no-alternative title

Canon PR10-G Wireless Presenter គឺជាអ្នកឯកទេសនៅក្នុងការធ្វើបទបង្ហាញប្រកបដោយការជឿជាក់ខ្ពស់បំផុត

នៅពេលនេះ លោកអ្នកអាចធ្វើបងបង្ហាញរបស់អ្នកកាន់តែមានភាពងាយស្រួល និងឆ្លាតវៃជាមួយនឹងឧបករណ៍ PR10-G Wireless Presenter ដែលភ្ជាប់ជាមួយនឹងភ្លើងឡាស៊ែរពណ៌បៃតងដ៏អស្ចារ្យ Brilliant Green Laser ដែលភ្លឺច្បាស់ជាងភ្លើងឡាស៊ែរពណ៍ក្រហមដល់ទៅ 8 ដង។ ឧបករណ៍នេះ លោកអ្នកអាចប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងទៅលើការបញ្ជាទៅលើបទបង្ហាញរបស់អ្នកបានចម្ងាយដល់ទៅ 100 ហ្វីត ហើយវាប្រើប្រាស់បានជាមួយនឹងកម្មវិធី PowerPoint និង Keynote ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយទៅ គ្រាន់តែកាន់ឧបករណ៍នេះ នៅក្នុងដៃរបស់អ្នក អ្នកនឹងមានអារម្មណ៍ជឿជាក់សម្រាប់ការធ្វើបទបង្ហាញនេះ ក៏ដូចជាការបង្ហាញនូវអារម្មណ៍យ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកចូលរួមថែមទៀតផង។ លោកអ្នក អាចធ្វើបទបង្ហាញកាន់តែមានភាពជឿជាក់បំផុតដោយ សារតែនៅលើឧបករណ៍នេះ ក៏មានភ្ជាប់ជាមួយនឹង Backlit LCD ដែលបង្ហាញនូវពេលវេលា និងកម្រិតសញ្ញាខ្លាំង ឬខ្សោយនៃឧបករណ៍នេះ ឬការប្រើប្រាស់នូវសំឡេងញ័រសម្រាប់ធ្វើការជូនដំណឹងទៅកាន់អ្នកនៅពេលដែលដល់ម៉ោងនោះ ដូចជានៅក្នុងករណីដែលនៅសល់មួយនាទីទៀតប៉ុណ្ណោះសម្រាប់ការធ្វើបទបង្ហាញរបស់អ្នក។ ឧបករណ៍នេះ មិនចាំបាច់ត្រូវការតម្លើងនូវកម្មវិធីអ្វីនោះទេ វាពិតជាងាយស្រួលណាស់គ្រាន់តែដកចេញពីប្រអប់ភ្លាម គឺប្រើប្រាស់បានតែម្តង។ ខាងក្រោមនេះ គឺជាលក្ខណះសម្បតិ្តទូទៅនៃឧបករណ៍នេះ៖

ពន្លឺខ្លាំងច្បាស់ក្នុងការមើល

ជាមួយនឹងការប្រើប្រាស់នូវភ្លើងឡាស៊ែរពណ៌បៃតងដ៏អស្ចារ្យ (Brilliant Green Laser) ដែលអាចមើលឃើញបានច្បាស់ជាងភ្លើងឡាស៊ែរពណ៌ក្រហមធម្មតាដល់ទៅ ៨ ដងនោះ វានឹងធ្វើអោយទស្សនិកជនកាន់តែផ្តោតអារម្មណ៍ទៅលើការធ្វើបទបង្ហាញរបស់អ្នក ឬសូម្បីតែនៅលើអេក្រង់ LCD នោះក៏ភ្លឺច្បាស់ក្នុងការមើលផងដែរ។

អ្នកមានការជឿជាក់ខ្ពស់

អ្នកអាចធ្វើបទបង្ហាញជាមួយនឹងឧបករណ៍នេះប្រកបដោយការជឿជាក់ខ្ពស់បំផុតហើយវាពិតជាមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងទៅលើការធ្វើបទបង្ហាញ និងការឌីស្សាញដែលងាយស្រួលចល័ត ងាយស្រួលកាន់ និងអារម្មណ៍ស្រណុកសុខស្រួលថែមទៀតផង។

ការផ្តោតទៅលើការធ្វើបទបង្ហាញ មិនមែនម៉ោងទេ

អ្នកអាចធ្វើការក្រឡេកមើលបានអំពីពេលវេលាចេញពីឧបករណ៍ធ្វើបទបង្ហាញនេះ ហើយវាក៏មានការជូនដំណឹងញ័រថែមទៀត។ វាពិតជាងាយស្រួលមែនទែនសម្រាប់ការមើលទៅលើពេលវេលា និងកម្រិតសញ្ញាខ្លាំងឬខ្សោយនៅលើអេក្រង់ Backlit LCD ដ៏ច្បាស់នេះ។

ការដំណើរការបានឆ្ងាយ

ឧបករណ៍នេះអាចប្រើប្រាស់បានចម្ងាយរហូតដល់ទៅ ១០០ ហ្វីតដែលមានន័យថាអ្នកអាចធ្វើដំណើរនៅជុំវិញបន្ទប់នេះបានយ៉ាងងាយស្រួល និងការទំនាក់ទំនងជាមួយនឹងទស្សនិកជនប្រកបដោយភាពជិតស្និទ្ធិ និងជឿជាក់ជាទីបំផុតថែមទៀត។

ងាយស្រួលក្នុងការប្រើប្រាស់

អ្វីដែលអ្នកត្រូវការសម្រាប់ប្រើប្រាស់នៅលើឧបករណ៍ធ្វើបទបង្ហាញនេះគឺថាវាមិនចាំបាច់ធ្វើការតម្លើងនូវកម្មវិធី Software អ្វីនោះទេ ហើយវាអាចប្រើប្រាស់បានទាំងនៅលើកុំព្យូទ័រ Mac និង PC នោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន