no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Dell Precision 5530 2-in-1 កុំព្យូទ័រស៊េរីថ្មី មានរូបរាងស្អាតទាក់ទាញ មានកម្រ៉ាស់ស្តើង និងមានរចនាបទឈានមុខគេ

តើអ្នកកំពុងតែស្វែងរកនូវ PC ដែលមានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់មែនទេ? ពេលនេះ ក្រុមហ៊ុន Dell ក៏បញ្ចេញនូវកុំព្យូទ័រម៉ូដែលស៊េរីថ្មីរបស់ខ្លួន ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ដែលមានឈ្មោះថា Dell Precision 5530 2-in-1។ កុំព្យូទ័រនេះ មានភាពច្នៃប្រឌិតខ្ពស់ដោយសារតែវាមានរូបរាងតូច និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ ហើយជាពិសេសវាប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processors ជំនាន់ចុងក្រោយ ម៉េមូរីល្បឿនលឿន និងក្រាហ្វិកកាតកម្រិតខ្ពស់ថែមទៀតដែលធ្វើអោយអ្នកប្រើប្រាស់ជឿជាក់បំផុតនៅលើម៉ូដែលនេះ។ 

 

no-alternative title

អេក្រង់ដ៏ល្អឥតខ្ចោះ ភាពច្នៃប្រឌិតខ្ពស់ឈានមុខគេ

Dell Precision 5530 2-in-1 ផ្តល់ជូននូវការទស្សនាជាមួយនឹងកម្រិតពណ៌ច្បាស់ត្រជាក់ភ្នែក ហើយវាឌីស្សាញជាលក្ខណៈ 2-in-1 mobile workstation ដែលល្អបំផុតសម្រាប់ការដំណើរការជាមួយនឹងកម្មវិធីនៅលើទូរស័ព្ទ និងកម្មវិធីសម្រាប់ផ្នែកក្រាហ្វិកនោះ។ លោកអ្នកអាចធ្វើការបង្កើតនូវការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹងប៊ិចនៅលើអេក្រង់នេះសម្រាប់ធ្វើការគូសព្រាង ការគូរ និងជាច្រើនទៀត។ វាក៏មានភ្ជាប់ជាមួយនឹង keyboard shortcuts សម្រាប់បញ្ជាទៅលើម៉ាស៊ីននេះកាន់តែងាយស្រួលជាទីបំផុត។ អេក្រង់របស់កុំព្យូទ័រនេះគឺមានទំហំ 15.6" InfinityEdge screen ដែលមានគែមព័ទ្ធអេក្រង់ស្តើងត្រឹមតែ 4.7mm តែប៉ុណ្ណោះ។ អេក្រង់នេះទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K Ultra HD ជាមួយនឹងកម្រិតពណ៌ដល់ទៅ 8 លានភិចសែលច្បាស់ក្នុងការទស្សនា គ្មានព្រាលៗនោះទេនៅក្នុងការ Zoom ឬការកែប្រែទៅលើរូបភាពនោះ។

អេក្រង់នេះភ្ជាប់ជាមួយនឹងពណ៌កូល័រច្បាស់ និងអាចធ្វើការបង្ហាញនូវពណ៌ (sRGB) ស្រស់ស្អាតកម្រិតធម្មជាតិ ១០០% ថែមទៀត។ អេក្រង់នេះភ្ជាប់ជាមួយនឹងកម្មវិធី Premier Color software ច្បាស់បំផុតក្នុងការទស្សនា រួមជាមួយនឹងកញ្ចក់ការពារទៅលើចំណាំងផ្លាត anti-reflective screen ដែលមានកម្រិតភាពច្បាស់ 400-nit brightness ថែមទៀត។ ដូចនេះ អ្នកអាចធ្វើការនៅខាងក្រៅដោយគ្មានការបារម្ភអំពីការចាំងអ្វីនោះទេនៅលើអេក្រង់។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងបន្ទះ IGZO 4 panel សម្រាប់ធ្វើការចែករំលែក Screen របស់អ្នកបានថែមទៀត។

កម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់ការងារគម្រោងធំៗ

លោកអ្នកនឹងរីករាយជាមួយនឹងបន្ទះឈីប Intel® 6-Core™ processor ជំនាន់ទី ៨ ជាមួយនឹងក្រាហ្វិកកាត AMD Radeon™ Pro WX Vega M GL Graphics ជាមួយនឹងម៉េមូរី 4GB of dedicated high-bandwidth memory ដែលផ្តល់នូវល្បឿនលឿនបំផុតក្នុងការដំណើរការនៅលើម៉ាស៊ីនស្តើងនេះ។ អ្នកអាចធ្វើការបង្កើតនូវ Contents កម្រិតខ្ពស់ជាច្រើន ការកែប្រែទៅលើ 4K Content ការលេងហ្គេមកម្រិតខ្ពស់ ឬការងារ Tasking កម្រិតធំៗបានយ៉ាងងាយ។

ជាមួយនឹង Dell Power Managerដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Dell នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការរៀបចំទៅលើម៉ាស៊ីនកុំព្យូទ័រនេះបានកាន់តែងាយស្រួល ការគ្រប់គ្រងទៅលើកំដៅ និងកម្លាំងម៉ាស៊ីនប្រើប្រាស់ថែមទៀតដោយផ្អែកនៅលើ Preference របស់វា។ កម្លាំងម៉ាស៊ីននេះពិតជាខ្លាំងក្លាចេញពីបន្ទះឈីបរួមជាមួយនឹងការគ្រប់គ្រងទៅលើប្រព័ន្ធសីតុណ្ហភាពនៅលើម៉ាស៊ីននេះផងដែរ។កាន់តែពិសេសជាងនេះទៀតនោះ លោកអ្នកក៏អាចធ្វើការប្រើប្រាស់កុំព្យូទ័រនេះជាប្រភេទ Tablet Mode សម្រាប់ធ្វើការគូសព្រាងគំនិត ការគូរ ការកត់ត្រា និងសកម្មភាពជាច្រើនទៀតបានយ៉ាងងាយស្រួលបំផុត។ នេះគឺជា 2-in-1 mobile workstation ដែលអ្នកអាចយកទៅតាមខ្លួនបានគ្រប់ទីកន្លែង។

ការពង្រឹងទៅលើផលិតកម្មការងារជាមួយនឹង Dell Precision Optimizer

Dell Precision Optimizer គឺជាកម្មវិធីគ្រប់គ្រងទៅលើម៉ាស៊ីន Workstation របស់អ្នកដែលធ្វើការប្រែក្លាយម៉ាស៊ីន workstation របស់អ្នកក្នុងការដំណើរការនូវកម្មវិធី ISV applications ជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់ ការពង្រឹងទៅលើភាពជឿជាក់នៃប្រព័ន្ធជាមួយនឹងការអាប់ដេតទៅលើប្រព័ន្ធ និងការផ្តល់នូវការវិភាគទៅលើ Resource ដែលមាននៅលើម៉ាស៊ីននេះផងដែរ។ ដូចនេះ អ្នកអាចធ្វើការពង្រឹងទៅលើល្បឿនម៉ាស៊ីននេះដោយខ្លួនឯងបានតែម្តង។

 

ការទំនាក់ទំនងកាន់តែងាយស្រួល

សម្រាប់ម៉ាស៊ីនកុំព្យូទ័រ 2-in-1 របស់អ្នកអាចស្តាប់សំឡេងរបស់អ្នកបានឆ្ងាយដល់ទៅ 14 ហ្វីតដោយសារតែវាមានភា្ជបន់ជាមួយឹនង Mics ចំនួន 4 និងបច្ចេកវិទ្យា Microsoft Cortana និងបច្ចេកវិទ្យា Waves-enabled speech technology ថែមទៀត។ វាអាចធ្វើការគ្រប់គ្រងទៅលើ Playlists និងការចូលទៅកាន់ Schedules ដោយគ្មានការរំខាននោះទេ។ បើនិយាយអំពីការតភ្ជាប់ទំនាក់ទំនងវិញពិតជាអស្ចារ្យមែនទែនដោយសារតែម៉ាស៊ីននេះមានរន្ធដោត Thunderbolt™ 3 ចំនួន២ និងរន្ធ USB Type-C™ portsចំនួន ២ សម្រាប់ធ្វើការបញ្ចូលនូវថាមពលនៅលើម៉ាស៊ីន 2-in-1របស់អ្នក ការតភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀតរួមមានអេក្រង់ 4K Displays បានដល់ទៅ 2 ។ សម្រាប់រន្ធ Thunderbolt™ 3 នេះអាចធ្វើការបញ្ចូនទិន្នន័យបានលឿនដល់ទៅ 40Gbps ដែលលឿនជាង USB 3.0 ដល់ទៅ 8 ដង។ ម៉ាស៊ីន Precision 5530 2-in-1 នេះអាចប្រើប្រាស់ជាមួយនឹង Dell docking solutions ដែលមានខ្សែតែមួយសម្រាប់ធ្វើការបញ្ចូលថាមពល Ethernet សំឡេង និងវីដេអូ។ សម្រាប់ Dell Thunderbolt™ Dock អាចធ្វើការបញ្ចូនទិន្នន័យបានលឿន និងការទ្រទ្រង់នូវអេក្រង់ Full HD displays ចំនួន ៣ និងអេក្រង់ 4K displays ចំនួន ២ ថែមទៀ៕

ពត័មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 023 211 543, 012 831 516, 015 831 516, 066 800 064, 077 555 544 រឺ www.ananacomputer.com រឺ www.facebook.com/ananaict  

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម