no-alternative title

Canon RF85mm f/1.2L USM កែវឡែនស៊េរីថ្មី មានសមត្ថភាពខ្ពស់ អាចជួយអោយអ្នក ថតរូបភាពបែប Portraits បានស្អាតបំផុត

ជាមួយនឹងការ Sync នូវបច្ចេកវិទ្យា cutting-edge EOS R RF mount technology នោះ RF85mm f/1.2L USM គឺបានផ្តល់នូវកម្រិត RF Lenses ជាច្រើន និងការប្រើប្រាស់នូវ Aperture ធំដែលអាចធ្វើការបង្កើតនូវរូបភាព bokeh effect បានយ៉ាងស្រស់ស្អាតថែមទៀត។ នៅថ្ងៃនេះ ដើម្បីនាំមកនូវរបស់ថ្មីៗសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុន Canon បានបង្ហាញនូវកញ្ចក់កែវថតថ្មី RF85mm f/1.2L USM ដែលជាប្រភេទ Portrait Prime Lens របស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កែវឡែនថ្មីនេះ គឺមានកម្រិត 85mm focal length ដែលអាចធ្វើការចាប់រូបភាពបានលឿន និងការចាប់ចម្ងាយបានឆ្ងាយថែមទៀត។ វាក៏មានសមត្ថភាពក្នុងការថតរូបភាព bokeh effect យ៉ាងស្រស់ស្អាតថែមទៀតផង។ ពេលនេះ សម្រាប់កញ្ចក់កែវ RF85mm f/1.2L USM ថ្មីនេះគឺមានកម្រិត 85mm lens ដែឡអាចដំណើរការនៅលើប្រព័ន្ធ EOS R system ថ្មីរបស់ក្រុមហ៊ុន Canon នេះបានទៀតផង។ កញ្ចក់កែវ L series RF lens នេះ គឺអាចធ្វើការអភិវឌ្ឍសម្រាប់អ្នកថតរូបភាពអាជីពជាច្រើន ដោយប្រើប្រាស់នូវប្រព័ន្ធ EOS R System ហើយកែវឡែន RF85mm f/1.2L USM នេះ គឺអាចធ្វើការផ្តោតនៅលើការថតបានយ៉ាងល្អជាមួយនឹង RF Mount នៅក្នុងការថតកម្រិត 85mm lens ជាមួយនឹង aperture f/1.2 កម្រិតភាពច្បាស់ខ្ពស់ និងមុខងារ Autofocus។

លោក Hirano Eiji នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារក្នុងតំបន់របស់ក្រុមហ៊ុន Cannon នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា “សម្រាប់កញ្ចក់កែវ 85mm f/1.2 lens នេះ គឺត្រូវគេមើលឃើញថាជាស្តង់ដារមួយសម្រាប់អ្នកថតរូបភាពអាជីព និងរូបភាព Portrait  ហើយសម្រាប់ lens ថ្មីនេះ ក៏បន្តមានតម្រូវការខ្លាំងក្លាខ្ពស់បំផុតសម្រាប់អ្នកថតរូបភាពអាជីពជាច្រើននៅលើប្រព័ន្ធ EOS R system ផងដែរ។ យើងខិតខំប្រឹងប្រែងក្នុងការផ្តល់នូវស្តង់ដារអុបទិកដូចគ្នាទៅនឹង RF85mm f/1.2L USM ។”

 

អ្វីគ្រប់យ៉ាងគឺផ្តោតទៅលើពន្លឺ

សម្រាប់ទៅលើកម្រិតនៃពន្លឺរបស់វានោះ គឺពិតជាអស្ចារ្យមែនទែន។ ជាមួយនឹងការប្រើប្រាស់នូវ aperture f/1.2 នោះ កញ្ចក់កែវ RF85mm f/1.2L USM អនុញ្ញាតអោយមានពន្លឺភ្លឺខ្លាំងជាងមុនសម្រាប់អោយអ្នកថតរូបភាពអាចធ្វើការគ្រប់គ្រងទៅលើពន្លឺនៃ exposure និង 9-blade aperture ដែលផ្តល់នូវរូបភាពស្រស់ស្អាត និង soft bokeh ដ៏ល្អថែមទៀត។ សម្រាប់ f/1.2 aperture អនុញ្ញាតអោយអ្នកអាចធ្វើកាថតរូបភាពបានច្បាស់នៅក្នុងកន្លែងងងឹតជាមួយនឹងកម្រិតល្បឿន Shutter Speed លឿនជាងមុនថែមទៀត។

សម្រាប់ 85mm focal length នេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកថតរូបភាព portrait ដែលអនុញ្ញាតអោយអ្នកអាចធ្វើការបង្កើតនូវរូបភាព portrait ដែលមើលទៅមានលក្ខណៈធម្មជាតិ និងការបង្កើតនូវរូបភាព bokeh បានយ៉ាងទាក់ទាញជាមួយនឹង aperture lenses ធំ។ lens នេះផ្តោតទៅលើកម្រិតចម្ងាយពី 0.85m និង 0.12x magnification ដែលអាចធ្វើការផ្តិតរូបភាព close-ups បានល្អថែមទៀត។ Lens នេះ ក៏ធ្វើការអភិវឌ្ឍនូវ 13 elements នៅក្នុងក្រុមចំនួន ៩ ដែលរួមមាន Blue Spectrum Refractive (BR) optical element នៅក្នុងទីតាំងតែមួយជាមួយនឹង aperture f/1.2 នេះ។

បទពិសោធន៍ថ្មីនៃសេនស័រ RF Mount & Control Ring

RF85mm f/1.2L USM ក៏ផ្តល់នូវមុខងារជាច្រើនជាមួយនឹង control ring ថ្មីដែលរកឃើញនៅលើ RF lens series នេះ។ អ្នកប្រើប្រាស់ជាច្រើនក៏ផ្តល់នូវ settings ជាច្រើនដែលមានដូចជា aperture value, shutter speed, ISO sensitivity និង exposure compensation ថែមទៀត។ សម្រាប់ control ring នេះផ្តល់នូវ tactile feedback ដែលអ្នកប្រើប្រាស់អាចធ្វើការកែប្រែបានយ៉ាងងាយស្រួលបំផុត។ នៅពេលដែល control ring នេះធ្វើការប្រតិបត្តិនៅក្នុងកាមេរ៉ា EOS R នេះ អ្នកប្រើប្រាស់អាចធ្វើការកែប្រែទៅលើ aperture, shutter speedនិង ISO sensitivity ថែមទៀត។ វាក៏ធ្វើការកាត់បន្ថយទៅលើប្រតិបត្តិការជាច្រើនទៀតដែលទាមទារនូវជំហានជាច្រើននោះ។ អ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើ control ring នេះបានយ៉ាងងាយស្រួលនៅពេលថត portrait។ នៅពេលដែលធ្វើការថត portrait នៅខាងក្រៅ និងកម្រិតនៃពន្លឺនោះ វាអាចផ្តិតរូបភាពបានយ៉ាងល្អគ្មានគូប្រៀបនោះទេ។ វាក៏មានការធន់ទៅនឹងសំណើម និងធូលីផងដែរនៅពេលដែលថតរូបភាពនៅខាងក្រៅនោះ។

សំរាប់ព័ត៌មានបន្ថែមអាចទាក់ទងៈ

1.https://www.facebook.com/iQlickCambodia 

2.https://www.facebook.com/SenzeBistroBar 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន