប្រឌិតរបស់អ្នក។ Zenbook Duo (UX481FL) លក់នៅកម្ពុជា មានតម្លៃ 1249 ដុល្លា។

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន