no-alternative title

MSI GS66 Stealth និង GE Raider ហើយនិង Creator 17 ត្រូវបានដំឡើងជាមួយនឹងបន្ទះឈីប Intel H-Series CPUs ជំនាន់ទី 10

ថ្មីៗនេះ ក្រុមហ៊ុន MSI បានប្រកាសចញនូវព័ត៌មានថ្មីថា ខ្លួនបានផ្តល់នូវកុំព្យូទ័រយួរដៃរបស់ខ្លួនជំនាន់ថ្មីនូវបន្ទះឈីប Intel Core ជំនាន់ទី 10 ជាមួយនឹងបន្ទះឈីប H-Series processors ស៊េរីថ្មីបំផុតសម្រាប់កុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលមានដូចជា GS 66 Stealth, GE66 Raiderនិង Creator 17។ ក្រុមហ៊ុនបានបញ្ជាក់ថា កុំព្យូទ័រយួរដៃពីរម៉ូឌែល នៅក្នុងចំណោម 3 ម៉ូឌែលនេះ គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប Core i9-10980HK CPU ថ្មីរបស់ក្រុមហ៊ុន Intel និង single-core Turbo Boost ដែលមានល្បឿនដល់ទៅ 5.3GHz។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ MSI GE66 Raider 

កុំព្យូទ័រយួរដៃលេងហ្គេម GE66 Raider នេះ គឺមានរូបរាងស្រស់ស្អាតទាន់សម័យ និងមានអេក្រង់ទំហំ 15.6 អ៊ីង នឹងមានការតួខ្លួនអាលុយមីញ៉ូម និងភ្លើងរបារ light bar ដែលមានពណ៌ច្រើនចម្រុះគ្នាយ៉ាងស្រស់ស្អាតបំផុត។ អេក្រង់ IPS នេះ គឺមានកម្រិតភាពច្បាស់ Full HD ជាមួយនឹងកម្រិត 300Hz refresh rate។ ម៉ាស៊ីនថ្មីនេះ គឺមានប្រើប្រាស់នូវបន្ទះឈីប Comet Lake-H processor ជំនាន់ទី 10 និងមានភ្ជាប់ជាមួយនឹង RGB gaming keyboard របស់ក្រុមហ៊ុន SteelSeries ថែមទៀតផង។ បន្ថែមពីនេះទៀត ម៉ាស៊ីននេះ ក៏មានប្រើប្រាស់នូវ NVMe M.2 SSD PCIe Gen3 slot និង SATA-SSD slot ផងដែរ។ សម្រាប់ក្រាហ្វិកកាតរបស់វា គឺជា NVIDIA’s GeForce RTX 2080 SUPER និងថាមពលថ្មទំហំ 99.9 Whr ។ ក្រុមហ៊ុន MSI បាននិយាយថា កុំព្យូទ័រ GE66 Raider ថ្មីនេះ នឹងដាក់លក់នៅថ្ងៃទី  15 ខែមេសា ឆ្នាំ 2020 នេះជាមួយនឹងតម្លៃ $1,799 ។

កុំព្យូទ័រ MSI GS66 Stealth

គោលដៅសំខាន់របស់ក្រុមហ៊ុន Intel ជាមួយនឹងបន្ទះឈីប H-Series ជំនាន់ទី 10 នេះ គឺផ្តោតទៅលើម៉ាស៊ីនលេងហ្គេម Notebook ។ នេះមានន័យថា ម៉ាស៊ីនកុំព្យូទ័រនេះ ល្អឥតខ្ចោះបំផុតសម្រាប់បំពេញនូវតម្រូវត្រូវការរបស់អ្នកប្រើប្រាស់នោះ។ សម្រាប់ Creators នោះ កុំព្យូទ័រយួរដៃ GS66 Stealth នេះប្រើប្រាស់នូវបន្ទះឈីប Core i9 processor ហើយវាមានអេក្រង់ទំហំ 15.6 អ៊ីង Full HD ជាមួយនឹងកម្រិត 300Hz refresh rate។ នៅក្នុងម៉ាស៊ីននេះ គឺមានថាមពលថ្មទំហំដល់ទៅ 99.9 Whr រួមជាមួយនឹងប្រព័ន្ធត្រជាក់ Cooler Boost Trinity+ cooling system និងស្លាបកង្ហារ 0.1mm ថែមទៀតផង។ វាក៏មានភ្ជាប់ជាមួយនឹង Thunderbolt 3 និងការបញ្ចូនទិន្នន័យនៅក្នុងល្បឿន 40Gbps និងការទ្រទ្រង់នូវអេក្រង់កម្រិត8K ថែមទៀត។ កុំព្យូទ័រនេះគឺដាក់លកនៅថ្ងៃទី 15 ខែមេសាខាងមុខនេះនៅក្នុងតម្លៃ $1,599 ។

កុំព្យូទ័រ MSI Creator 17

កុំព្យូទ័រទី 3 ដែលទទួលបាននូវការអាប់ដេតរបស់ក្រុមហ៊ុន MSI នេះគឺជាកុំព្យូទ័រ Creator 17 ហើយវា គឺល្អប្រើប្រាស់សម្រាប់ creators ជាជាងសម្រាប់អ្នកលេងហ្គេម។ វាអាចប្រើប្រាស់ជាមួយនឹងបន្ទះឈីប Core i7-10875H processor ជំនាន់ទី 10 ជាមួយនឹង 8 core, 16 thread chip ដែលក្រុមហ៊ុន Intel ធ្វើការឌីស្សាញឡើងសម្រាប់ content-creators ថែមទៀត។ វាមានអេក្រង់ទំហំ 17.3 អ៊ីង UDH 3840x2160 ហើយនេះគឺជាកុំព្យូទ័រដំបូងបំផុតដែលមានអេក្រង់ Mini LED  ។ នេះមានន័យថា វាមានកម្រិតស្តង់ដារ Display HDR 1000 standards ជាមួយនឹងកម្រិតពន្លឺច្បាស់ដល់ទៅ 1,000 nits ។ ក្រុមហ៊ុន MSI ធ្វើការឌីស្សាញកុំព្យូទ័រនេះ ដែលមានកម្រាស់ត្រឹមតែ 0.8 អ៊ីង ហើយវាមានទម្ងន់ត្រឹមតែ 5.5  ផោន។កុំព្យូទ័រនេះនឹងដាក់លក់នៅថ្ងៃទី 15 ខែមេសានេះនៅក្នុងតម្លៃ $1,799 ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន