no-alternative title

MSI PS63 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី សក្តិសមបំផុតសម្រាប់អ្នកបង្កើតមាតិកាឌីជីថល អាចកាត់តវីដេអូបានកម្រិត 4K រួមនិងការកែរូបភាពបានធំៗកម្រិតខ្ពស់

PS63 គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលត្រូវបានចនាឡើងសម្រាប់លោកអ្នក សម្រេចបាននូវគោលដៅ និងការច្នៃប្រឌិតកាន់តែអស្ចារ្យ ហើយនេះ ក៏ជាសមិទ្ធិផលដ៏អស្ចារ្យបំផុតនៅក្នុងឆ្នាំថ្មីនេះផងដែររបស់ក្រុមហ៊ុន MSI។ PS63 មិនត្រឹមតែមានការរចនារូបរាងយ៉ាងល្អគ្មានគូប្រៀបនោះទេ ប៉ុន្តែកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រយួរដៃជំនាន់ថ្មី នេះ គឺខ្លាំងក្លាជាងម៉ូដែល PS42។  កុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ ត្រូវបានបំពាក់នូវបន្ទះឈីប Intel Core i7 ជំនាន់ទី 8 ដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់ អាចប្រើមុខងារ Multitasking និងការ Renders ជាមួយនឹងក្រាហ្វិកដែលមានល្បឿនលឿនអស្ចារ្យបំផុត។ និយាយរួមគឺពិតជាល្អមែនទែនសម្រាប់មាតិកាឌីជីថល ឬការកាត់តវីដេអូកម្រិត 4K រួមនិងការកែរូបភាពធំៗកម្រិតខ្ពស់ និងការងារជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនខុសពី PS42 នោះទេ PS63 ត្រូវបានរចនាជាមួយនិងរូបរាងយ៉ាងល្អឥតខ្ចោះ មានទម្ងន់ 1.6kg និងមានកម្រាស់ស្តើងត្រឹមតែ 15.9mm តែប៉ុណ្ណោះ។ តួទាំងមូលនៃម៉ាស៊ីនេះ គឺផលិតចេញអាលុយមីញ៉ូមគុណភាពខ្ពស់ បូករួមជាមួយនឹង Texture ដែលរំលេចនូវភាពទាន់សម័យបំផុតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រិយមិត្តទាំងអស់ អាចយកកុំព្យូទ័រនេះ បានទៅគ្រប់ទីកន្លែង ដែលអ្នកចង់ទៅ។ PS63 មានស៊ុមព័ទ្ធអេក្រង់ស្តើងត្រឹមតែ 5.6mm ដែលពិតជាល្អបំផុតសម្រាប់ការទស្សនាតាមេយៈអេក្រង់កម្រិត FHD-IPS ទំហំ 15.6 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ និងកម្រិតនៃអេក្រង់សមាមាត្រដល់ទៅ 86% ធៀបនឹងអេក្រង់។ និយាយរួមទៅ គឺពិតជាល្អឥតខ្ចោះសម្រាប់ការទស្សនារូបភាព វីដេអូ និងការកម្សាន្តជាច្រើនផ្សេថទៀត។ 

អេក្រង់របស់កុំព្យូទ័រនេះ ត្រូវក្រុមហ៊ុនបញ្ជាក់ថា និងអាចផ្តល់នូវរូបភាពល្អបំផុត នៅក្នុងការប្រើប្រាស់ទូទៅដោយសារតែវាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា MSI True Color Technology ដែលមានកម្រិតពណ៌ 100% sRGB ដែលអ្នកទទួលនូវទស្សនីយភាពល្អគ្មានគូប្រៀបនោះទេ។ សរុបទៅ គឺវាល្អបំផុតសម្រាប់អ្នកឌីស្សាញ អ្នកកាត់តវីដេអូ Content Creator និង ការងារការិយាល័យ ការទស្សនាខ្សែភាពយន្ត ការការពារទៅលើពន្លឺពណ៌ខៀវ ដែលមិនល្អសម្រាប់ភ្នែក អ្នកលេងហ្គេម និងការងារសំខាន់ៗជាច្រើនទៀត។ 

អ្វីដែលថ្មីសម្រាប់ PS63 គឺវាត្រូវបានភ្ជាប់ជាមួយនឹង Touchpad ដែលមានទំហំធំ សម្រាប់ការប្រើប្រាស់ជាមួយនឹងម្រាមដៃរបស់អ្នកក្នុងការអនុវត្តទៅលើការងារជាច្រើនកាន់តែរលូន បើទោះបីជារូបភាព ក៏ដូចជាឯកសារដែលស្ថិតនៅលើអេក្រង់ប្រភេទ Wide-Screen ក៏ដោយ ក៏វាអាចជួយអោយលោកអ្នកសម្រេចកិច្ចការបានយ៉ាហរលូន ដោយមិនមានការបារម្ភឡើយ។ បន្ថែមពីលើនេះ Touchpad នេះ ថែនទាំងមានកម្រិតនៃការឆ្លើយតបលឿនជាងមុនដល់ទៅ 30% និងមានទំហំធំជាងមុនដល់ទៅ 35% ផងដែរ។ 

បើក្រឡេកមើលទៅលើ Keyboard របស់វាវិញ គឺពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាទីបំផុត ហើយវាក៏មានគម្លាតសមល្មមក្នុងការប្រើប្រាស់នៅពេលដែលអ្នកវាយនៅលើ Key នេះផងដែរ់។ មួយវិញទៀត នេះគឺជាប្រភេទ Backlit Keyboard ដែលអាចអោយលោកអ្នកប្រើប្រាស់បានទាំងពេលយប់ និងពេលថ្ងៃបានថែមទៀតផង។  នៅលើកុំព្យូទ័រនេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner ដូចគ្នាទៅនឹង PS42 ផងដែរ មាន័យថា វាក៏មានការ ការពារសុវត្ថិភាពក្នុងការប្រើប្រាស់របស់អ្នកដូចគ្នា។ ដូចនេះ លោកអ្នកអាចធ្វើការ Login ចូលទៅក្នុងកុំព្យូទ័រនេះ ដោយគ្រាន់តែប្រើប្រាស់ម្រាមដៃរបស់អ្នក ឬអ្នកក៏អាចប្រើប្រាស់ជាមួយនឹង Digital Assistant ផ្ទាល់ខ្លួន ដែលមានឈ្មោះហៅថា Cortana បានដូចគ្នា។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺ PS63 ត្រួវបានបំពាក់មកជាមួយនឹងក្រាហ្វិកកាតជំនាន់ថ្មីប្រភេទ NVIDIA GeForce 1650 4GB, SSD512GB ដែលជាបច្ចេកវិទ្យាចុងក្រោយ ធ្វើអោយម៉ាស៊ីនមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ មានល្បឿនលឿន ស្ងាត់ និងស្តើងបំផុតគ្មានគូប្រៀបនោះទេ។ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងបែបនេះ លោកអ្នកអាចធ្វើការកែប្រែទៅលើរូបភាព និងវីដេអូបានស្រស់ស្អាត និងលឿនជាពិសេសទៅលើកម្មវិធី Adobe Light room, Adobe Photoshop និង Premiere Pro ជាដើម។ អ្វីកាន់តែពិសេសជាងនេះថែមទៀតនោះ ក៏មានភ្ជាប់ជាមួយនឹង Prestige Power Adapter ដែលមានការរចនារូបរាងតូចជាងមុនដល់ទៅ 19% ហើយវាមានទម្ងន់ស្រាលជាងមុនដល់ទៅ 38%។ 

សម្រាប់រយៈនៃការប្រើប្រាស់! កុំព្យូទ័រ PS63 ត្រូវបានភ្ជាប់ជាមួយនឹងថាមពលថ្មធំ ដែលអាចប្រើប្រាស់បានរយៈពេល 16 ម៉ោងសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃថែមទៀង។ ដូចនេះ អ្នកអាចប្រើប្រាស់សម្រាប់បំពេញការងារ និងការកម្សាន្តដែលគ្មានដែនកំណត់នោះទេ។ កាន់តែពិសេសជាងនេះ ទៀតនោះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា បញ្ចូលថាមពលថ្មលឿន Quick Charge 3.0 ដែលធ្វើអោយអ្នកចំណេញទាំងពេលវេលា និងការប្រើប្រាស់បានកាន់តែយូរថែមទៀត។  បច្ចេកវិទ្យាថ្មីនេះ អាចបញ្ចូលថាមពលថ្មលឿនជាងមុនដល់ទៅ 4X គឺត្រឹមតែ 35 នាទីអាចសាកបានដល់ទៅ 80% ថែមទៀត។ ជាមួយគ្នានេះ វាក៏មាន Cooler Boost 3 ដែលជាបច្ចេកវិទ្យាផ្តាច់មុខរបស់ MSI មានភ្ជាប់ជាមួយនឹងកង្ហារ 2 និងរន្ធបំភាយកំដៅចំនួន 3 ដែលអាចជួយអោយកុំព្យូទ័រយួរដៃនេះនៅតែត្រជាក់ទោះជាអ្នកធ្វើការយូរក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន