no-alternative title

MSI ឈ្នះនូវពានរង្វាន់ឌីស្សាញល្អបំផុត ចំនួន 6 បន្ថែមទៀតពីស្ថាប័ន Red Dot Product Design Awards ក្នុងឆ្នាំ 2020 នេះ

នៅថ្ងៃនេះ MSI គឺជាក្រុមហ៊ុននាំមុខគេទៅលើផ្នែកហ្គេម និង Content Creation Hardware បានបង្ហាញនូវផលិតផលចុងក្រោយបំផុតរបស់ខ្លួនចំនួន 6 ដែលឈ្នះនូវពានរង្វាន់ឌីស្សាញល្អបំផុតពីស្ថាប័ន Red Dot Product Design Awards 2020។ សម្រាប់ពានរង្វាន់ការឌីស្សាញ Red Dot Design Award គឺមានដើមកំណើតដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយនេះគឺជាពានរង្វាន់កិត្តិយសមួយ សម្រាប់ម៉ាកយីហោផលិតផលដែលមានការឌីស្សាញប្រកបដោយគុណភាពស្រស់ស្អាត ដែលនេះគឺជាពានរង្វាន់អន្តរជាតិដែលអ្នកឌីស្សាញគ្រប់រូបតែងតែស្រម៉ៃចង់បានផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sam Chern ដែលជាអនុប្រធានផ្នែក MSI Marketing បាននិយាយថា “នៅក្នុងការទទួលស្គាល់ និងឈ្នះពានរង្វាន់  Red Dot Product Design Awards នេះ គឺបង្ហាញអំពីកិត្យានុភាពនៃការឌីស្សាញ និងការច្នៃប្រឌិតឥតឈប់ឈរដែលមានការជម្រុញពីក្រុមអ្នកឌីស្សាញទាំងអស់របស់ក្រុមហ៊ុន MSI តែម្តង។ សមត្ថភាពខ្ពស់នៃការឌីស្សាញរបស់ក្រុមហ៊ុន MSI គឺមិនអាចប្រកែកបាននោះទេ។

យើងនឹងបន្តក្នុងការស្វែងរកនូវការឌីស្សាញកាន់តែប្លែកបន្ថែមទៀតសម្រាប់ gamers, content creators និងអ្នកគ្រប់គ្នា។” សម្រាប់ផលិតផលជាច្រើន ដែលបានឈ្នះរង្វាន់នេះ គឺមានដូចជា MSI GE66 Raider Gaming Laptop, GS66 Stealth Gaming Laptop, Prestige 14 Laptop, Prestige P100 desktop PC, Creator X299 motherboard និង  MSI MEG X570 ACE Gaming motherboard ផងដែរ។

កុំព្យូទ័រលេងហ្គេម MSI GE66 RAIDER GAMING LAPTOP

MSI GE66 Raider គឺជាកុំព្យូទ័រលេងហ្គេមដែលមានភាពទាក់ទាញខ្លាំង និងល្អបំផុតក្នុងការប្រើប្រាស់ដោយសារតែវាមានភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំងៗជាច្រើន ទម្ងន់ស្រាលក្នុងការប្រើប្រាស់ និងជាផលិតផលគុណភាពខ្ពស់ថែមទៀត។ សម្រាប់ការឌីស្សាញរបស់វាវិញនោះគឺមានការការប្រើប្រាស់នូវអាលុយមីញ៉ូមពណ៌ទឹកប្រាក់យ៉ាងស៊ីវិល័យជាមួយនឹងការលម្អរទៅដោយពណ៌ Mystic Light panoramic aurora lighting នៅផ្នែកខាងមុខដែលធ្វើអោយម៉ាស៊ីននេះ កាន់តែលេចធ្លោរទាក់ទាញចិត្តមនុស្សគ្រប់ស្រទាប់វណ្ណៈតែម្តង។ ម៉ាស៊ីន GE66នេះក៏មានរន្ធបំភាយខ្យល់ដល់ទៅ 4 ដែលពិតជាធ្វើអោយម៉ាស៊ីននេះត្រជាក់ជានិច្ចនៅក្នុងពេលប្រើប្រាស់។

កុំព្យូទ័រលេងហ្គេម MSI GS66 STEALTH GAMING LAPTOP

MSI GS66 Stealth នេះ មានរូបរាងស្រស់ស្អាត និងកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ បន្ថែមពីនេះទៀតនោះ ផលិតផលនេះគឺសក្តិសមសម្រាប់អ្នកលេងហ្គេម និងអ្នកជំនួញ។ វាមានការប្រើប្រាស់នូវ “Core Black” theme ដែលពិតជាប្លែកមែនទែន។ កុំព្យូទ័រ GS66 មានការឌីស្សាញរូបរាងកាន់តែស្តើង និងផ្តល់នូវបទពិសោធន៍កាន់តែល្អក្នុងការប្រើប្រាស់។ បើអ្នកត្រូវការម៉ាស៊ីនដែលស្តើង និងខ្លាំងក្នុងការប្រើប្រាស់នោះ កុំភ្លេចម៉ូឌែល GS66 នេះ។

កុំព្យូទ័រយួរដៃ MSI PRESTIGE 14 LAPTOP

MSI Prestige14 គឺជាម៉ាស៊ីនកុំព្យូទ័រដ៏ល្អសក្តិសមបំផុតសម្រាប់ creators ដែលវាមិនត្រឹមតែមានការឌីស្សាញទៅលើពណ៌ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែរូបរាងរបស់វាវិញមានទំហំប៉ុនក្រដាស A4។ វាពិតជាស្រស់ស្អាត និងស្តង់មែនទែនក្នុងការប្រើប្រាស់។ នៅពេលដែលលោកអ្នកធ្វើការចាប់កាន់វានៅក្នុងដៃនោះ វាពិតជាមានអារម្មណ៍កាន់តែចូលចិត្ត និងជម្រុញការគិតរបស់អ្នកអោយកាន់តែប្រសើរថែមទៀតផង។

កុំព្យូទ័រលើតុ MSI PRESTIGE P100 DESKTOP PC

MSI Prestige P100 ត្រូវបានឌីស្សាញឡើងសម្រាប់អ្នកដែលចង់បានម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់នៅក្នុងការងារ Render, multitasking នៅក្នុងកម្រិត 8K និងការប្រើប្រាស់ real-time បានលឿន និងរលូនបំផុត។ វាមានភ្ជាប់ជាមួយនឹងដំណោះស្រាយនៃប្រព័ន្ធកម្តៅបានល្អ ដោយសារតែMSI Prestige P100 នេះមានភ្ជាប់ជាមួយនឹងម៉ូឌុល thermal module ជាមួយនឹងលំហូរខ្យល់ដោយឯករាជ្យសម្រាប់ CPU, GPU & PSU ដែលធ្វើអោយម៉ាស៊ីនេះមិនក្តៅនោះទេក្នុងការប្រើប្រាស់។

MSI CREATOR X299 MOTHERBOARD 

សម្រាប់គំនិតនៃការឌីស្សាញទៅលើ MSI CREATOR X299 MOTHERBOARD នេះ គឺមានការជម្រុញពីការសិប្បកម្មទៅលើផ្នែកគ្រីស្តាល់ដែលមានការប្រើប្រាស់នូវ color effects រាប់លានពណ៌ដែលធ្វើអោយវាមានចំណាំងផ្លាតពណ៌យ៉ាងល្អឥតខ្ចោះតែម្តង។ សម្រាប់ Creator X299 ត្រូវបានឌីស្សាញឡើងជាមួយនឹងការងារធ្ងន់ៗ និងជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការបំភាយនូវកំដៅចេញក្រៅនោះ។

MSI MEG X570 ACE GAMING MOTHERBOARD

សម្រាប់ MEG X570 ACE នេះ គឺមានការឌីស្សាញជាមួយនឹងពណ៌ខ្មៅនិងពណ៌មាសយ៉ាងល្អឯក។ វាក៏មានភាពទាក់ទាញខ្លាំងផងដែរដោយសារតែការប្រើប្រាស់នូវពណ៌នេះ។ សម្រាប់អ្នកដែលធុញជាមួយនឹងពណ៌ខ្មៅ និងក្រហមអាចជ្រើសរើសនូវ MEG X570 ACE នេះបានផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន