no-alternative title

MSI GS66 Stealth កុំព្យូទ័រយួដៃ មានរាងស្អាត ពោរពេញដោយអំណាចថាមពល បានមកដល់ស្រុកខ្មែរហើយ!

MSI GS66 Stealth គឺជាកុំព្យូទ័រស៊េរិថ្មីដែលមានរូបរាងតូចស្រស់ស្អាត និងងាយស្រួលក្នុងការចល័តមែនទែន។ វាភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 10 និងក្រាហ្វិកកាត  NVIDIA® GeForce RTX 2060  ថែមទៀត។ ដើម្បីបញ្ចេញនូវសក្តានុពលកាន់តែខ្លាំងក្លាបំផុតនោះ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាផ្តាច់មុខ Cooler Boost Trinity+ ជាមួយនឹងកម្រាស់នៃលំហូរខ្យល់ត្រឹមតែ 0.1 mm ប៉ុណ្ណោះ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 99.9Whr ជាមួយនឹងកម្រិតអេក្រង់  240Hz refresh rate ដែលបង្កើននូវសមត្ថភាពនៃការលេងហ្គេមយ៉ាងរលូនបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GS66 Stealth ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។ វាមានបន្ទះឈីប  Intel® Core™ i7 processor ជំនាន់ទី 10 ក្រាហ្វិកកាត GeForce RTX 2060 ជាមួយនឹងស្ថាបត្យកម្ម Max-Q Design ចុងក្រោយបំផុតរបស់ខ្លួន។ វាមានអេក្រង់ 15.6" Full HD (1920x1080), 240 Hz, IPS-level gaming display ជាមួយនឹងថាមពលថ្មទំហំ 99.9Whr និងបច្ចេកវិទ្យា  Cooler Boost Trinity+ ថែមទៀត។ កុំព្យូទ័រ MSI ថ្មីនេះគឺមាន Dragon Center ដែលមាន Gaming Mode ជាច្រើន និងក្តារចុច Per-Key RGB gaming keyboard របស់ក្រុមហ៊ុនSteelSeries។ 

ភាពស្រស់ស្អាតជាមួយនឹងពណ៌ខ្មៅ Core Black និងថាមពលថ្មប្រើប្រាស់បានយូរ

កុំព្យូទ័រ  GS66 Stealth នេះមានការឌីស្សាញពណ៌ខ្មៅជាមួយនឹងតួខ្លួនរឹងមាំ និងល្អបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។ កុំព្យូទ័រ GS66 Stealth នេះ មិនត្រឹមតែជាកុំព្យូទ័រដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុន្តែវាក្លាយជា Tool មួយដ៏សំខាន់ដែលផ្តល់នូវភាពជឿជាក់នៅក្នុងការលេងហ្គេមប្រកបដោយភាពស្ទាត់ជំនាញបំផុត។ កុំព្យូទ័រនេះ គឺមានថាមពលថ្មធំទំហំ 99.9Whr ដែលអាចប្រើប្រាស់បានយូរជាងមុន។

បន្ទះឈីបដ៏ខ្លាំងក្លា Intel® Core i7 Processor ជំនាន់ទី 10

ក្រុមហ៊ុន MSI បានបំពាក់នូវបន្ទះឈីបចុងក្រោយបំផុត Intel® Core i7 Processor ជំនាន់ទី 10 ដើម្បីសម្រួលដល់ការងារ Multitasking និងការលេងហ្គេមដែលមានក្រាហ្វិកធំៗ ព្រោះថាវាទ្រទ្រង់កម្រិតហ្វ្រេកង់ Single Core ដល់ទៅ 5.3 Ghz ដែលអ្នកអាចរីករាយក្នុងការលេងហ្គេមយ៉ាងល្អបំផុតគ្មានគូប្រៀប និងផ្តល់នូវថាមពលខ្លាំងក្លាដែលអ្នកអាចបង្ហាញនៅក្នុងការលេងហ្គេមដ៏ពិតប្រាកដរបស់អ្នកបាន។

ក្រាហ្វិក Nvidia GeForce® RTX SUPER™ Series ដ៏រលូនក្នុងការប្រើប្រាស់

សម្រាប់ក្រាហ្វិកកាត GeForce® RTX SUPER™ Series នេះ គឺមានបន្ទះ Cores និង Clocks ដែលមានល្បឿនលឿនខ្លាំងក្លាមែនទែនបើធៀបជាមួយនឹងក្រាហ្វិកកាតជំនាន់មុនៗ។ អ្នកអាចមើលឃើញនូវការលេងហ្គេមរបស់អ្នកកាន់តែលឿន និងអស្ចារ្យទាក់ទាញបំផុត។ បន្ថែមពីនេះទៀតនោះ ក្រាហ្វិកកាតនេះ គឺមានភ្ជាប់ជាមួយនឹងម៉េមូរីកម្រិតខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំងក្លា និងបច្ចេកវិទ្យាជាច្រើនទៀតដែលពិតជាមិនធម្មតានោះទេ។

ប្រព័ន្ធសំឡេងជាមួយនឹង DUO WAVE SPEAKER

សម្រាប់គុណភាពសំឡេង និងប្រព័ន្ធអូឌីយ៉ូរបស់កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹង Duo Wave Speaker នៅផ្នែកខាងមុខរបស់ក្រុមហ៊ុន MSI នៅក្នុងប្រព័ន្ធ Dynaudio sound system ដ៏ល្អឥតខ្ចោះនេះ។ កាន់តែពិសេសជាងនេះទៀតនោះ ប្រព័ន្ធសំឡេងរបស់វាគឺមានបាសលឺច្បាស់ និងពិរោះបំផុត។ លោកអ្នកនឹងរីករាយជាមួយនឹងសំឡេងដ៏អស្ចារ្យរបស់កុំព្យូទ័រនេះ។

ប្រព័ន្ធត្រជាក់ជាមួយនឹងបច្ចេកវិទ្យា Cooler Boost Technology

សម្រាប់បច្ចេកវិទ្យា Cooler Boost Technology ផ្តាច់មុខរបស់ក្រុមហ៊ុន MSI នេះគឺធ្វើការធានាទៅលើការបញ្ចេញនូវកំដៅបានយ៉ាងល្អបំផុត។ វាមានការរចនានូវកង្ហារដែលមានកម្រាស់ស្តើងបំផុតត្រឹមតែ 0.1 mm របស់ពិភពលោក ហើយវាក៏មានបច្ចេកវិទ្យា Cooler Boost Trinity+ ជំនួយទៅលើប្រព័ន្ធលំហូរចេញចូលនៃខ្យល់ និងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏ល្អបំផុតគ្មានគូប្រៀបនោះទេ។ បច្ចេកវិទ្យានេះ គឺមានកង្ហារចំនួន 3 រន្ធបំភាយកំដៅចំនួន 7 ដែលអាចបង្កើននូវលំហូរនៃខ្យល់បានល្អជាងមុនដល់ទៅ 15%។

Per-key RGB Gaming Keyboard របស់ក្រុមហ៊ុន Steelseries និងអេក្រង់ភ្លឺច្បាស់

សម្រាប់ Key នីមួយៗគឺងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ធ្វើការវាយអត្ថបទ ការសរសេរ និងការលេងហ្គេមថែមទៀត។ វាក៏មានពន្លឺនៅលើ Keyboard ឬអ្នកអាចមើលភ្លើងនេះរាំទៅតាមភ្លេងដែលអ្នកចូលចិត្ត។ បើនិយាយអំពីអេក្រង់របស់កុំព្យូទ័រនេះគឺមានកម្រិតដល់ទៅ 240Hz refresh rate ដែលមានល្បឿននៃការឆ្លើយតបលឿនជាងមុនដល់ទៅ 5 ដងផងដែរ។ កាន់តែពិសេសជាងនេះទៀត  កុំព្យូទ័រនេះ អាចភ្ជាប់ទៅកាន់ម៉ូនីទ័រចំនួន 3 តាមរយៈរន្ធ HDMI និង Thunderbolt 3 ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 8K ថែមទៀតផង។

ខាងក្រោមនេះ គឺជាលក្ខណះសម្បត្តិទូទៅនៃ MSI GS66 Stealth

 

MSI GS66 Stealth កុំព្យូទ័រយួដៃ មានរាងស្អាត ពោរពេញដោយអំណាចថាមពល បានមកដល់ស្រុកខ្មែរហើយ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន