បើសិនជាយើងនិយាយពីប្រព័ន្ធសម្លេង ជានិច្ចជាកាល ក្រុមហ៊ុន Sony មិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តឡើយ ពីព្រោះថា តែងតែនាំមកនូវអ្វី ដែលពិសេស និងមានគុណភាពខ្ពស់។ ជាង់ស្តែងពេលនេះ ក្រុមហ៊ុន Sony បានផលិតនិងចេញលក់នូវកាស True Wireless Earphones ដែលជាការឥតខ្សែដ៏ប្រណិតភ្ជាប់ជាមួយក្បាលកាសតូចៗ ងាយស្រួលពាក់ជាប់នឹងត្រចៀក និងមានប្រអប់សម្រាប់សាកថ្មបានយ៉ាងស្រួលដូចគ្នា ពិសេសបំផុតគឺការរចនាម៉ូតប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យបំផុត។
Sony WF-1000X ត្រូវបានបំពាក់នូវបច្ចេកវិទ្យា BLUETOOTH Version 4.1 ដែលផ្តល់នូវភាពងាយស្រួលភ្ជាប់ជាមួយទូរស័ព្ទ ដូច្នេះ គ្មានខ្សែក៏គ្មានបញ្ហា ថែមទាំងមានបច្ចេកវិទ្យា NFC នៅក្នុងប្រអប់ ផ្តល់ជូននូវកម្រិតសម្លេងពិរោះរណ្តំ 20 Hz–20,000 Hz (44.1 kHz Sampling) និងមានបំពាក់នូវបច្ចេកវិទ្យា NOISE CANCELING ON/OFF SWITCH អាចបិត និងបើកបានថែមទៀតផង។
សម្រាប់ការសាកថ្មរបស់ Sony WF-1000X គឺសាកនៅក្នុងប្រអប់ Charging Case ហើយចំណាយ ពេលសាកថ្ម Case 2 ម៉ោង ហើយសាកទាំង Case ទាំងកាស 3ម៉ោង ដែលអាចដំណើរការបានរហូតដល់ 9 ម៉ោងឯណ្ណោះ។ ដូច្នេះ បំពេញភាពស៊ីវីល័យ និងទាន់សម័យជាមួយកាសដ៏ប្រណិតទាំងគូរនេះទាំងអស់គ្នា។