no-alternative title

MSI PS63 ទទួលបានពានរង្វាន់ពីទស្សនាវដ្តី Forbes ប្រចាំឆ្នាំ 2019 ក្នុងនាមកុំព្យូទ័រដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងមហាវិទ្យាល័យ

MSI គឺជាម៉ាកយីហោកុំព្យូទ័រដែលមានការទទួលស្គាល់ និងល្បីល្បាញក្នុងការប្រើប្រាស់ និងត្រូវគេស្គាល់ថា គឺជាក្រុមហ៊ុនល្អបំផុត ដែលផ្តោតទៅលើការលេងហ្គេម។ ប៉ុន្តែ នៅពេលនេះ គឺមានការផ្លាស់ប្តូរហើយ ដោយសារតែមានការអះអាងថ្មីៗនេះថា ម៉ាស៊ីនកុំព្យូទ័ររបស់ក្រុមហ៊ុន MSI ក៏សក្តិសមបំផុតសម្រាប់សិស្សានុសិស្សដែលរៀននៅក្នុងមហាវិទ្យាល័យសម្រាប់កិច្ចការងារប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេផងដែរ។ សម្រាប់ម៉ូដែលល្អ និងសក្តិសមបំផុតនោះ គឺ MSI PS63 ដែលកន្លងមកនេះ ម៉ាស៊ីនថ្មីនេះ គឺទទួលបាននូវពានរង្វាន់ជាកុំព្យូទ័រដ៏ល្អបំផុតសម្រាប់ប្រើប្រាស់នៅក្នុងមហាវិទ្យាល័យពីទស្សនាវដ្តី Forbes នៅក្នុងឆ្នាំ 2019 នេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញដ៏ល្អឥតខ្ចោះ៖ PS63 Modern មានអេក្រង់ទំហំ 15.6-inch ជាមួយនឹងកម្រិតភាពច្បាស់ 1920x1080px ហើយនិងមានគែមអេក្រង់គឺ ពិតជាស្តើងមែនទែនសម្រាប់ប្រើប្រាស់។ កុំព្យូទ័រនេះមានរូបរាងស្រស់ស្អាតស្តើងក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រស៊េរីថ្មី PS63 នេះ គឺមិនមែនជាប្រភទ Touchscreen Laptop នោះទេ ប៉ុន្តែ Keyboard នៅលើម៉ាស៊ីនកុំព្យូទ័រគឺធំ និងល្អក្នុងការវាយអក្សរនៅលើ Keys របស់វា ជាពិសេសវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint reader នៅខាងក្នុងម៉ាស៊ីននេះថែមទៀត។ ជាមួយនឹងវិញ្ញាបនបត្រ “Quiet Mark” នោះ ម៉ាស៊ីនកុំព្យូទ័រនេះគឺមានសំឡេងស្ងាត់ក្នុងការប្រើប្រាស់បំផុត។

លក្ខណៈសម្បត្តិ៖ ម៉ាស៊ីនកុំព្យូទ័រ PS63 Modern របស់ក្រុមហ៊ុន MSI គឺមានភ្ជាប់ជាមួយនឹងបន្ទះឈីប 1.8GHz Core i7-8565U CPU ជំនាន់ទី 8 មានរ៉េមទំហំ 16GB និង SSD ទំហំ 512GB។ សម្រាប់កុំព្យូទ័រ Laptop នេះគឺប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត Nvidia GeForce ជំនាន់ថ្មី GTX 1650 4GB ដែលមានសមត្ថភាពខ្ពស់នៅ ក្នុងធ្វើការអោយដំណើរការទៅលើការងារជាច្រើន ដែលមានក្រាហ្វិកធំៗ បានយ៉ាងរលូន ជាពិសេស គឺការលេងហ្គេមតែម្តង។ ។ សម្រាប់រន្ធផតរបស់វាមានដូចជា 3 x full-size USB 3.1 ports, USB-C port, micro SD card slot និង full-size HDMI port ដែលល្អគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់នៅក្នុងមហាវិទ្យាល័យ។ កុំព្យូទ័រនេះមានទម្ងន់ 3.7 ផោន និងកម្រាស់ស្តើងត្រឹមតែ 21mm តែប៉ុណ្ណោះ។

កម្លាំងម៉ាស៊ីនខ្លាំងក្លា៖ កុំព្យូទ័រ PS63 នេះគឺមានចំណាត់ថ្នាក់ល្អនៅក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធី Apps ជាច្រើនរួមមានការ Render ទៅលើ Web Page កម្មវិធីសម្រាប់អាជីវកម្ម និងការបង្កើតការងារផ្នែកឌីជីថលថែមទៀត។ សម្រាប់ពិន្ទុនៃផ្នែកក្រាហ្វិកកាត និងការលេងហ្គេមរបស់វាគឺនៅពីក្រោយតែបន្តិចប៉ុណ្ណោះបើធៀបជាមួយនឹងកុំព្យូទ័រ Surface Book 2 នេះ។ កុំព្យូទ័រជំនាន់ថ្មីនេះ គឺភ្ជាប់ជាមួយនឹងសមាសភាគកម្រិតខ្ពស់ និងអេក្រង់ធំថែមទៀត។ មានថាមពលថ្មដែលអាចប្រើប្រាស់បានរយៈពេល ៩ ម៉ោង ៣ នាទីនៅក្នុងការតេស្ត៍ទៅលើការទស្សនាវីដេអូ Full-Screen និងធ្វើការធម្មតាបានរហូតដល់ទៅ 16 ម៉ោង។

ដូចនេះ សម្រាប់សិស្សានុសិស្ស ដែលទិញយកកុំព្យូទ័រនេះ ទៅប្រើប្រាស់នោះគឺល្អបំផុតក្នុងការងារស្រាវជ្រាវរបស់ពួកគេ មិនថា សម្រាប់មុខងារកម្សាន្តនោះ ឬការលេងហ្គេម ឬការធ្វើកិច្ចការងារសាលានោះទេ គឺពិតជារលូន និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន