no-alternative title

MSI P65 គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកនៅក្នុងការបំពេញការងារប្រចាំថ្ងៃ មិនថាតែការធ្វើការងារការិយាល័យ ឬការងារឌីស្សាញនោះទេ!

ក្រោយពីការប្រកាសចេញនូវ PS Series រួចមកឃើញថា អ្នកប្រើប្រាស់ជាច្រើនមិនថាតែនៅប្រទេសកម្ពុជា ឬនៅតាមបណ្តាប្រទេសនានានោះទេ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូបរាង សមត្ថភាព ហើយភាពស៊ីវីល័យនៃកុំព្យូទ័រថ្មីនេះខ្លាំងណាស់ ក្នុងនោះ MSI P65 Creators ក៏ជាម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីផងដែរ ដោយម៉ូដែលនេះ ត្រូវបានគេដឹងថា ក្រុមហ៊ុន MSI រចនាឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលមានការងារច្រើន ដោយសារតែម៉ូដែលនេះ គឺអាចការដំណើរការច្រើន (Multitask) នៅក្នុងពេលតែមួយបានយ៉ាងរលូន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI P65 ដំណើរការជាមួយនឹងបន្ទះឈីប Intel CoreTM i7 Processor ជំនាន់ទី 8 ដែលគេស្គាល់ថា គឺជាបន្ទះឈីប ដែលមានល្បឿនលឿនក្នុងការ Renders និង Multitasking យ៉ាងមានប្រសិទ្ធិភាពបំផុត អ្វីកាន់តែពិសេសអស្ចារ្យជាងនេះទៀតនោះ គឺវាមានល្បឿនលឿនក្នុងការធ្វើការងារ និងការកម្សាន្តរបស់អ្នកប្រើប្រាស់ ជាពិសេសម្រាប់ការងារកាត់តរូបភាពជាមួយនឹងកម្មវិធី Adobe Lightroom និង វីដេអូជាមួយកម្មវិធី Premiere Pro ពិតជាអស្ចារ្យបំផុត។ MSI P65 Creators មានរូបរាងស្តើងទាន់សម័យ និងមានបំពាក់នូវបច្ចេកវិទ្យាទំនើប រួមជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce ដែលមានរហូតដល់ RTX2060 ថែមទៀតផង។ MSI P65 ត្រូវគេចាត់ទុកថា គឺជាកុំព្យូទ័រយួរដៃស្តើងបំផុត ម៉ាស៊ីនស្ងាត់បំផុត និងល្បឿនលឿនបំផុតនៅលើពិភពលោក និងមានតួខ្លួនស្រោបដោយអាលុយមីញ៉ូមធន់ក្នុងការប្រើប្រាស់ជាមួយនឹងកម្រាស់ស្តើង 17.9mm និងទម្ងន់ស្រាលត្រឹមតែ 1.8Kg ប៉ុណ្ណោះ។

និយាយពីអេក្រង់ MSI P65 គឺមានកម្រិតពណ៌អេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក និងបទពិសោធន៍ថ្មីនៃការទស្សនានៅលើអេក្រង់ស្តើងដ៏ល្អឥតខ្ចោះនេះប្រភេទ IPS Level Display ទំហំ 15.6 អ៊ីង និងមានគែមព័ទ្ធជុំវិញអេក្រង់ស្តើងបំផុតត្រឹនតែ 4.9mm  ប៉ុណ្ណោះ ។ បន្ថែមពីលើនេះ MSI ក៏មានប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ True Color Technology ដែលផ្តល់នូវទម្រង់ Modes ជាច្រើនផ្សេងគ្នា ក្នុងនោះរួមមានដូចជា sRGB, ការងារឌីស្សាញ (Designer), ការងារការិយាល័យ (Office), ការទស្សនាខ្សែភាពយន្ត (Movie), ការចាំងពន្លឺនៃអេក្រង់ (Anti-Blue), ដែលពិតជាសក្តិសមទៅនឹងការប្រើប្រាស់ជាក់ស្តែងរបស់អ្នក។ 

អ្វីដែលកាន់តែអស្ចារ្យជាមួយនឹងកុំព្យូទ័រ P65 Creator នេះ គឺវាអាចភ្ជាប់ទៅកាន់អេក្រង់ច្រើន នៅក្នុងពេលតែមួយតាមរយៈការប្រើប្រាស់រន្ធដោត HDMI, Mini DisplayPort និង Thunderbolt 3 ហើយវាមានកម្រិតភាពច្បាស់ដល់ទៅ 4K ដែលពិតជានាំយកនូវទស្សនីយភាពកម្សាន្តដ៏អស្ចារ្យ និងរីករាយជាទីបំផុត។ មួយវិញទៀត កុំព្យូទ័រស៊េរីថ្មីនេះ គឺអាចប្រើប្រាស់បានរយៈពេលដល់ទៅ 8 ម៉ោង នេះបើតាមការធ្វើតេស្តស្តង់ដាររបស់ MobileMark® 2014 ដូចនេះ អ្នកនៅតែអាចបំពេញការងារបានពេញមួយថ្ងៃ។ MSI P65 នេះភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner ដែលមានសុវត្ថិភាពខ្ពស់ក្នុងការការពារទៅលើឯកសាររបស់អ្នកអោយមានសុវត្ថិភាពបំផុត។ អ្នកអាចចូលទៅប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដោយគ្រាន់តែចុចប៉ះម្រាមដៃរបស់អ្នកជាការស្រេច។ 

MSI P65 ក៏ត្រូវបានក្រុមហ៊ុន ភ្ជាប់ជាមួយនងបច្ចេកវិទ្យា Cooler Boost Trinity ផ្តាច់មុខភ្ជាប់ជាមួយនឹងកង្ហារ Whirlwind Blade ចំនួន 3ដែលពង្រឹងទៅលើភាពត្រជាក់នៃម៉ាស៊ីននេះ រួមជាមួយនឹងបំពង់បំភាយកំដៅចំនួន 4 រន្ធផ្សេងទៀតដែលធ្វើឱ្យម៉ាស៊ីនកុំព្យូទ័ររបស់អ្នកស្ងាត់ និងត្រជាក់បំផុតក្នុងការប្រើប្រាស់។ សម្រាប់រន្ធ Thunderbolt 3 គឺអាចធ្វើការបញ្ជូនទិន្នន័យបានលឿនបំផុតកម្រិត Ultra-Fast Data Transfer 40Gbps និងការបញ្ចេញរូបភាពកម្រិតដល់ទៅ 4K Display ថែមទៀត។ P65 ក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Nahimic 3 Hi-Res Audio ដែលនាំយកនូវគុណភាពសំលេងដ៏ល្អឥតខ្ចោះកម្រិត Surround Sound ដ៏ជក់ចិត្តសម្រាប់ការកម្សាន្តរបស់អ្នកថែមទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន