no-alternative title

Mi Air Purifier 3H ឧបករណ៍បន្សុទ្ធខ្យល់ ដែលមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់ និងកំពុងតែលក់ដាច់ខ្លាំងបំផុតនៅកម្ពុជា

នេះគឺជាឧបករណ៍បន្សុទ្ធខ្យល់ថ្មីរបស់ក្រុមហ៊ុន Xiaomi ដែលមានកម្រិត 380 m³/h PM CADR ដែលអាចធ្វើការបន្សុទ្ធខ្យល់ចំនួន 6330 លីត្រខ្យល់ក្នុងមួយនាទី។ បន្ថែមពីនេះទៀតនោះ វាក៏មាន HEPA filter សម្រាប់ធ្វើការចម្រោះនូវភាគល្អិតតូចៗដែលមានទំហំដល់ទៅ 0.3 មីក្រុងថែមទៀតផង។ ម៉ាស៊ីនបន្សុទ្ធខ្យល់នេះ គឺមានភ្ជាប់ជាមួយនឹងសេនស័រ  laser PM sensor ដែលអាចរកឃើញសូម្បីតែការបំពុលតិចតួចក៏ដោយ។ ម៉ាស៊ីននេះ មានអេក្រង់ OLED Touch Screen ដែលអ្នកងាយស្រួលក្នុងការប៉ះបញ្ជាជាទីបំផុត។ លោកអ្នកក៏អាចធ្វើការបញ្ជាជាសំឡេងតាមរយៈ APP+AI smart voice controlAPP+AI smart voice control សម្រាប់ការគ្រប់គ្រងពីចម្ងាយបានយ៉ាងស្រួល។ ចង់ដឹងថា វាមានសមត្ថភាពបែបណាតាមដានជាមួយខ្ញុំទាំងអស់គ្នា!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-ការ upgrade រូបរាងយ៉ាងសម្បូរបែប : ចាប់តាំងពីឧបករណ៍បន្សុទ្ធខ្យល់របស់ក្រុមហ៊ុន Xiaomi បង្ហាញខ្លួនដំបូងបំផុតនៅក្នុងឆ្នាំ 2014 ក្រុមហ៊ុននេះមិនដែលបញ្ឈប់នូវសមត្ថភាពខ្លាំងក្លារបស់វានៅឡើយទេ សម្រាប់ឧបករណ៍បន្សុទ្ធរបស់ខ្លួននោះ។ ក្រុមវិស្វកររបស់ក្រុមហ៊ុន Xiaomi បានរៀបចំនូវប្រព័ន្ធខ្យល់ ដើម្បីធ្វើការបង្កើននូវកម្រិត PM CADR របស់ការបន្សុទ្ធខ្យល់ដល់ទៅ 22% ទៅ 380 m³/h។ ឧបករណ៍បន្សុទ្ធខ្យល់នេះ គឺមានប្រសិទ្ធិភាពសម្រាប់ទំហំដល់ទៅ 45 ㎡ ផងដែរ។

-ការប្រើប្រាស់នូវប្រព័ន្ធ 360° cylindrical HEPA filter  : សម្រាប់ Filter 3 ស្រទាប់ ដែលមាននៅលើម៉ាស៊ីនេះ គឺអាចធ្វើការកម្ចាត់នូវខ្យល់កង្វក់នៅក្នុងកម្រិត PM2.5 និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតបានយ៉ាងល្អ។ នៅក្នុងស្រទាប់ទី 1 គឺមានការកម្ចាត់ចោលនូវធូលី និងភាពល្អិតតូចៗជាច្រើន ហើយស្រទាប់ទី 2 សម្រាប់កម្ចាត់មេរោគបានដល់ទៅ 99.97% ហើយសម្រាប់ស្រទាប់ទី 3 គឺជាកាបោន Fiber សម្រាប់កម្ចាត់នូវ VOCs និងហ្គាសកង្វក់ជាច្រើនផងដែរ។

-ប្រព័ន្ធខ្យល់ដ៏មានប្រសិទ្ធិភាពក្នុងការប្រើប្រាស់: ឧបករណ៍បន្សុទ្ធខ្យល់នេះគឺអាចធ្វើការចែកចាយនូវខ្យល់បរិសុទ្ធដល់ទៅ 6330 លីត្រខ្យល់ក្នុងមួយនាទី។ ដើម្បីធ្វើការបង្កើននូវការបញ្ចេញនូវខ្យល់នេះដោយមិនចាំបាច់ផ្លាស់ប្តូរទៅលើទំហំនៃប្រព័ន្ធបន្សុទ្ធខ្យល់នោះទេ ក្រុមហ៊ុន Xiaomi បានធ្វើការយ៉ាងប្រុងប្រយ័ត្នក្នុងការឌីស្សាញឡើងវិញ ទៅលើប្រព័ន្ធខ្យល់របស់វា។ ក្រុមហ៊ុនបានធ្វើការបង្កើនទៅលើសមត្ថភាពនៃលំហូរខ្យល់របស់ម៉ាស៊ីនបន្សុទ្ធខ្យល់នេះផងដែរ។ កង្ហារនេះ អាចបង្កើតនូវបរិមាណខ្យល់ខ្លាំងក្នុងការប្រើប្រាស់។ 

-អេក្រង់ OLED touch screen ដែលងាយស្រួលក្នុងការប្រើប្រាស់ពេលយប់: លោកអ្នកអាចចុចនៅលើ keys នៅលើអេក្រង់ OLED នេះ ដើម្បីដំណើរការនូវការបន្សុទ្ធខ្យល់ ហើយលោកអ្នកអាចមើលឃើញបានដោយគ្រាន់តែក្រឡេកមួយភ្លែតប៉ុណ្ណោះជាការស្រេច។ ទិន្នន័យខ្យល់នៅក្នុងបន្ទប់នេះ គឺបង្ហាញអំពីកម្រិតសីតុណ្ហភាពរបស់ឧបករណ៍បន្សុទ្ធខ្យល់។ វាមានភ្លើងដែលមានរូបរាងជារង្វង់ដែលប្រាប់នូវគុណភាពនៃខ្យល់នៅក្នុងបន្ទប់។ វាមាន Favorite Mode, Sleep Mode, Auto Mode, Low, Medium និង High ផងដែរ។

-ការបំពាក់នូវប្រព័ន្ធ  laser PM sensor កម្រិតខ្ពស់បំផុត :  ឧបករណ៍បន្សុទ្ធខ្យល់នេះ គឺអាចរកឃើញនូវកម្រិតខ្យល់ពុលបាន។ ម៉ាស៊ីន Mi Air Purifier 3H នេះគឺមានប្រព័ន្ធ laser PM sensor ដែលអាចធ្វើការរកឃើញនូវភាគល្អិតតូចៗដែលអាចមើលឃើញតាមមីក្រូទស្សន៍ ហើយវាក៏អាចធ្វើការផ្លាស់ប្តូរនូវគុណភាពខ្យល់នៅក្នុងបន្ទប់នៅក្នុងពេលវេលា Real-Time តែម្តង។ នៅក្នុង Auto Mode នេះ ឧបករណ៍បន្សុទ្ធខ្យល់នេះគឺអាចធ្វើការសម្អាតបានយ៉ាងល្អប្រសើរជាងមុន។

-ការគ្រប់គ្រងជាសំលេងដោយឆ្លាតវៃ APP+AI:  ការគ្រប់គ្រងកាន់តែឆ្លាតវៃនៅក្នុងផលិតផលជាច្រើនជាមួយនឹងកម្មវិធី Mi Home app ដែលអ្នកអាចធ្វើការប្រើប្រាស់ស្មាតហ្វូនរបស់អ្នកក្នុងការតាមដាននូវគុណភាពខ្យល់នៅក្នុងផ្ទះ របស់អ្នកបានគ្រប់ពេលវេលាតែម្តង។ អ្នកអាចធ្វើការគ្រប់គ្រងទៅលើការបន្សុទ្ធខ្យល់ពីចម្ងាយ និងការបិទបើក។ អ្នកអាចប្រើប្រាស់នូវ Favorite mode ក្នុងការសម្អាតបានយ៉ាងមានប្រសិទ្ធិភាព និងការទ្រទ្រង់នូវ Google Assistant ដូចនេះអ្នកអាចប្រើប្រាស់នូវ AI ឆ្លាតវៃក្នុងការគ្រប់គ្រងដោយសំលេង៕

-សំឡេងស្ងាត់ និងការសន្សំសំចៃថាមពល: ការប្រើប្រាស់នូវឧបករណ៍បន្សុទ្ធខ្យល់នេះនៅក្នុងរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃសម្រាប់គុណភាពខ្យល់កាន់តែល្អក្នុងការប្រើប្រាស់ថែមទៀត។ ឧបករណ៍បន្សុទ្ធខ្យល់ Mi Air Purifier 3H នេះមានសំឡេងស្ងាត់មែនទែន។ នៅក្នុង Sleep Mode កម្រិតសំឡេងរបស់វាគឺត្រឹមតែ 32dB(A) ហើយសម្រាប់ម៉ូទ័រកម្រិតខ្ពស់នេះគឺប្រើប្រាស់នូវថាមពលទំហំ 38 W ។ នៅក្នុងការដំណើរការរយៈពេល 24 ម៉ោងក្នុងមួយថ្ងៃនោះ វាប្រើប្រាស់នូវភ្លើងត្រឹមតែ 1 kWh ដែលតិចជាងភ្លើងអំពូលទៀត។

Mi Air Purifier 3H ឧបករណ៍បន្សុទ្ធខ្យល់ថ្មីនេះ ចេញលក់នៅកម្ពុជា ក្នុងតម្លៃ 179 ដុល្លារ។ លោកអ្នកអាចរកជាវបានគ្រប់ហាង mi Store និងដៃគូរចែកចាយ Xiaomi ទូទាំងប្រទេសកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន