no-alternative title

Logitech R500 គឺជាឧបករណ៍បញ្ជាជំនាន់ថ្មីដ៏ទំនើបទាន់សម័យបំផុត ដែលនឹងជួយអោយការធ្វើបទបង្ហាញកាន់តែងាយស្រួល

កន្លងមកជឿជាកថា ការធ្វើបទបង្ហាញរបស់លោកអ្នក ក៏ប្រហែលជាធ្លាប់ជួប្រទះនូវបញ្ហាមួយចំនួនហើយ ទាក់ទងនឹងការបញ្ជាឧបករណ៍នោះ។ សម្រាប់ ពេលនេះ លោកអ្នកនឹងមិនចាប់បាច់មានការបារម្ភពីរឿងនេះទៀត លោកអ្នកនឹងមានភាពងាយស្រួល និងកាន់តែអស្ចារ្យជាងមុន នៅពេលដែលលោកអ្នកសម្រេចជ្រើសរើសឧបករណ៍ R500 Laser Presentation Remote នេះ។ ឧបករណ៍នេះ អាចធ្វើការបញ្ជានៅក្នុងចម្ងាយដល់ទៅ 65 ហ្វីត (20 ម៉ែត្រ) ហើយអ្នកក៏អាចធ្វើការចង្អុលទៅលើភ្លើងឡាស៊ែរពណ៌ក្រហមទៅលើចំណុចដែលអ្នកចង់បានថែមទៀតតាមរយៈ Laser Pointer។ R500 អាចដំណើរការបានជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows®, macOS® និងកម្មវិធីធ្វើបទបង្ហាញជាច្រើនទៀតផងដែរ។

ការធ្វើបទបង្ហាញកាន់តែងាយស្រួលជាងមុន និងមិនច្រឡំប៊ូតុងនោះទេ

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីការប្រើប្រាស់សម្រាប់ឧបករណ៍ R500 នេះ គឺពិតជាងាយស្រួល សាមញ្ញ និងអាចធ្វើការបញ្ជាពីចម្ងាយបានឆ្ងាយថែមទៀត ដូចនេះអ្នកអាចធ្វើការផ្តោតទៅលើការធ្វើបទបង្ហាញរបស់អ្នកកាន់តែលេចធ្លោជាងមុនមួយកម្រិតទៀត។ នៅលើឧបករណ៍ R500 នេះ មានភ្ជាប់តែ 3 ប៉ូតុងប៉ុណ្ណោះ មានន័យថា អ្នកអាចធ្វើការចុចទៅលើការធ្វើបទបង្ហាញរបស់អ្នកដោយគ្មានការយល់ច្រឡំនោះទេ។ និយាយរួម គឺពិតជាងាយស្រួល និងទំនុកចិត្តបំផុតនៅពេលដែលប្រើប្រាស់ម្រាមដៃចុចនៅលើឧបករណ៍បញ្ជានេះ។

ភ្លើងឡាស៊ែរពណ៌ក្រហម (RED LASER POINTER)

លោកអ្នកអាចធ្វើការចង្អុលទៅលើចំណុចណាមួយនៅក្នុងបទបង្ហាញរបស់អ្នកជាមួយនឹងការប្រើប្រាស់ បានយ៉ាងងាយស្រួលបំផុតជាមួយនឹងភ្លើងឡាស៊ែរពណ៌ក្រហម។ ប្រសិនបើអ្នកធ្វើបទបង្ហាញនៅលើទូរទស្សន៍ និងអេក្រង់ LCD នោះ ហើយអ្នកត្រូវការនូវ Digital Pointer នោះ ដែលនេះ គឺជាជម្រើសមួយដ៏ល្អសម្រាប់អ្នកដែលអាចសាកល្បងបាន។

កម្មវិធីសម្រាប់ធ្វើបទបង្ហាញ (LOGITECH PRESENTATION APP)

ការគ្រប់គ្រងទៅលើមុខងារប្រើប្រាស់នៅលើប៊ូតុង ការត្រួតពិនិត្យទៅលើថាមពលថ្ម និងការកំណត់នូវពេលវេលានៃការធ្វើបទបង្ហាញនេះតាមរយៈកម្មវិធី Logitech Presentation App ដូច្នេះ លោកអ្នកមិនបាច់មានការព្រួយបារម្ភនោះទេអំពីកុំព្យូទ័ររបស់អ្នកថាវានឹង Sleep នោះ កម្មវិធីនេះ នឹងជួយអោយវានៅបើកដំណើរការជានិច្ចខណៈពេលដែលអ្នកធ្វើបទបង្ហាញនោះ។

ការបញ្ជាបានចម្ងាយឆ្ងាយដល់ទៅ 20 ម៉ែត្រ និងរូបរាងតូចងាយស្រួលកាន់ក្នុងដៃ

អ្នកអាចធ្វើការភ្ជាប់ឧបករណ៍ R500 របស់អ្នកទៅកាន់កុំព្យូទ័របានតាមរយៈ USB receiver Bluetooth® low energy technology ។ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកអាចធ្វើបទបង្ហាញបានចម្ងាយដល់ទៅ 65 ហ្វីត(20ម៉ែត្រ)។ ឧបករណ៍ R500 Laser Presentation Remote នេះគឺត្រូវរចនាឡើងដែលពិតជាងាយស្រួលក្នុងការកាន់នៅលើបាតដៃ ហើយសម្រាប់ជ័រទន់របស់វានោះ និងប៊ូតុងសម្រាប់បញ្ជានៅលើឧបករណ៍នេះពិតជាធ្វើអោយអ្នកមានភាពងាយស្រួល និងជឿជាក់បំផុតខណៈពេលដែលធ្វើបទបង្ហាញនេះ។

លក្ខណៈសម្បត្តិរបស់ឧបករណ៍ R500 Laser Presentation Remote

វិមាត្រ:4.8 in (123.6 mm) x 1.4 in (36.6 mm) x 0.9 in (24.7 mm)

ទម្ងន់: 1.9 oz (53.5g)

ប្រព័ន្ធ Bluetooth® : 

Windows® 10 ឬខ្ពស់ជាងនេះ, Windows 8

macOS X 10.12 ឬខ្ពស់ជាងនេះ

iOS® 8 ឬខ្ពស់ជាងនេះ

Android™ 5.0 ឬខ្ពស់ជាងនេះ

អាចរកជាវបាននៅក្រុមហ៊ុន Anana Computer https://www.facebook.com/ananaict/

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន