no-alternative title

ASUS ROG Mousepad ភ្ជាប់ជាមួយនឹង Wireless Charging និង RGB light មានដាក់លក់ហើយតម្លៃ $108

ASUS Republic of Gamers (ROG) គឺជាម៉ាកយីហោមួយដែលផ្តោតសំខាន់ទៅលើការលេងហ្គេម។ សម្រាប់ផលិតផលរបស់ក្រុមហ៊ុននេះ គឺផ្តោតទៅលើស្មាតហ្វូនលេងហ្គេម ROG កុំព្យូទ័រលេងហ្គេម Keyboard លេងហ្គេម Mouse លេងហ្គេម និងកៅអីលេងហ្គេមជាដើម។ នៅពេលនេះ ក្រុមហ៊ុនលេងហ្គេមនេះ ក៏បានបន្ថែមនូវ Mouse សម្រាប់លេងហ្គេមថ្មីមួយទៀតដែលមានឈ្មោះថា ASUS ROG Balteus Qi mousepad។ សម្រាប់ Mousepad នេះ គឺមានមុខងារពីរ ខណៈពេលដែលវាក៏ប្រើប្រាស់ជា Qi wireless charging pad ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧបករណ៍ ASUS ROG Balteus Qi mousepad នេះ គឺមានវិមាត្រ 320x370mm មានកម្លាំងម៉ាស៊ីនខ្លាំងក្លាកម្រិតខ្ពស់ក្នុងការប្រើប្រាស់ និងមានសេនស័រនៅលើ Mouse នេះ សម្រាប់ប្រើប្រាស់ថែមទៀត វាអាចប្រើប្រាស់បានយ៉ាងរលូន និងអាចធ្វើការបង្កើនទៅលើប្រសិទ្ធិភាពប្រើប្រាស់យ៉ាងយ៉ាងរលូនបំផុតថែមទៀត។ សម្រាប់ជ័រកៅស៊ូ Fenghua rubber គឺធ្វើការធានាថាវាធនន់ទៅនឹងការលេងហ្គេមបំផុត។  សម្រាប់គែមខាងស្តាំរបស់ Mousepad នេះ គឺមានភ្ជាប់ជាមួយនឹង Qi wireless charging។ 

ក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀត គឺអាចប្រើប្រាស់បញ្ចូលថាមពលជាមួយនឹងស្តង់ដារ Qi នេះបាន ហើយវាអាចបញ្ចូលថាមពលថ្មបានយ៉ាងងាយស្រួលដោយគ្រាន់តែដាក់ស្មាតហ្វូននៅលើបន្ទះ pad នេះ ជាការស្រេច។ វាក៏មានភ្លើង LED indicator ក៏មានការបង្ហាញថាវាកំពុងតែធ្វើការបញ្ចូលថាមពលថ្មផងដែរ។ សម្រាប់ mousepad នេះ មានការគ្រប់គ្រងទៅលើភ្លើង RGB lighting effects ចំនួន 15 ដែលអាចធ្វើការផ្លាស់ប្តូរបានតាមរយៈការបញ្ជាចេញពីប៊ូតុងរបស់វា។ 

សម្រាប់ភ្លើង Effects នេះគឺគ្រប់គ្រងដោយកម្មវិធី Armoury II software។ បន្ថែមពីនេះទៀតនោះ mousepad នេះ មានភ្ជាប់ជាមួយនឹង USB 2.0 ដែលអាចធ្វើការភ្ជាប់ជាមួយនឹង mouse និងឧបករណ៍លេងហ្គេមជាច្រើនទៀតផងដែរ។ ASUS ROG Balteus Qi mousepad នេះមានតម្លៃ 749 yuan ។ ឧបករណ៍នេះ នឹងដាក់លក់នៅលើ JD.com ប៉ុន្តែសម្រាប់កាលបរិច្ឆេទជាក់លក់របស់វានៅមិនទាន់បញ្ជាក់អោយដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន