no-alternative title

DJI Mavic Air 2 ត្រូវបានគេពង្រឹងទៅលើថាមពលថ្មកាន់ល្អ និងការប្រើប្រាស់កាន់តែងាយស្រួលជាងមុន ហើយនិងមានតម្លៃ $799

ក្រុមហ៊ុន  DJI បានក្លាយជាម៉ាកយីហោក្រុមហ៊ុនដែលនាំមុខគេនៅក្នុងឧស្សាហកម្ម Drone ។ ក្រុមហ៊ុនផលិត Drone នេះទើបតែបង្ហាញនូវ Drone ចុងក្រោយបំផុតរបស់ខ្លួន ហើយវាក៏អាចរកទិញបាននៅលើវេបសាយនេះផងដែរ។ DJI Mavic Air 2 នេះគឺមានថាមពលថ្មប្រើប្រាស់បានយូរជាងមុន និងមុខងារពិសេសៗជាច្រើនទៀតនៅក្នុងយន្តហោះ Drone នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

drone នេះ គឺមានការពង្រឹងទៅលើលក្ខណៈសម្បត្តិជាច្រើនទៀតរបស់វាដែលក្នុងនោះគឺមានរយៈពេលនៃការហោះហើរ និងកាមេរ៉ារបស់វាថែមទៀត។ វាមានភ្ជាប់ជាមួយនឹងសេនស័រ 48MP ថ្មីដែលមានការថតរូបភាពដែលមានកម្រិតគុណភាពដល់ទៅ 12MP ។ 

សេនស័រនេះគឹមានទំហំធំជាងសេនស័រ 1/2.3” របស់ Mavic Air ប៉ុន្តែសម្រាប់សេនស័រនេះគឺមានកម្រិត 84° field of view និង f/2.8 aperture ដែលដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វា។ វាអាចធ្វើការថតវីដេអូនៅក្នុងកម្រិត 4K ហើយវាក៏អាចថត 8K Hyperlapses ផងដែរ។

DJI Mavic Air 2 នេះ គឺមានទម្ងន់ត្រឹមតែ 570g ។ សម្រាប់យន្តហោះនេះគឺមានថាមពលថ្មដែលមានទំហំ 3,500mAh ។ ថាមពលថ្មនេះអាចធ្វើអោយយន្តហោះ Mavic Air 2 នេះអាចហោះហើរបានរយៈពេល 34 នាទី និងច្រើនជាងម៉ូឌែលទី ១ ដល់ទៅ 21 នាទី។ យន្តហោះ Drone នេះអាចធ្វើដំណើរនៅក្នុងល្បឿន 68.4 km/h និងកម្ពស់ដល់ទៅ 5 m/s ។

បន្ថែមពីនេះទៀតនោះ Mavic Air 2 នេះគឺមានការទ្រទ្រង់ទៅលើ OcuSync 2.0 និងមានភ្ជាប់ជាមួយនឹងមុខងារមួយចេញពី Mavic Pro ដែលអាចធ្វើការធានាទៅលើការហោះបានចម្ងាយឆ្ងាយ និងប្រើប្រាស់បានយ៉ាងងាយស្រួលជាមួយនឹង  DJI Goggles ។ សម្រាប់ remote controller ថ្មីនេះ គឺមានការឌីស្សាញដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយវាមានថាមពលថ្មប្រើប្រាស់បានដល់ទៅ 240 នាទី។ 

DJI Mavic Air 2 នេះ  មានភាពងាយស្រួលក្នុងការភ្ជាប់ទៅកាន់ស្មាតហ្វូន និងមានអង់តែនសម្រាប់ការចាប់បានចម្ងាយឆ្ងាយថែមទៀត។ Mavic Air 2 នេះមានតម្លៃ $799 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន