no-alternative title

MSI GP65 Leopard និង GL75 កំពូលកុំព្យូទ័រលេងហ្គេមដ៏ល្អបំផុតសម្រាប់ការស្ទ្រីមអនឡាញ!

MSI បន្ទាប់ពីទទួលបានជោគជ័យទៅលើកុំព្យូទ័រស៊េរីថ្មី GP Leopard និង GL series ក្រុមហ៊ុនកុំព្យូទ័រ MSI បានប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មី GP65 Leopard និង GL75 ដែលបំពាក់នូវមុខងារពិសេសៗជាច្រើនកម្រិតខ្ពស់ និងការឌីស្សាញយ៉ាងប្រណិតបំផុត ហើយជាពិសេសវាផ្តល់នូវមុខងារ Sci-Fi កម្រិតខ្ពស់ជាច្រើនទើបដ៏អស្ចារ្យបំផុតសម្រាប់កុំព្យូទ័រលេងហ្គេមយួរដៃដ៏ខ្លាំងក្លានេះ។ នេះ គឺជាកុំព្យូទ័រលេងហ្គេមយួរដៃដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន MSI ដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាមួយនឹងលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រដែលមានការឌីស្សាញជាមួយនឹងលោហធាតុថ្មីដ៏រលើបរលោងបំផុត

កុំព្យូទ័រនេះ គឺមានការឌីស្សាញជាមួយនឹងរូបរាងយ៉ាងប្រណិតបំផុត ដែលអាចនឹងធ្វើការប្រកួតប្រជែងជាមួយនឹងកុំព្យូទ័រយួរដៃជាច្រើនទៀតនៅលើទីផ្សារ។ GP65 មានតួខ្លួនធ្វើពីអាលុយមីញ៉ូមដ៏ប្រណិតទាក់ទាញបំផុតក្នុងការប្រើប្រាស់។ ម៉ូដែលថ្មីនេះ មានទម្ងន់ស្រាលជាងម៉ូដែល GL series មុនៗ និងធន់ក្នុងការប្រើប្រាស់ថែមទៀតផង។

អេក្រង់ទស្សនាដ៏ល្អឥតខ្ចោះ

នៅក្នុងការផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យបំផុតក្នុងការលេងហ្គេមនោះ នៅលើសមិទ្ធិផលថ្មីទាំងពីរនេះ ក៏មានលក្ខណៈពិសេសជាច្រើនទៀតរបស់កុំព្យូទ័រស៊េរីថ្មី GP 65និង GL75 នេះ ដោយសារតែវាមានគែមអេក្រង់ស្តើងបំផុតស្រស់ស្អាតងាយស្រួលក្នុងការទស្សនា។ ចាប់ពីពេលនេះទៅ អេក្រង់របស់កុំព្យូទ័រ MSI Gaming Laptops នេះ គឺច្បាស់ក្នុងការទស្សនា និងស៊ុមព័ទ្ធអេក្រង់ស្តើងក្នុងការប្រើប្រាស់ថែមទៀត។ បើនិយាយអំពី Keyboard នៅលើកុំព្យូទ័រនេះវិញគឺជាប្រភេទ Per-Key RGB illuminated gaming keyboard របស់ក្រុមហ៊ុន y SteelSeries ដែលផ្តល់នូវពន្លឺស្រស់ឆើតឆាយសម្រាប់អ្នកលេងហ្គេមកាន់តែជក់ចិត្តបំផុតនៅក្នុងការលេងហ្គេមនេះ។

កម្លាំងម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់

ក្រុមហ៊ុន MSI មិនត្រឹមតែផ្តោតទៅលើការឌីស្សាញរូបរាងកាន់តែល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ និងគុណភាពរបស់វាថែមទៀត។ បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ម៉ាស៊ីនកុំព្យូទ័រនេះវិញ ក្រុមហ៊ុន MSI គឺជាជម្រើសមួយដែលល្អ និងជឿជាក់បំផុតក្នុងការប្រើប្រាស់។ ។ សម្រាប់កុំព្យូទ័រ GP65 និង GL75 ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី ៩ ក្រាហ្វិកកាត RTX 2060 ដែលមានកម្លាំងខ្លាំងក្លាជាងមុនដល់ទៅ ៤៥% ។ សម្រាប់កុំព្យូទ័រ GP65 នេះមានអេក្រង់កម្រិត 144Hz display refresh rate ថែមទៀតផង។

បន្ថែមពីនេះទៀត សម្រាប់បច្ចេកវិទ្យាប្រព័ន្ធត្រជាក់ផ្តាច់មុខរបស់ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នៅលើកុំព្យូទ័រស៊េរី GE series "Cooler boost 5" ហើយវាក៏ប្រើប្រាស់សម្រាប់កុំព្យូទ័រ GP65 និង GL75 រួមជាមួយនឹងដំណោះស្រាយក្នុងការពង្រឹងទៅលើប្រសិទ្ធិភាពនៃ CPU និង GPU ជាមួយនឹងរន្ធបំភាយកំដៅរន្ធចំនួន ៧ សម្រាប់ការលេងហ្គេមកាន់តែខ្លាំងក្លាបំផុត។ កុំព្យូទ័រ GP65 និង GL75 ភ្ជាប់ជាមួយនឹង Giant Speaker របស់ក្រុមហ៊ុន MSI ដែលខ្លាំងជាងមុនដល់ទៅ 5 ដងនិងការពង្រឹងទៅលើប្រព័ន្ធសំឡេងធំជាងមុនដល់ទៅ 40% ថែមទៀតផង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន