no-alternative title

hoco បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍អេឡិចត្រូនិក Hong Kong Global Sources Spring Mobile Electronics Show 2019

កាលពីថ្ងៃទី 18 ខែមេសា ឆ្នាំ 2019 នេះ នៅទីក្រុងហុងកុង មានរៀបចំនូវព្រឹត្តិការណ៍ពិពរណ៍គ្រឿងអេឡិចត្រូនិច Hong Kong Global Sources Spring Mobile Electronics Show 2019 ដែលមានរយៈពេល 4 ថ្ងៃ ដោយចាប់ផ្តើមដំណើរការជាផ្លូវការនៅ ក្នុង AsiaWorld-Expo នៅក្នុងទីក្រុងហុងកុងតែម្តង។ ពិព័រណ៍គ្រឿងអេឡិចត្រូនិចទូទាំងពិភពលោក គឺមានការទទួលស្គាល់ជាឧស្សាហកម្មមួយនោះផ្តល់ជូននូវស្តង់សរុបចំនួន 3.700 ស្តង់ ដែលមានដាក់តាំងពិព័រណ៍នូវផលិតផលជាច្រើនរួមទាំងឧបករណ៍អេឡិចត្រូនិកចល័ត ឧបករណ៍ VR ឧបករណ៍ AR ផលិតផល wearable និងគ្រឿងអេឡិចត្រូនិក Accessories ជាច្រើនថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ដ៏ធំនេះ ក៏មានវត្តមានរបស់ក្រុមហ៊ុន hoco ដែលជាក្រុមហ៊ុនមួយ ផ្តោតទៅលើផលិតផលឌីជីថល ដែលមានគុណភាពខ្ពស់ក៏ធ្វើការដាក់បង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ បានធ្វើការបង្ហាញនូវផលិតផលសំខាន់ៗចំនួន 5 របស់ខ្លួន ដែលបង្ហាញអំពីឱកាសអាជីវកម្មដែលគ្មានដែនកំណត់សម្រាប់អ្នកនាំចេញ អ្នកចែកចាយ និងហាងលក់ទាំងអស់នៅជុំវិញពិភពលោក។

ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍នេះ ក្រុមហ៊ុន hoco ក៏បានចូលរួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Borofone និងការបញ្ចេញនូវផលិតផលថ្មីៗជាង 100 ប្រភេទរួមមានផលិតផលជាច្រើន ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងរថយន្ត In-car holders ឆ្នាំងសាកឥតខ្សែ wireless charging, កាសស្តាប់TWS headset, PD fast charging charger និងផលិតផលឌីជីថលឈានមុខគេជាច្រើនទៀត។ ក្រុមហ៊ុននេះ ក៏បាននាំយកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់អតិថិជនជាច្រើន ហើយគ្រប់គ្នាដែលឆ្លងកាត់នូវពិពរណ៍នេះក៏ចោលភ្នែកមើលទៅស្តង់របស់ក្រុមហ៊ុននេះគ្រប់ៗគ្នាតែម្តង។

ផលិតផលថ្មីៗទាំងនេះ គឺបញ្ជាក់យ៉ាងច្បាស់ពីការខិតខំក្នុងការនាំយកនូវគុណភាពដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន នៅក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីនៃផលិតផល សម្រាប់ជីវិតរបស់លោកអ្នក ក៏ដូចជាការទាមទារអោយមានការប្រើប្រាស់នូវឧបករណ៍ឌីជីថលកម្រិតខ្ពស់ផងដែរសម្រាប់លោកអ្នកផងដែរ។ ផលិតផលដែលមានម៉ាកយីហោកម្រិតខ្ពស់នោះ គឺកំពុងតែមានការពេញនិយម និងចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ជាច្រើន។ ផលិតផលដែលមានគុណភាពខ្ពស់ជាច្រើន របស់ក្រុមហ៊ុន hoco គឺមានការទទួលស្គាល់ពីអតិថិជនជាច្រើនជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្រៅប្រទេសតែម្តង។

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍នេះ hoco. ឈ្នះនូវពានរង្វាន់កិត្តិយស “Top20 Chinese cross-border Brands 2019” ផងដែរ ដែលនេះ គឺជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ និងជាភស្តុតាងបង្ហាញអំពីភាពខ្លាំងនៃក្រុមហ៊ុននេះផងដែរ។ នៅក្នុងស្តង់នៃការដាក់បង្ហាញរបស់ក្រុមហ៊ុន hoco. អ្នកទស្សនាអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចេកវិទ្យាថ្មីៗ និងផលិតផលថ្មីៗដែលមានការពន្យល់ពីអ្នកជំនាញអាជីពទៅលើផលិតផលនេះ និងការវិភាគប្រៀបធៀបទៅលើគុណសម្បត្តិនៃផលិតផលទាំងនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន