no-alternative title

Canon បង្ហាញម៉ាស៊ីនព្រីន G-Series ស៊េរីថ្មីចំនួន 3 ម៉ូដែល ដើម្បីជួយបង្កើនផលិតភាពសម្រាប់អាជីវកម្មខ្នាតតូច និងការប្រើប្រាស់ក្នុងការិយាល័យ

ថ្មីៗនេះ ក្រុមហ៊ុន Canon បានធ្វើការពង្រីកនូវវិសាលភាពនៃម៉ាស៊ីនព្រីន PIXMA Ink Efficient G Seriesរបស់ខ្លួនជាមួយនឹងប្រព័ន្ធ ink tank system printers ថ្មីរហូតដល់ទៅ 3 ម៉ូដែល។ ជាមួយនឹងការពេញនិយមទៅលើការប្រើប្រាស់នូវ Ink Tank ថ្មីនេះ ម៉ាស៊ីនព្រីននេះ អាចធ្វើការព្រីនសងខាង ការដាក់ក្រដាសបានកាន់តែច្រើន ហើយវាអាចតភ្ជាប់ជាមួយនឹងបណ្តាញ Network កាន់តែងាយស្រួលដែលធ្វើអោយការប្រើប្រាស់នៅក្នុងការិយាល័យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធិភាពជានិច្ច។

-ដបទឹកថ្នាំថ្មីដែលងាយស្រួលក្នុងការបញ្ចូលទឹកថ្នាំបានលឿន

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Canon បាននាំមកនូវដបទឹកថ្នាំស៊េរីថ្មីថ្មីដែលងាយស្រួលដាក់ទឹកថ្នាំថ្មីចូលនៅពេលដែលអស់ទឹកថ្នាំដោយមិនចាំបាច់ធ្វើការច្របាច់នោះទេនៅក្នុងអំឡុងពេលនៃការបញ្ចូលទឹកថ្នាំនោះ។ វាមានភ្ជាប់នូវផ្លូវពីរនៅលើដបទឹកថនាំនេះសម្រាប់រុញខ្យល់នៃការបញ្ចួលទឹកថ្នាំដោយស្វ័យប្រវត្តិនៅក្នុងកម្រិតខ្ពស់បំផុតទៅតាមការកំណត់នៃទឹកថ្នាំនេះ។ សម្រាប់ទឹកថ្នាំពណ៌ខ្មៅក៏មានការកែប្រែថ្មីកាន់តែប្រសើរ ហើយវាមានកម្រិតពណ៌ច្បាស់ជាងមុននៅពេលដែលព្រីននៅលើក្រដាសធម្មតា ហើយអក្សរដែលធ្វើការព្រីនមកពីច្បាស់បំផុតងាយស្រួលក្នុងការអាន។

-PIXMA Ink Efficient G6070 All-in-One

ម៉ាស៊ីនព្រីននេះ មានមុខងារច្រើន អាចធ្វើការគ្រប់គ្រងទៅលើការងារព្រីន ការស្កេន និងការកូពីបានយ៉ាងងាយស្រួល។ សម្រាប់ Ethernet port និង Ethernet port ធានានូវភាពងាយស្រួលក្នុងការចល័តម៉ាស៊ីនព្រីននេះទៅកាន់គ្រប់ទីកន្លែងនៅក្នុងការិយាល័យរបស់អ្នក ស្របពេលដែលអេក្រង់ 2-line LCD panel នេះ អាចផ្តល់នូវភាពងាយស្រួលក្នុងការដំណើរការ និងការបញ្ជាក់អំពី Printer Settings ផងដែរ។

-PIXMA Ink Efficient G5070

G5070 គឺជាម៉ាស៊ីនព្រីនដែលមិនមានមុខងារស្កេន ឬកូពីនោះទេ ប៉ុន្តែវាក៏មានភ្ជាប់ជាមួយនឹង 2-Line LCD panel នៅខាងមុខសម្រាប់ដំណើរការនូវមុខងារមួយដែលស្រដៀងគ្នាទៅនឹងម៉ាស៊ីន G6070 ដែរ។ វាមានភាពងាយស្រួលនៅក្នុងការតម្លើង និងការផ្តល់នូវព័ត៌មានជាច្រើនទៀតដូចជាកម្រិតនៃទឹកថ្នាំដែលនៅសល់ផងដែរ។

-PIXMA Ink Efficient Monochrome GM2070

នេះគឺជាម៉ាស៊ីនព្រីនសម្រាប់ដំណើរការនៅក្នុងការងារការិយាល័យរបស់អ្នកទៅលើការងារបោះពុម្ពសខ្មៅ ប៉ុន្តែវាក៏អាចប្រើប្រាស់សម្រាប់ព្រីនទៅលើពណ៌បានផងដែរ។ វាអាចធ្វើការបញ្ចូលទឹកថ្នាំពណ៌ខ្មៅបានយ៉ាងងាយស្រួល ហើយវាក៏អាចបន្ថែមនូវ color ink cartridge សម្រាប់ការងារព្រីនកូល័រម្តងម្កាលផងដែរ។ អ្នកអាចធ្វើការដោះចេញនូវ color ink cartridge នេះ ហើយការងារព្រីនទាំងអស់គឺសខ្មៅរហូតដល់ទៅ 8,300 សន្លឹកសម្រាប់ទឹកខ្មៅមួយដបនោះ។

-ការព្រីនបានបរិមាណច្រើនអស្ចារ្យ

ជាមួយនឹងម៉ាស៊ីនព្រីន Canon Ink Efficient G Series នេះ អ្នកប្រើប្រាស់ជាច្រើនគឺពិតជាទទួលបាននូវការងារដែលមានគុណភាព និងចំនួនច្រើនថែមទៀត។ ម៉ាស៊ីនព្រីននេះអាចធ្វើការព្រីនក្រដាសសខ្មៅបានរហូតដល់ទៅ 8,300 black-and-white និងក្រដាសពណ៌រហូតដល់ទៅ 7,700 សន្លឹកជាមួយនឹងដបទឹកថ្នាំ 4 ដបនេះ ហើយវាពិតជាចំណាយតិចមែនទែនសម្រាប់អាជីវកម្មរបស់អ្នកដែលត្រូវការការព្រីនក្នុងចំនួនច្រើននោះ។

-ការដាក់ក្រដាសបានពីរទំហំ 

ជាមួយនឹងថា សសម្រាប់ដាក់ក្រដាសបានដល់ទៅពីរទំហំ។ អ្នកប្រើប្រាស់អាចប្រើប្រាស់ក្រដាសទំហំ ID Card ទំហំស្រោមសំបុត្រ និងក្រដាសផ្សេងទៀតដូចជា A4 បានរហូតដល់ទៅ 250 សន្លឹកថែមទៀត។ វាក៏មាននូវ monitoring window ដែលបញ្ជាក់ប្រាប់នៅពេលដែលក្រដាសជិតអស់ផងដែរ។ សម្រាប់ក្រដាសនេះអាចធ្វើការព្រីនរហូតដល់ទៅ 350 សន្លឹកដោយគ្មានការរំខាននោះទេ។

-ការភ្ជាប់បណ្តាញ Network កាន់តែងាយស្រួល

សម្រាប់ម៉ាស៊ីនព្រីន PIXMA Ink Efficient printers នេះទ្រទ្រង់ទៅលើ Wired LAN និង Wireless LAN ដែលអ្នកអាចទុកដាក់ម៉ាស៊ីនព្រីននេះនៅកន្លែងណាក៏បានដែរនៅក្នុងការិយាល័យរបស់អ្នកនោះ។ ម៉ាស៊ីនព្រីននេះទ្រទ្រង់ទៅលើ Wireless Direct ដែលអនុញ្ញាតអោយអ្នកទំនាក់ទំនងដោយផ្ទាល់សម្រាប់ការព្រីនចេញពីស្មាតហ្វូនដោយមិនត្រូវការ Wireless Router នោះទេ។

-ការព្រីនសម្រាប់សម័យកាលឌីជីថល Digital Age

ម៉ាស៊ីនព្រីន PIXMA Ink Efficient G6070 និង G5070 អនុញ្ញាតអោយអ្នកធ្វើការព្រីន និងស្កេនចេញពីស្មាតហ្វូន iOS និង Android របស់អ្នកបាន (ស្មាតហ្វូន ថេប្លេត និងកុំព្យុទ័រ) តាមរយៈកម្មវិធី Canon Print Inkjet/SELPHY app ។ អ្នកប្រើប្រាស់ Android អាចប្រើប្រាស់នូវ Canon Print Service plugin និង AirPrint សម្រាប់អ្នកប្រើប្រាស់ Apple ដើម្បីធ្វើការដំណើរការនូវមុខងារនៃការព្រីននេះ។ អ្នកអាចភ្ជាប់ទៅកាន់ Facebook និង Instagram accounts របស់អ្នកតាមរយៈកម្មវិធី Canon Print Inkjet/SELPHY app ឬចូលទៅកាន់រូបភាពជាច្រើនរបស់អ្នកនៅក្នុង Dropbox និង Google Drive តាមរយៈសេវាកម្ម Canon PIXMA Cloud Link service ។ ឯកសារ និងរូបភាពជាច្រើនទៀតរបស់អ្នកអាចធ្វើការព្រីនដោយផ្ទាល់ចេញពីបណ្តាញសង្គម ឬសេវាកម្ម Cloud បានផងដែរ។

សម្រាប់អ្នកជំនាញទៅលើ Poster, Flyer និងអ្នកឌីស្សាញទៅលើ Menu នោះ អាចប្រើប្រាស់ជាមួយនឹង Canon’s free-for-download PosterArtist Lite ដែលពួកគេអាចធ្វើការជ្រើសរើសនូវ 1,300 pre-loaded templates រូបភាព និង clip artសម្រាប់ធ្វើការឌីស្សាញទៅលើអ្វីដែលពួកគេចង់បាននៅក្នុងអាជីវកម្មរបស់ពួកគេថែមទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន