no-alternative title

គន្លឹះសំខាន់ៗ និង Tools សម្រាប់ធ្វើការងារពីផ្ទះ ដើម្បីក្លាយខ្លួនជាអ្នកធ្វើការងារ ពីចម្ងាយដ៏មានប្រសិទ្ធិភាព

នៅក្នុងពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោក ប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ន ដោយសារតែវីរុសកូរ៉ូណានោះ ក្រុមហ៊ុនជាច្រើន ក៏អនុញ្ញាតអោយបុគ្គលិករបស់ខ្លួន ធ្វើការងារពីផ្ទះ ដើម្បីធ្វើយ៉ាងណារក្សានូវនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ពួកគេ និងសុវត្ថិភាពសម្រាប់បុគ្គលិករបស់ពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយនោះ ដើម្បីទទួលបាននូវជោគជ័យក្នុងការធ្វើការងារពីចម្ងាយនោះ អ្នកត្រូវតែធ្វើការសម្របខ្លួនអ្នក អោយបានល្អបំផុតទៅលើការធ្វើការងារប្រភេទនេះ។ នេះ គឺជាគន្លឹះមួយចំនួន និង Tools ដែលយើងគិតថា អ្នកប្រហែលជាត្រូវការ ដើម្បីក្លាយជាអ្នកធ្វើការងារពីចម្ងាយប្រកបដោយប្រសិទ្ធិភាពម្នាក់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តើ Tools អ្វីខ្លះដែលសំខាន់សម្រាប់អ្នកធ្វើការងារពីចម្ងាយដើម្បីធ្វើការទំនាក់ទំនង និងសហការគ្នានោះ?

1. កុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ ដែលអាចធ្វើការពីចម្ងាយបាន

នៅក្នុងការសិក្សានាពេលថ្មីៗនេះដោយ LinkedIn បានរកឃើញថា ការងារប្រហែលជា 85% ត្រូវបានបំពេញតាមរយៈបណ្តាញណេតវើក។ ដូច្នេះ អ្នកធ្វើការងារ ពីចម្ងាយជាច្រើន គួរតែផ្តល់នូវអាទិភាព អោយបានច្បាស់លាស់ទៅលើការទំនាក់ទំនងនៅពេលដែលធ្វើការអ៊ីម៉ែល និងការផ្ញើរសារទៅកាន់អ្នកធ្វើការងារជាមួយគ្នានោះ។ អ្នកអាចធ្វើការងារយ៉ាងរលូន និងផលិតភាពទៅលើការងារបានច្រើន ជាមួយនឹងម៉ាស៊ីន  MSI Content Creation Laptops ដ៏ខ្លាំងក្លា ហើយអ្នកក៏អាចធ្វើការភ្ជាប់ទំនាក់ទំនងទៅកាន់អ៊ីម៉ែល ការខលជាលក្ខណៈសន្និសីទ ការផ្ញើសារភ្លាមៗ និងការភ្ជាប់ទំនាក់ទំនងពីចម្ងាយក្រោមការពារពីឧបករណ៍របស់អ្នកថែមទៀត។ លោកអ្នកអាចដឹងពីពត៍មានបន្ដែមតាមតំណរភ្ជាប់ខាងក្រោម:  www.msi.com/Landing/KH-work-from-home/nb 

2. ការប្រើប្រាស់នូវបណ្តាញឯកជននិម្មិត VPN (VIRTUAL PRIVATE NETWORK)

VPN គឺជាសេវាកម្មមួយដែលផ្តល់អោយបុគ្គលិកជាច្រើន អាចធ្វើការចូលទៅកាន់សេវាកម្មរបស់ក្រុមហ៊ុននេះ ពីចម្ងាយបាន។ នៅលើបណ្តាញណេតវើកនេះ អ្នកអាចចូលទៅប្រើប្រាស់នូវព្រីនធ័រ ការតភ្ជាប់ទៅកាន់ធនធានជាច្រើនទៀត ផ្នែកព័ត៌មានបច្ចេកវិទ្យា និងជាច្រើនទៀត។ វាគឺមានការធានាសុវត្ថិភាព និងការការពារទៅលើក្រុមការងាររបស់អ្នកពីគេហទំព័រព្យាបាទជាច្រើនទៀត។ 

3. ការឆាតជាវីដេអូ

ប្រសិនបើអ្នកមានកិច្ចប្រជុំដែលមានគ្នាច្រើននោះ និងការធ្វើសន្និសីទជាច្រើន ដែលមានការចូលរួមពីអ្នកធ្វើការពីចម្ងាយជាច្រើនបានថែមទៀត កម្មវិធី  Zoom គឺជាកម្មវិធីវីដេអូឆាតមួយ ដែលមានការទ្រទ្រង់ទៅលើការខលបានគ្នាច្រើនដល់ទៅ 300 នាក់។ នៅក្នុងកម្មវិធីនេះ អ្នកអាចធ្វើការផ្លាស់ប្តូរពីការប្រជុំនៅក្នុងបន្ទប់ក្លាយជាព្រឹត្តិការណ៍និម្មិតមួយតាមរយៈការប្រើប្រាស់នូវវេទិកាអនឡាញដូចជាកម្មវិធី Zoom នេះ។ ជម្រើស ដែលល្អជាច្រើនផ្សេងទៀតនោះ គឺ Skype for Business, Teams ដែលសុទ្ធតែអាចធ្វើការផ្ញើសារផ្ញើសារផ្ទាល់ភ្លាមៗ ការខលសន្និសីទ ការខលជជែកកម្សាន្ត និងការសហការគ្នាទៅលើឯកសារនៅក្នុងវិធីសាស្រ្តថ្មីនៃការធ្វើការងារដ៏សម្បូរបែបបំផុត។

4. ការរៀបចំកាន់តែមានរបៀបរៀបរយជាមួយនឹង  CALENDAR TOOL

កត្តាសំខាន់មួយនៅក្នុងចំណោមកត្តាសំខាន់ៗជាច្រើនទៀតដែលធ្វើអោយអ្នកធ្វើការងារពីចម្ងាយទទួលបានជោគជ័យនោះគឺទៅលើស្ថាប័ននេះ។ ជាមួយនឹងការកើនឡើងនៃភាពបត់បែន និងការកាត់បន្ថយទៅលើរចនាសម្ព័ន្ធនោះវាពិតជាមិនគួរអោយជឿនោះទេដែលអ្នកអាចធ្វើអោយខ្លួនរបស់អ្នកមានរបៀបរៀបរយល្អនោះ។ អ្នកអាចធ្វើការរៀបចំនូវផែនការប្រចាំថ្ងៃរបស់អ្នកបានជាមួយនឹង  calendar tool ដូចជា  "Toggl Plan" និង  "Team Up" ជាដើម។ សម្រាប់ Tools ទាំងនេះគឺអាចជួយអ្នករៀបចំនូវការងារពីចម្ងាយរបស់អ្នកអោយទាន់ពេលវេលា និងការងារបានច្រើនថែមទៀត។ ការប្រើប្រាស់នូវតារាង  Gantt charts គឺមានភាពងាយស្រួលសម្រាប់គម្រោងផែនការ និងការយល់ដឹងអំពីលំហូរការងារបច្ចុប្បន្ន ដូចនេះក្រុមការងាររបស់អ្នកអាចធ្វើការរៀបចំពេលវេលាទៅតាមអ្វីដែលជាការងារជាក់ស្តែងនេះបាន។

5. ការកំណត់ព្រំដែនទៅលើបណ្តាញសង្គម មិត្តភក្តិ និងក្រុមគ្រួសារ

ការរំខានជាច្រើន គឺជាបញ្ហាដ៏ធំរបស់អ្នកធ្វើការងារពីចម្ងាយ។ អ្នកត្រូវតែធ្វើអោយខ្លួនរបស់អ្នកនៅឆ្ងាយពីការរំខានទាំងនោះដូចជាការដាក់ទូរស័ព្ទរបស់អ្នកនៅក្នុង  Silent Mode, Log Out ចេញពីបណ្តាញសង្គម និងការកំណត់នូវព្រំដែនសម្រាប់មនុស្សដែលនៅជុំវិញអ្នកនៅពេលដែលអ្នកកំពុងតែធ្វើការងារ។ អគ្គនាយករបស់ Global Workplace Analytics ធ្វើការពិពរណ៌នាអំពីការកើនឡើងនៃការធ្វើការងារពីចម្ងាយថា “វីរុសកូរ៉ូណានេះគឺជាចំណុចមួយដ៏សំខាន់។ យើងបានរៀបចំនូវផែនការកើនឡើងដែលមានប្រហែលជា 10% ក្នុងមួយឆ្នាំ ប៉ុន្តែខ្ញុំមើលឃើញថានេះនឹងក្លាយជានិន្នាការថ្មីនៃការបង្កើនល្បឿនទៅលើប្រតិបត្តិការងារ។” មុនពលដែលវីរុសកូរ៉ូណា COVID-19 នេះ កើតឡើងនៅលើផែនដីនេះ ការធ្វើការងារពីចម្ងាយក៏មានការកើនឡើងផងដែរបើធៀបជាមួយនឹងឆ្នាំមុនៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន