no-alternative title

ASUS X409 និង X509 គឺជាកុំព្យូទ័រយួដៃជំនាន់ថ្មីមួយ ដែលសាកសមបំផុតសម្រាប់សិស្ស និងអ្នកធ្វើការ

ASUS X409 និងX509 ជាលេបថបដែលមានរូបរាងស្តើងនិងទម្ងន់ស្រាលដែលសាកសមបំផុតជាមួយការប្រើប្រាស់ប្រចាំថ្ងៃដែលមានបំពាក់ជាមួយប្រព័ន្ធដំណើរការចាប់ពី Intel Core i3 ជំនាន់ទី 7 រហូតទៅដល់ Intel Core i5 ជំនាន់ទី 8 ជាមួយនិងក្រាហ្វ្រិក NVIDIA GeForce និងមានប្រព័ន្ធផ្ទុកទិន្នន័យពីរដែលជួយក្នុងការទុកទិន្នន័យរបស់អ្នកប្រើប្រាស់បានច្រើន។ ខាងក្រោមនេះជាចំណុចដ៍គួរអោយទាក់ទាញនៃ ASUS X409/X509:

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សមត្ថភាពដំណើរការ ៖ ASUS X409 និង X509 មានសមត្ថភាពដំណើការខ្ពស់ដែលជួយដល់ការងារប្រើប្រាស់ប្រចាំថ្ងៃអោយមានភាពងាយស្រួលនិងរលូន។ដោយសារតែលេបថបនេះបានបំពាក់នូវWindow 10PROជាមួយនិងប្រព័ន្ធដំណើរការចាប់ពី Intel Core i3ជំនាន់ទី 7 ដល់ Intel Core i7 ជំនាន់ទី8មានទំហំរ៉េម DDR 4GB អាចតម្លើងដល់ទៅ 8GB រួមជាមួយនិងអង្គផ្ទុកទិន្នន័យ HDD 1TB Sata ដែលជាប្រភេទ Dual Storage អាចបន្ថែម SDDដល់ទៅ 512GB ជាមួយនិងក្រាហ្វិក NVIDIA GeForce MX250 ដែលជាប្រភេទក្រាហ្វិកដាច់។

 

សមត្ថភាពដំណើរការនៃ ASUS X409 និង X509 ពិតជាសាកសមជាមួយ និងការធ្វើកិច្ចការស្រាវជ្រាវផ្សេងៗ ការធ្វើការជាមួយនិងកម្មវិធីដែលមានទំហំធំៗ ការលេងហ្គេមកម្សាន្តតូចមួយចំនួនបានដោយរលូនគ្មានការរអាក់រអួលនោះទេ។ASUS X409 និង X509 ក៍មានបំពាក់ជាមួយប្រព័ន្ធសម្លេង Sonic Master ដែលមានការបញ្ចេញសម្លេងយ៉ាងពិរោះ, ប្រព័ន្ធ Wifi5 អាចទាញយក internet ប្រើប្រាស់បានយ៉ាងរហ័ស និងប្រព័ន្ធ Bluetooth 4.2 ដែលមានល្បឿនលឿនក្នុងការតភ្ចាប់ជាមួយឧបករណ៍ផ្សេងៗ។

រចនាបថ៖ ASUS X409 និង X509 មានរូបរាងស្តើងនិងស្រាលដោយ X409 មានទំហំ 14 អ៊ីង ទម្ងន់ 1.65Kg និងX509 មានទំហំ 15 អ៊ីញទម្ងន់ 1.8Kg។ រចនាបថនៃលេបថបនេះពិតជាមានភាពស្រស់ស្អាតសាកសមជាមួយនិងសិស្សនិស្សិតនិងអ្នកធ្វើការដែលចូលចិត្តលេបថបបែបស៊ីវីល័យ ដោយមានរចនាឡើងដោយមាន២ពណ៍គឺពណ៍ទឹកប្រាក់( Transparent Silver)និងពណ៍ប្រផេះ(Slate Grey)។

បន្ទះអេក្រង់ ៖ អេក្រង់របស់ ASUS X409 និង X509ជាប្រភេទអេក្រង់ NanoEdge ដែលមានទំហំអេក្រង់ធំ 77.5% នៃផ្ទៃលេបថបនិងសឹងតែគ្មានគែម ។ អេក្រង់នេះ មានកម្រិតFHD ដែលមានភាពច្បាស់ល្អក្នុងការមើលវីឌីអូនិងប្រើប្រាស់ក្នុងការធ្វើការងារផ្សេងៗ។

ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Sensor) ៖ ASUS X409 និង X509ក៏មានបំពាក់ជាមួយប្រព័ន្ធស្កេនដៃ (Fingerprint) ដែលមានទីតាំងនៅលើ Touchpad ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដោះសោរដោយគ្រាន់តែប៉ះទៅលើជ្រុងតូចដែលមាននៅលើtouchpadនោះអ្នកអាចស្កេនក្រយ៉ៅដៃតាមរយះWindow Hello ដោយមិនចាំបាច់វាយលេខកូដនោះទេ។

ក្តារចុច៖ ក្តារចុចនៃ ASUS X409 និង X509 មានគម្លាតពីគ្នាល្អដែលធ្វើអោយមានភាពងាយស្រួលក្នុងការវាយឯកសារផ្សេងៗបន្ថែមពីនេះទៅទៀតក្តារចុចនេះក៏មានពន្លឺនៅខាងក្រោមក្តារចុចដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់នៅទីងងឹត។

រន្ធដោត(I/0Ports) ៖ ASUS X409/X509 មានរន្ធដោតUSB 3.1 Type-C ដែលជាប្រភេទរន្ធដែលអាចបញ្ជូនទិន្នន័យមានលឿន, រន្ធUSB 2.0រន្ធHDMI ,រន្ធដោតMicroSD  card reader និងរន្ធដោតកាស។

ថាមពលថ្ម៖ ASUS X409 និង X509 មានថាមពលថ្មខ្លាំងដល់ទៅ 32wh ដែលមានភាពកាន់ថ្មបានយូរល្មមនិងមានបច្ចេកវិទ្យា ASUS Fast Chargeដែលអាចសាកថ្មបានលឿនដល់ទៅ 60% នៅក្នុងរយះពេលត្រឹមតែ 49 នាទី។ បច្ចេកវិទ្យានេះ ពិតជាផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការយកលេបថបទៅតាមខ្លួនបានគ្រប់ពេលដោយមិនចាំមិនបារម្ភពីការអស់ថាមពលថ្មនោះទេ។


សរុបមកលេបថបASU X409/X509ទាំងតម្លៃសមរម្យ រូបរាងរចនាបថដ៍ទាក់ទាញ សមត្ថភាពដំណើការពិតជាល្អពិតជាសាកសម្យក្នុងការប្រើប្រាស់សម្រាប់ សិស្សនិស្សិតនិងអ្នកធ្វើការ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន