no-alternative title

ASUS ZenScreen ដែលបង្ហាញវត្តមានក្នុងព្រឹតិ្តការណ៍ Computex 2019 នោះ បានក្លាយជាម៉ូនីទ័រលក់ដាច់បំផុតរបស់ពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវ ZenScreen ដែលជាម៉ូនីទ័រនៅក្នុងស៊េរីដែលលក់ដាច់បំផុតរបស់ពិភពលោក។ ការប្រកាសនេះ គឺផ្អែកទៅលើរបាយការណ៍មួយរបស់ក្រុមហ៊ុនវិភាគនាំមុខគេ IHS Markit ដែលរកឃើញថា ម៉ូនីទ័រ ASUS នេះគឺមានប្រហែលជា 64% នៃការនាំចេញរបស់ពិភពលោកនៅក្នុងរយៈពេល 3 ត្រីមាសនៅក្នុងឆ្នាំ 2019 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការនាំមុខនៅក្នុងទីផ្សារម៉ូនីទ័រដែលកំពុងតែមានការកើនឡើងខ្លាំង ៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន  IHS Markit នោះ អ្នកប្រើប្រាស់ជាច្រើនបានដឹងអំពីសារៈសំខាន់នៃម៉ូនីទ័រ ការនាំចេញសរុបរបស់ពិភពលោក គឺមានការកើនឡើង  46% នៅក្នុងឆ្នាំ 2019 នេះ។ នៅក្នុងឆ្នាំ 2020 នេះ ការនាំចេញនេះគឺត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើងដល់ទៅ 27% ។ នៅក្នុងពេលដែលទីផ្សារនេះ មានការកើនឡើងដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុន ASUS នៅតែនាំមុខគេសម្រាប់ទីផ្សារម៉ូនីទ័រនេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន លក់រាយអនឡាញជាច្រើនដ៏កំពូលនៅក្នុងសហរដ្ឋអាមេរិក អ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វិ្រកនោះ ក្រុមហ៊ុន ASUS គឺទទួលបាននូវចំណាត់ថ្នាក់លេខ 1 នៅក្នុងការលក់ម៉ូនីទ័រដែលចាប់ផ្តើមតាំងពីឆ្នាំ 2013 ជាមួយនឹងការបង្ហាញនូវម៉ូនីទ័រដែលមានរន្ធ USB ដំបូងបំផុតនោះគឺ MB168B ។ 

នៅក្នុងឆ្នាំ 2016 នេះ ក្រុមហ៊ុន ASUS ក៏បញ្ចេញនូវ  MB169C+ ដែលជាម៉ូនីទ័រដំបូងបំផុតរបស់ពិភពលោកដែលមានភ្ជាប់ជាមួយនឹង  USB Type-C (USB-C) connectivity សម្រាប់ធ្វើការបញ្ជូនថាមពល និងរលកសញ្ញាវីដេអូតាមរយៈខ្សែ USB-C នេះ។ នៅក្នុងឆ្នាំ 20117 នេះ ក្រុមហ៊ុន ASUS ក៏ប្រកាសបង្ហាញនូវ  ZenScreen series ដែលមាន ZenScreen MB16AC ដែលមានរូបរាងស្រាលបំផុត និងស្តើងបំផុតក្នុងការប្រើប្រាស់។ វាជាម៉ូនីទ័រដែលមានអេក្រង់ទំហំ 15.6-inch FHD ។ វាគឺជាម៉ូនីទ័រដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹងដំណោះស្រាយ  hybrid-signal ជាមួយនឹងការទ្រទ្រង់ទៅលើ USB-C និង  USB Type-A connectors។ នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនASUS ក៏បញ្ចេញនូវ ZenScreen Go MB16AP ដែលជាម៉ូនីទ័រស្តើងបំផុតជាមួយនឹងថាមពលថ្មនៅក្នុងនេះ។ នៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុន ASUS ក៏បញ្ចេញនូវ ZenScreen Touch MB16AMT ដែលជាម៉ូនីទ័រដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹងមុខងារ multitouch និងថាមពលថ្មនៅក្នុងនេះតែម្តង។

ផលិតភាពការងារក្នុងការប្រើប្រាស់

ម៉ូនីទ័រ ZenScreen នេះគឺត្រូវបានឌីស្សាញឡើងសម្រាប់ធ្វើការបង្កើនទៅលើផលិតភាពការងារ និងបទពិសោធន៍នៃការកម្សាន្តយ៉ាងសម្បូរបែបបំផុត ហើយការឌីស្សាញរូបរាងរបស់វាពិតជាមានភាពងាយស្រួលក្នុងការចល័តបានគ្រប់ទីកន្លែង និងសក្តិសមបំផុតក្នុងការប្រើប្រាស់។ អ្នកប្រើប្រាស់កុំព្យូទ័រជាច្រើនអាចធ្វើការបង្កើនទៅលើផលិតភាពការងារ និងងាយស្រួលបំផុតក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនអាចប្រើប្រាស់នូវអេក្រង់ធំនេះបានយ៉ាងត្រជាក់ភ្នែកបំផុត។ ZenScreen នេះផ្តល់អោយអ្នកកែរូបភាពអាចធ្វើការកែប្រែរូបភាពនិងវីដេអូបានយ៉ាងងាយស្រួល។ សម្រាប់គ្រប់ម៉ូឌែលនៃម៉ូនីទ័រ ZenScreen នេះគឺមានអេក្រង់  15.6-inch IPS displays ជាមួយនឹងកម្រិតភាពច្បាស់ FHD ហើយវាក៏មានការតភ្ជាប់ជាមួយនឹងមុខងារ  HDMI connectivity, 10-point multitouch ថាមពលថ្មនៅខាងក្នុង រន្ធដោត USB-C connectivity និងលក្ខណៈពិសេសជាច្រើនទៀត។

ម៉ូនីទ័រដែលឌីស្សាញយ៉ាងល្អបំផុតក្នុងការលេងហ្គេម

ក្រុមហ៊ុន ASUS ក៏ធ្វើការពង្រីកទៅលើម៉ូនីទ័រដែលមានការឌីស្សាញឡើងសម្រាប់ការកម្សាន្ត និងបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមជាច្រើនដែលចង់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងការលេងហ្គេមនោះ។ សម្រាប់ម៉ូនីទ័រ ROG Strix XG17 ស៊េរីថ្មីក៏ជាអេក្រង់លេងហ្គេមដែលមានទំហំ 17.3-inch IPS FHD ជាមួយនឹងកម្រិត 240 Hz refresh rate និង  3 ms response time ដែលអាចប្រើប្រាស់បានរយៈពេល 3.5 ម៉ោងជាមួយនឹងថាមពលថ្មនៅក្នុងនោះស្រាប់សម្រាប់កម្រិត 240 Hz240 Hz ក្នុងការបញ្ចូលថាមពលថ្មម្តងនោះ។ សម្រាប់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Quick-charge technology អនុញ្ញាតអោយអ្នកបញ្ចូលនូវថាមពលថ្មរបស់ត្រឹមមតែ 1 ម៉ោងប៉ុណ្ណោះ។ វាក៏មានបច្ចេកវិទ្យា adaptive-sync technology ដែលប្រតិបត្តិនៅក្នុងកម្រិត  48–240 Hz ថែមទៀត។ XG17 អាចប្រើប្រាស់បានជាមួយនឹង ROG Tripod ដែលជាជើងទម្ររសម្រាប់អ្នកលេងហ្គេមជាច្រើនដើម្បីធ្វើអោយអេក្រង់ XG17 នេះល្អបំផុតក្នុងការទស្សនា និងប្រើប្រាស់បំផុត។

បទពិសោធន៍ដ៏អស្ចារ្យនៃម៉ូនីទ័រ ZenScreen

 ដើម្បីធ្វើការអបអរនូវវត្តមានរបស់ម៉ូនីទ័រថ្មីរបស់ក្រុមហ៊ុន ASUS នេះ ក្រុមហ៊ុន ASUS ក៏កំពុងតែធ្វើការផ្សព្វផ្សាយនៅលើបណ្តាញសង្គមចាប់ពីថ្ងៃទី 16 ខែមីនា ឆ្នាំ 2020 នេះដល់ថ្ងៃទី 5 ខែមេសា ឆ្នាំ 2020 នេះ។ អ្នកប្រើប្រាស់ម៉ូនីទ័រ ZenScreen អាចធ្វើការចែករំលែកនូវបទពិសោធន៍របស់ពួកគេនៅលើ  Facebook, Instagram ឬ Twitter ដោយប្រើប្រាស់នូវ  #TeamZenScreen hashtag ដើម្បីមានឱកាសអាចឈ្នះនូវ  ZenBeam S2 portable projectors ចំនួន 3។ សម្រាប់អ្នកដែលមិនទាន់ទទួលបាននូវម៉ូនីទ័រ ZenScreen នេះគឺអាចមានឱកាសក្នុងការឈ្នះនូវម៉ូនីទ័រ  ZenScreen MB16ACE មួយនៅក្នុងចំណោម 3 គ្រឿងតាមរយៈការបង្ហោះនៅលើបណ្តាញសង្គម  Facebook, Instagram ឬ  Twitter តាមរយៈការចែករំលែករបស់ពួកគេអំពីការប្រើប្រាស់នូវ  ZenScreen ជាមួយនឹងការបង្ហោះដោយភ្ជាប់នូវ tag ដាក់ថា #TeamZenScreen hashtag ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន