no-alternative title

Canon បញ្ចេញម៉ាស៊ីនព្រីនធ័រកូល័រខ្នាតតូចស៊េរីថ្មីចំនួនបីម៉ូដែលសម្រាប់បំពេញតម្រូវការប្រើប្រាស់នៅក្នុងការិយាល័យ ឬហសគ្រាសធុនមធ្យម

ថ្មីៗនេះក្រុមហ៊ុន Canon ទើបតែបានធ្វើការប្រកាសចេញនូវម៉ាស៊ីនព្រីនធ័រកូល័រខ្នាតតូចស៊េរីថ្មីចំនួនបីម៉ូដែលសម្រាប់បម្រើការនៅក្នុងការិយាល័យធ្វើការ និងសហគ្រាសធុនមធ្យមរបស់លោកអ្នក។ ព្រីនធ័រស៊េរីថ្មីទាំងបីម៉ូដែលនោះរួមមាន Canon imageCLASS LBP621Cw, LBP623Cdw និង LBP664Cx ដោយពួកវាជាម៉ាស៊ីនព្រីនធ័រខ្នាតតូចសម្រាប់ធ្វើការព្រីនជាមួយក្រដាសកិច្ចការងារប្រភេទ A4 ឬហៅថា “A4 colour laser single-function printers”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនព្រីនធ័រស៊េរីថ្មីទាំងបីម៉ូដែលនេះវាពិតជាស័ក្តិសមបំផុតសម្រាប់ដំណោះស្រាយនៅក្នុងការិយាល័យធ្វើការ និងសហគ្រាសខ្នាតតូច “Small Office Home Offices (SOHOs) and Small Medium Enterprises (SMEs)” ដោយពួកវាត្រូវបានច្របាច់បញ្ចូលនូវមុខងារតភ្ជាប់ដ៏ល្អឥតខ្ចោះជាមួយគុណភាពក្នុងការផ្តិតចេញនូវសន្លឹកកិច្ចការងារច្បាស់បែបពណ៌ធម្មជាតិក្នុងកម្រិតខ្ពស់ និងផ្តល់នូវមុខងារងាយស្រួលបំផុតសម្រាប់ការប្រើប្រាស់ដែលជួយបង្កើននូវផលិតភាពការងារ និងប្រសិទ្ធិភាពនៃការចំណាយយ៉ាងគាប់ប្រសើរបំផុត។ 

លោក Toshiaki Nomura ដែលជា Director, Regional BIS Sales & Marketing, Canon Singapore មានប្រសាសន៍លើកឡើងថា “ក្រុមហ៊ុន Canon យល់ឃើញថាបច្ចេកវិទ្យាពណ៌បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងសម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ន ដូច្នេះហើយក្រុមហ៊ុនបានបញ្ចូលបច្ចេកវិទ្យាពណ៌តែមួយគត់ទៅក្នុងម៉ាស៊ីនព្រីនធ័រស៊េរីថ្មីទាំងនេះដើម្បីបំពេញតាមតម្រូវការសម្រាប់ការព្រីននូវកិច្ចការងារបែបពណ៌ធម្មជាតិដែលមានគុណភាពខ្ពស់បំផុតចេញពីម៉ាស៊ីនព្រីនធ័រស៊េរីថ្មីនេះ”។ លោកបានបញ្ជាក់បន្ថែមទៀតថា “ម៉ាស៊ីនព្រីនធ័រកូល័រខ្នាតតូចស៊េរីថ្មីទាំងនេះប្រើប្រាស់នូវបច្ចេកវិទ្យាផ្តិតពណ៌ V2 Colour Technology ដែលផ្តល់អោយការផ្តិតទឹកថ្នាំពណ៌នៅលើក្រដាសមានលក្ខណះភ្លឺច្បាស់បំផុត។ បន្ថែមពីនេះពួកវាត្រូវបានភ្ជាប់នូវមុខងារ Application Library ដែលជាមុខងារពិសេសជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃអោយកាន់តែមានភាពងាយស្រួលលឿនរហ័ស និងផ្តល់នូវបទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតដល់អ្នកប្រើប្រាស់ថែមទៀតផង”។

-ការរចនាផលិតឡើងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់

យើងអាចនិយាយបានថាព្រីនធ័រខ្នាតតូចរបស់ Canon ស៊េរីថ្មីទាំងបីម៉ូដែលនេះគឺវាមានលទ្ធភាពធ្វើការលើសពីម៉ាស៊ីនព្រីនធ័រដោយពួកវាត្រូវបានក្រុមហ៊ុនធ្វើការរចនាផលិតឡើងយ៉ាងពិសេសដើម្បីផ្តល់នូវភាពងាយស្រួលប្រើប្រាស់ និងជួយសម្រួលដល់កិច្ចការងាររបស់លោកអ្នកបានលឿនរហ័ស។ យើងអាចធ្វើការតភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាតហ្វូន ឬឧបករណ៍ថេបប្លែតសម្រាប់ធ្វើការព្រីននូវឯកសារការងាររបស់លោកអ្នកចេញទៅកាន់ម៉ាស៊ីនព្រីនធ័រទោះបីជាយើងស្ថិតនៅកន្លែងណាក៏ដោយតាមរយះមុខងារដូចជា  Canon Print Business, Canon Print Service, Google Cloud Print, AirPrint® និង MOPRIA® ។ ពួកវាក៏មានរន្ធ Gigabit Ethernet សម្រាប់ធ្វើការតភ្ជាប់នូវប្រព័ន្ធបណ្តាញជាលក្ខណះ Wi-Fi ជាមួយមុខងារ  Direct Connectivity សម្រាប់ភ្ជាប់ទៅកាន់ទូរស័ព្ទស្មាតហ្វូនដើម្បីធ្វើការព្រីនឯកសារចេញពីស្មាតហ្វូនដោយមិនចាំបាច់មានដំឡើងឧបករណ៍ណែតវើក (Router) ឡើយ។ សម្រាប់ម៉ូដែល imageCLASS LBP664Cx មានភ្ជាប់នូវមុខងារ QR Code Scan និង NFC Touch & Print ដែលកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយស្មាតហ្វូនបានកាន់តែរហ័សក្នុងព្រីនឯកសារទាំងឡាយដោយប្រើនូវកម្មវិធី Canon Print Business App។

-បង្កើនផលិតភាពការងារបានកាន់តែលឿនជាមួយការសន្សំសំចៃការចំណាយខ្ពស់

សម្រាប់ល្បឿនក្នុងការព្រីនឯកសារពណ៌គឺពួកវាមានលទ្ធភាពអាចធ្វើបានដល់ 27 ទំព័រក្នុងពេលមួយនាទី។ ហើយសម្រាស់ទឹកថ្នាំវិញជាប្រភេទម៉្សៅ (Toner Cartridge) ដែលមាន 4 ពណ៌គឺខ្មៅ (Black), ខៀវ (Cyan), លឿង (Yellow) និងក្រហម (Magenta) ហើយសម្រាប់ការដោះដូរកំប៉ុងទឹកថ្នាំគឺមានភាពងាយស្រួលបំផុត។  ហើយសម្រាប់ម៉ូដែល LBP621Cw និង LBP623Cdw គឺមានថត (Tray) ក្រដាសដែលអាចដាក់ម្តងបានចំនួន 250 សន្លឹក។

ចំពោះម៉ូដែល LBP664Cx វិញគឺមានលក្ខណះសម្បតិ្តពិសេសជាងគេបន្តិចដោយវាមានអេក្រង់ LCD ទំហំ 5 អ៊ីង ផ្តល់ជូននូវបទពិសោធន៍ងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងការបង្ហាញនូវរូបតំណាងមុខងារប្រើប្រាស់ទូទៅក្នុងគុណភាពខ្ពស់ច្បាស់ដែលធ្វើឱ្យអ្នកប្រើប្រាស់មានងាយស្រួលក្នុងការស្វែងរក និងចូលទៅប្រើមុខងារនិមួយៗរបស់ព្រីនធ័រ ហើយជាពិសេសវាមានក្តារចុចជាប្រភេទ QWERTY ស្រដៀងគ្នាក្តារចុចនៅលើស្មាតហ្វូនដែរដើម្បីធានាបានភាពងាយស្រួលក្នុងការប្រើប្រាស់បន្ថែមទៀត។ តាមរយះមុខងារ Application Library ដែលបានដំឡើងរួចជាស្រេចនៅលើម៉ាស៊ីនព្រីនធ័រ Canon imageCLASS LBP664Cx ជួយអ្នកប្រើធ្វើការបានយ៉ាងមានប្រសិទ្ធិភាពជាងមុនជាមួយការព្រីននូវឯកសារផ្សេងៗ, ផ្តល់អោយអ្នកប្រើអាចផ្ទុកគំរូឯកសារដែលបានកំណត់ព្រីនរួចហើយ សម្រាប់ទុកព្រីនបានងាយស្រួលនៅពេលដែលលោកអ្នកត្រូវការដោយជៀសវាងនូវការចំនាយពេលរៀបចំយួរ និងការប្រើប្រាស់ក្រដាសខ្ជះខ្ជាយថែមទៀតផង៕

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ក្រុមហ៊ុន i-Qlickhttps://www.i-qlick.com/.

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន