no-alternative title

មកដល់ហើយ OPTIX MAG273 និង OPTIX MAG273R ម៉ូនីទ័រថ្មី អេក្រង់ភ្លឺច្បាស់ សមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេម

MSI ដែលជាក្រុមហ៊ុននាំមុខមួយរបស់ពិភពលោក លើផ្នែក Hardware សម្រាប់ការលេងហ្គេមនោះ មានមោទនាភាពជាខ្លាំងនៅក្នុងការពង្រីកទៅលើសក្តានុពលរបស់ខ្លួននៅក្នុងផ្នែក hardware នេះ សម្រាប់អ្នកលេងហ្គេមគ្រប់រូប។ នៅក្នុងពេលនេះ យើងមានមោទនភាពក្នុងការបង្ហាញនូវម៉ូនីទ័រលេងហ្គេម IPS eSports Gaming Monitors: Optix MAG273 និង Optix MAG273R ជំនាន់ចុងក្រោយបំផុតដែលពិតជាល្អបំផុតក្នុងការប្រើប្រាស់។ សម្រាប់ម៉ូនីទ័រនេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ IPS កម្រិត refresh rate ខ្ពស់ដល់ទៅ 144Hz និងកម្រិតនៃការឆ្លើយតបលឿន 1ms អ្នកនឹងរីករាយជាមួយនឹងបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត និងរលូនបំផុតនៅក្នុងពេលលេងហ្គេមនៅពេលតែមួយថែមទៀតផង។

អេក្រង់ IPS នេះ ផ្តល់នូវកម្រិតនៃមុំក្នុងការទស្សនាបានយ៉ាងល្អបំផុត ហើយវាក៏ផ្តល់នូវភាពរីករាយដែលគ្មានគូប្រៀបក្នុងការទស្សនាផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ល្បឿននៃការឆ្លើយតបរហ័សគឺស្មើ ឬទាបជាង 1ms នោះ វាពិតជាផ្តល់នូវការទស្សនាដែលមានកម្រិតខ្ពស់បំផុតមិនធម្មតានោះទេ។ ក្រុមហ៊ុន MSI គឺបានធ្វើការផ្តោតជានិច្ចទៅលើការឌីស្សាញម៉ូនីទ័រលេងហ្គេមដើម្បីអោយអ្នកប្រាកដចិត្តថាអ្នកនឹងឈ្នះនូវការប្រកួតរបស់អ្នកជាក់ជាមិនខាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បទពិសោធន៍ដ៏រំភើបនៃការទស្សនានៅលើអេក្រង់ IPS ៖ Optix MAG273 និង Optix MAG273R មានភ្ជាប់ជាមួយនឹងអេក្រង់ IPS ដែលអាចធ្វើការបង្ហាញនូវពណ៌បានច្បាស់ក្នុងការទស្សនាជាទីបំផុត។ បន្ថែមពីនេះទៀតនោះ អេក្រង់ IPS នេះគឺផ្តល់នូវរូបភាពច្បាស់ជាងមុន និងពណ៌អេក្រង់ត្រជាក់ភ្នែក និងពន្លឺភ្លឺច្បាស់ថែមទៀតផងដែលអ្នកនឹងរីករាយក្នុងការទស្សនាគ្រប់ពេលវេលាតែម្តង។

REFRESH RATE និង RESPONSE TIME លឿនក្នុងការប្រើប្រាស់ ៖ Optix MAG273 និង Optix MAG273R មានកម្រិត 144Hz refresh rate និងកម្រិតនៃការឆ្លើយតប 1ms response time ។ វាគ្មានការសង្ស័យនោះទេដែលនេះគឺជាតម្រូវការដ៏មានសារៈសំខាន់មែនទែននៅសម្រាប់អ្នកលេងហ្គេមអាជីពនោះ ជាពិសេសនៅក្នុងការលេងហ្គេមដែលមានក្រាហ្វិកលឿន។ សម្រាប់ហ្គេមជាច្រើនដូចជា first-person shooters, fighters, racing sims, real-time strategy និង sports គឺលែងជាបញ្ហាទៀតហើយសម្រាប់ម៉ូនីទ័រថ្មីនេះ។

កម្មវិធី GAMING OSD APP 2.0 ៖  Optix MAG273 និង Optix MAG273R កាន់តែមានសមត្ថភាពខ្លាំងក្លាដោយបន្ថែមជាមួយនឹងកម្មវិធី Gaming OSD Appដែលអនុញ្ញាតអោយអ្នកធ្វើការគ្រប់គ្រងទៅលើអេក្រង់ម៉ូនីទ័រនេះនៅក្រោម software window បាន។ អ្នកអាចធ្វើការរៀបចំទៅលើ display settings ទៅតាមកម្មវិធី Software ដែលមាននៅក្នុងកម្មវិធី App នេះ។ វានឹងធ្វើការដំណើរការដោយស្វ័យប្រវត្តិទៅលើ presets នៅពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់នូវកម្មវិធី Software នេះផងដែរ។ ជាចុងក្រោយ Gaming OSD App អនុញ្ញាតអោយអ្នកប្រើប្រាស់នូវ in-game hotkeys សម្រាប់ធ្វើការកែសម្រួលទៅលើ display settingsរបស់អេក្រង់នេះថែមទៀតផង។

HDR READY នាំយកនូវរូបភាពច្បាស់បំផុតក្នុងការប្រើប្រាស់ ៖ សម្រាប់អេក្រង់ High Dynamic Range (HDR) នេះ ផ្តល់នូវពណ៌ច្បាស់ និងកម្រិត contrast កាន់តែប្រសើរជាងមុន។ Optix MAG273 និង Optix MAG273R នេះមានភ្ជាប់ជាមួយនឹងមុខងារ HDR technology ដែលអាចផ្តល់នូវរូបភាពកាន់តែច្បាស់ជាងមុន ពណ៌កាន់តែស្រស់ស្អាតជាងមុន និងមើលទៅស្រដៀងទៅនឹងអ្វីដែលភ្នែករបស់មនុស្សមើលឃើញផងដែរ។

NIGHT VISION ៖  NIGHT VISION គឺត្រូវបានដាក់បញ្ចូលទៅក្នុង configuration software - Gaming OSD App 2.0 របស់ក្រុមហ៊ុន MSI ។ វាអាចធ្វើការគណនាទៅលើផ្ទៃពណ៌ខ្មៅបានយ៉ាងល្អនិងផ្តល់នូវពណ៌យ៉ាងត្រជាក់ចិត្តថែមទៀតនៅពេលដែលអ្នកប្រើប្រាស់នៅពេលយប់នោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន