no-alternative title

ក្រុមហ៊ុន LG បានប្រកាសចេញនូវទូរទស្សន៍ OLED TV ដែលមានអេក្រង់កម្រិត 8K ទំហំធំបំផុតនៅពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាសចេញនូវទូរទស្សន៍ធំបំផុត និងមានតម្លៃថ្លៃបំផុតរបស់ខ្លួន។ ទូរទស្សន៍នេះ គឺជាផ្នែកមួយនៃទូរទស្សន៍ LG Signature Series ដែលមានអេក្រង់ទំហំ 88 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 8K។ វានឹងបង្ហាញខ្លួននៅក្នុងខែមិថុនា ឆ្នាំ 2020 នេះហើយ។ សម្រាប់ម៉ូឌែល LG OLED 8K នេះ គឺបង្ហាញខ្លួននៅក្នុងស៊េរី ZX series  ដែលមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសនោះ គឺ 88 អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ 8K ឬ 77 អ៊ីង ដែលមានកម្រិតភាពច្បាស់ 8K ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានអះអាងថា សម្រាប់ដង់ស៊ីតេភិចសែល របស់វាគឺមានកម្រិតខ្ពស់ជាង 4 ដងបើធៀបជាមួយនឹងអេក្រង់កម្រិត 4K។ អេក្រង់នេះ គឺជាហេតុផលដែលធ្វើអោយទូរទស្សន៍នេះមានតម្លៃថ្លៃ។ នៅមិនទាន់មានមាតិកា 8K content ដែលដំណើរការនៅក្នុងពេលនេះនៅឡើយទេ។ ទូរទស្សន៍នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការពង្រឹងទៅលើកម្រិតនៃការបង្ហាញរូបភាពច្រើនខ្លាំងជាងទូរទស្សន៍ 4K TVs។ ក្រៅពីនេះ ម៉ូឌែលរបស់ទំហំ  88 inch នេះគឺ 88ZXPJA ដែលមានតម្លៃ 3.7 លានយ៉េន ខណៈពេលដែល  77 inch version គឺមានលេខកូដ 77ZXPJA ដែលមានតម្លៃ 2.5  លានយ៉េន។

សម្រាប់ការឌីស្សាញទៅលើទូរទស្សន៍ LG 8K TV គឺពិតជាអស្ចារ្យ និងមានគែមស្តើងមែនទែន អាចដាក់នៅលើជញ្ជាំងបានយ៉ាងស្រស់ស្អាតបំផុត។ បន្ថែមពីនេះទៀតនោះ ទូរទស្សន៍ គឺមានការឌីស្សាញទម្រង់ជា Artistic Sculpture Design និងទ្រទ្រង់នូវប្រព័ន្ធសំលេងជំនួយការឆ្លាតវៃ LG ThinQ voice assistant ថែមទៀតផង។ ទូរទស្សន៍ប្រណិតនេះ គឺមាន 60W Speakers ដែលផ្តល់នូវភាពអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ បើនិយាយអំពីលក្ខណៈពិសេសវិញនោះ ទូរទស្សន៍ LG 88 អ៊ីង8K OLED TV នេះ គឺមានបច្ចេកវិទ្យា AI processor technology ជំនាន់ទី 3 ជាមួយនឹង HDMI 2.1 inputs និងកញ្ចក់ការពារថែមទៀតផង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន