no-alternative title

ASUS ប្រកាសដាក់បញ្ចូលនូវលោហធាតុរាវ Liquid Metal សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃ ROG Series 2020

ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសចេញនូវការដាក់បញ្ចូលនូវលោហធាតុរាវ Thermal Grizzly Conductonaut liquid-metal thermal សម្រាប់កុំព្យូទ័រលេងហ្គេម ROG 2020 ទាំងអស់របស់ខ្លួន ដែលមានបំពាក់នូវបន្ទះឈីប Intel® Core™ processors ជំនាន់ទី 10។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះបានបញ្ជាក់ថា ការប្រើប្រាស់នូវនូវលោហធាតុរាវនេះធ្វើអោយម៉ាស៊ីនលេងហ្គេមកម្រិតខ្ពស់ទាំងនេះ គឺមានសភាពត្រជាក់ល្អបំផុតក្នុងការប្រើប្រាស់ ប៉ុន្តែវានៅមិនទាន់មានការផលិតទ្រង់ទ្រាយធំនៅឡើយទេក្នុងពេលនេះ។ នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជិត 1 ឆ្នាំនេះ ក្រុមហ៊ុន ROG បានប៉ាតង់នៅលើក្នុងដំណើការការពង្រឹងទៅលើសមត្ថភាពនៃ CPU ការកាត់បន្ថយនូវសីតុណ្ហភាពកាន់តែប្រសើរជាងមុន និងការកាត់បន្ថយនូវសំឡេងរំខានសម្រាប់អ្នកលេងហ្គេមជាច្រើនថែមទៀត។

ប្រព័ន្ធដំណើរការត្រជាក់កម្រិតអតិបរមា

ប្រព័ន្ធត្រជាក់ គឺជាមុខងារមួយនៅក្នុងចំណោមលក្ខណៈពិសេសជាច្រើនសម្រាប់កុំព្យូទ័រលេងហ្គេម ហើយក្រុមហ៊ុន ROG ក៏បន្តក្នុងការស្វែងរកនូវវិធីជាច្រើនដើម្បីពង្រឹងទៅលើមុខនេះផងដែរ។ ជាមួយនឹងការប្រើប្រាស់នូវលោហធាតុរាវនេះគឺផ្តល់នូវប្រសិទ្ធិភាពល្អនៅក្នុងការផ្ទេរកំដៅរវាងបន្ទះឈីប និងការបំភាយកំដៅថែមទៀត។ នៅក្នុងរយៈពេលមួយឆ្នាំនៃការតេស្តទៅលើលោហធាតុរាវនេះជាមួយនឹងបន្ទះឈីបជាច្រើននោះ ក្រុមវិស្វកររបស់ក្រុមហ៊ុន ROG បានធ្វើការកាត់បន្ថយនូវសីតុណ្ហភាពនៅលើ CPU នេះដល់ទៅ 10-20°C។ ការប្រើប្រាស់នូវសីតុណ្ហភាពកម្រិតទាបនេះអាចជួយបន្ទះឈីបនេះអោយមានល្បឿន Clock បានខ្ពស់ និងការពារពីការបញ្ចេញនូវសំឡេង RPMs ខ្លាំងផងដែរ។ ក្រុមវិស្វករផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ROG គឺប្រើប្រាស់នូវបន្ទះឈីប Intel Core processors ជំនាន់ទី 10 ក្នុងការបង្កើននូវសមត្ថភាពក្នុងការលេងហ្គេមជាមួយនឹង Thermal Grizzly’s Conductonaut Alloys ថែមទៀត។

ទស្សនាវីដេអូខាងក្រោម៖

ក្រុមហ៊ុន ROG ប្រើប្រាស់នូវលោហធាតុពេញលេញ

នៅក្នុងគម្រោងលោធាតុធាតុរាវរបស់ក្រុមហ៊ុន ROG នេះ ត្រូវបានអនុវត្តន៍បន្តនៅក្នុងការពង្រឹងទៅលើប្រព័ន្ធត្រជាក់សម្រាប់កុំព្យូទ័រលេងហ្គេមយួរដៃជាច្រើន។ កាលពីឆ្នាំមុននេះ ROG Mothership គឺជាប្រព័ន្ធដំបូងបំផុតដើម្បីទទួលបាននូវប្រយោជន៍សម្រាប់បច្ចេកវិទ្យានេះ ហើយវាគឺជាផ្លូវសម្រាប់ធ្វើការកែលម្អរសម្រាប់កុំព្យូទ័រលេងហ្គេម ROG ជាមួយនឹងបន្ទះឈីប Intel Core processors ជំនាន់ទី 10។

នៅក្នុងប៉ាតង់នៃដំណើរការនូវលោហធាតុរាវនេះ និងរបាំងការពារថែមទៀត គឺត្រូវគេចាត់ទុកថាមានភាពច្នៃប្រឌិតបំផុតនៅក្នុងកុំព្យូទ័រ ROG ដែលបន្តក្នុងការបំពាក់នៅលើកុំព្យូទ័រលេងហ្គេមនេះ។ គួរបញ្ជាក់ផងដែរថា សមាសធាតុនេះ នឹងធ្វើអោយសមត្ថភាពនៃការប្រើប្រាស់កាន់តែអស្ចារ្យ កម្រិតសីតុណ្ហភាពត្រជាក់ជាមុន និងសំឡេងរំខានបានតិចជាងមុនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន