no-alternative title

MSI GF63 Thin ត្រូវបានអភិវឌ្ឍកាន់តែអស្ចារ្យ ដែលនឹងធ្វើអោយអ្នកលេងហ្គេមកាន់តែពេញចិត្តជាងមុន

ថ្មីៗនេះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវនូវម៉ូឌែលថ្មីៗជាច្រើនសម្រាប់ប្រកួតប្រជែងទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងតែមានតម្រូវការសម្រាប់បំពេញការងារ និងការកម្សាន្តហ្គេម ខណៈពេលដែលពិភពលោកតម្រូវអោយបំពេញការងារពីគេហដ្ឋាន។ MSI GF63 Thin ត្រូវបានអភិវឌ្ឍកាន់តែអស្ចារ្យ ដែលនឹងធ្វើអោយអ្នកលេងហ្គេមកាន់តែពេញចិត្តជាងមុន។ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅក្រុមហ៊ុន MSI ហើយអ្នកកំពុងតែស្វែងរកកុំព្យូទ័រនេះ គឺជាម៉ូឌែលកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាពខ្លាំងក្លា និងជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI ដែលផ្តោតទៅលើការលេងហ្គេមកាន់តែខ្លាំងក្លា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រថ្មីនេះ ត្រូវបានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® Core™ i7 Processor ជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA® GeForce® GTX 1650 Ti ជំនាន់ចុងក្រោយថែមទៀតផង។ ក្រុមហ៊ុន MSI បានបញ្ជាក់ថា បន្ទះឈីប Intel Core i7 ជំនាន់ទី 10 នេះ គឺមានសមត្ថភាពខ្លាំងក្លាជាងជំនាន់មុនដល់ទៅ 15% ។ សម្រាប់អង្គគណនារបស់វាពិតជាល្អបំផុតក្នុងការលេងហ្គេម។

កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់ស្ថាបត្យកម្មនៃ NVIDIA Max-Q ធ្វើអោយម៉ាស៊ីនរបស់កុំព្យូទ័រនេះ ដំនើរការលឿន និងមានកម្រ៉ាស់ស្តើ និងមានសម្លេងស្ងប់ស្ងាត់បំផុតក្នុងការប្រើប្រាស់។កុំព្យូទ័រនេះ ប្រើប្រាស់នូវក្រាហ្វិកកាត GeForce Gaming និងការឌីស្សាញដែលមានរូបរាងស្តើងមែនទែន។ ម៉ាស៊ីននេះ ដំនើរការលឿន និងស្ងប់ស្ងាត់ក្នុងការប្រើប្រាស់ជាទីបំផុត។ វាពិតជាល្អសក្តិសមឥតខ្ចោះសម្រាប់អ្នកលេងហ្គេមគ្រប់រូប។

អេក្រង់កម្រិត 144HZ IPS-LEVEL ល្បឿនលឿនក្នុងការប្រើប្រាស់ ស្រាលក្នុងការប្រើប្រាស់

អេក្រង់នេះ ដំណើរការលឿនបំផុតនៅក្នុងការលេងហ្គេមជាពិសេសវាបង្ហាញនូវកម្រិតភាពច្បាស់ដែលគ្មានគូប្រៀបនោះទេ។ បើនិយាយអំពីទម្ងន់របស់កុំព្យូទ័រនេះ គឺមានទម្ងន់ត្រឹមតែ 1.86Kg និងកម្រាស់ស្តើងត្រឹមតែ 21.7mm។ សម្រាប់ថាមពលថ្មរបស់វាគឺប្រើប្រាស់បានរយៈពេល 7 ម៉ោងសម្រាប់ការកម្សាន្ត និងការងារប្រចាំថ្ងៃរបស់អ្នក។ កុំព្យូទ័រនេះ មានអេក្រង់ទំហំ 15.6 អ៊ីង Full HD (1920x1080), 120Hz Refresh Rate, IPS level gaming display(Optional) ប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Windows 10 Pro។

ប្រព័ន្ធសំឡេងលឺច្បាស់គ្មានគូប្រៀប និងកម្មវិធីគ្រប់គ្រងកាន់តែងាយស្រួល

បើនិយាយអំពីគុណភាពសំឡេងរបស់ម៉ាស៊ីននេះ គឺពិតជាល្អក្នុងការប្រើប្រាស់បំផុត។ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Hi-Resolution Audio ដែលផ្តល់នូវបទពិសោធន៍ដែលអស្ចារ្យគ្មានគូប្រៀបនោះទេ។ សម្រាប់កម្រិតសំឡេងរបស់វាគឺ 24KHz / 8bit MP3 AUDIO, 44KHz / 16bit CD AUDIO និង 192KHz / 24bit HI-RES AUDIO។

សម្រាប់កម្មវិធី Dragon Center software ផ្តាច់មុខជាមួយនឹង Gaming Mode 2.0 របស់ក្រុមហ៊ុន MSI នេះ អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងការរៀបចំទៅលើកុំព្យូទ័រ MSI របស់អ្នកបានទៅតាមអ្វីដែលអ្នកចង់បាន។ អ្នកអាចធ្វើការត្រួតពិនិត្យ កែសម្រួល និងការរៀបចំកាន់តែងាយស្រួលជាងមុននៅលើប្រព័ន្ធនេះ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទូទៅរបស់ម៉ាស៊ីន MSI GF63 Thin

MSI GF63 Thin ត្រូវបានអភិវឌ្ឍកាន់តែអស្ចារ្យ ដែលនឹងធ្វើអោយអ្នកលេងហ្គេមកាន់តែពេញចិត្តជាងមុន

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន