no-alternative title

MSI ក្លាយជាម៉ាកយីហោកុំព្យូទ័រយួរដៃ ដែលជឿជាក់បំផុត និងជាក្រុមហ៊ុននាំចេញធំជាងគេបំផុតនៅក្នុងទីផ្សារ Gaming Laptop

ថ្មីៗនេះ យោងតាមព័ត៌មានផ្លូវការមួយបានអោយដឹងថា MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេទៅលើឧស្សាហកម្មហ្គេមនោះ ត្រូវបានគេចាត់ទុកថា គឺជាម៉ាកយីហោបច្ចេកវិទ្យា ដែលអាចជឿជាក់បានបំផុតនៅក្នុងវិស័យ Notebook នៅក្នុងតំបន់អ៊ឺរ៉ុប។ បន្ថែមពីនេះទៀតនោះក៏មានការរាយការណ៍មួយផ្សេងទៀតបានបន្តថា ក្រុមហ៊ុន MSI បានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតនៅក្នុងទីផ្សារ Gaming Notebook ទៅលើការនាំចេញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការស្ទាបស្ទង់ដែលអាចជឿជាក់បានមួយដែលធ្វើឡើងដោយ UFC-Que Choisir ដែលជាស្ថាប័នអ្នកប្រើប្រាស់របស់ប្រទេសបារាំងធ្វើការសម្ភាស៍ទៅលើមនុស្សប្រមាណជា 43000 នាក់នៅក្នុងអ៊ឺរ៉ុប ហើយលទ្ធផល គឺមានការបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យា MSI គឺជាម៉ាកយីហោកុំព្យូទ័រ Laptop ដែលគួរអោយជឿជាក់បំផុត ខណៈពេលដែលក្រុមហ៊ុន Microsoft និង Apple គឺតាមពីក្រោយ។

សម្រាប់ការស្ទាបស្ទង់ទីមួយទៀតដែលធ្វើឡើងដោយ Digitimes មួយនៅក្នុងចំណោម Media ធំបំផុតទៅលើបច្ចេកវិទ្យានោះនៅក្នុងតៃវ៉ាន់រាយការណ៍ថា ក្រុមហ៊ុន MSI មានការនាំចេញនូវ Gaming Notebooks ចំនួន 1.2 លានគ្រឿងនៅក្នុងឆ្នាំ 2018 ហើយក្រុមហ៊ុន Asustek Computer លែងក្លាយជាក្រុមហ៊ុនធំជាងគេបំផុតទៀតហើយនៅក្នុងទីផ្សារ Gaming Notebook ទៅលើការនាំចេញនោះ។

MSI ទើបតែបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីជាច្រើនរបស់ខ្លួនដែលប្រើប្រាស់នុវបន្ទះឈីប Intel processors និងក្រាហ្វិកកាតចុងក្រោយបំផុតរបស់ Nvidia ដែលគេរំពឹងថា នឹងមានការកើនឡើងផងដែរសម្រាប់ទីផ្សារ Gaming Laptop នៅក្នុងឆ្នាំ 2019 នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន