no-alternative title

Canon PowerShot G5 X Mark II បង្ហាញវត្តមានជាមួយនឹងខ្លួនខ្លួនតូច ប៉ុន្តែតែសមត្ថភាពនៃការថតរូបនោះគឺពិតជាមិនតូចឡើយ

ក្រុមហ៊ុន Canon ទើបតែបានដាក់ចេញនៅម៉ាស៊ីនកាមេរ៉ាថតរូប និងវីដេអូស៊េរីថ្មីរបស់ខ្លួនក្នុងស្រឡាយ PowerShot ជាស្រឡាយ Compact Camera ម៉ូដែល PowerShot G5X Mark II ដោយម៉ូដែលជំនាន់ថ្មីនេះ ត្រូវបានធ្វើការវិវត្តន៍ឡើងពីជំនាន់ G5X ដែលបានបង្ហាញវត្តមានលើទីផ្សារដំបូងកាលពីកំឡុងខែតុលាឆ្នាំ 2015 ហើយទទួលបានទីផ្សារជោគជ័យខ្លាំងកាលពីពេលកន្លងទៅ។ វត្តមានម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីដែលចូលខ្លួនមកជំនូសដំណែងម៉ូដែលមុនដែលបានចរាចរណ៍ក្នុងទីផ្សារជិត 4 ឆ្នាំមកនេះ ត្រូវបាន ក្រុមហ៊ុនធ្វើការរចនាកែលម្អររូបរាងឡើងថ្មីកាន់តែមានភាពប្រណិតខ្លាំងជាងជំនាន់មុនព្រមទាំងភ្ជាប់មកជាមួយនូវគុណសម្បត្តិកាន់តែល្អពិសេសទំនើបសម្បូរបែបជាមុនដើម្បីបំពេញតាមតម្រូវការប្រើប្រាស់ក្នុងការថតរូប និងវីដេអូរបស់អ្នកប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

PowerShot G5X Mark II បានបំពាក់នូវសែនស័រកាមេរ៉ាខ្នាត 1-inch ជាប្រភេទសែនស័រ Stacked CMOS Sensor ភ្ជាប់ដោយកែវលែន Focal Lens ខ្នាត 24-120 mm ដែលមានសែនស័រកាមេរ៉ាទំហំ 20.1MP ជាមួយកម្រិតជា wide aperture ដែលអាចធ្វើការផ្លាស់ប្តូរពីទំហំ f/1.8 ទៅ f/2.8 ជាមួយសមត្ថភាពថតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 30fps និងប្រើប្រាស់នូវអង្គដំណើរការ DIGIC 8 Processor ដូចគ្នាទៅនឹងពពួកកាមេរ៉ាថ្នាក់អាជីបស្រឡាយ DSLR ដែរ។

-ការរចនារូបរាងផ្នែកខាងក្រៅ

Canon PowerShot G5X Mark II មានទំងន់សរុបទាំងថ្ម និងម៉េមូរីកាតប្រមាណជា 340 ក្រាមជាមួយទំហំវិមាត្ររួមគឺ 110.9 x 60.9 x 46mm ដែលជាទំហំតូចល្មម និងទំងន់ស្រាលល្មមផ្តល់ភាពងាយស្រួលក្នុងការទុកដាក់តាមខ្លួន និងកាន់ថតដោយប្រើដៃម្ខាង។ ចំពោះការរចនាផ្នែកខាងក្រៅរបស់វាវិញគឺមានលក្ខណះប្រហាក់ប្រហែលគ្នាទៅនឹងកាមេរ៉ាពពួក EOS ដែរ។ ចំនែកសារធាតុដែលប្រើស្រោបតួរខ្លួនរបស់វាជាប្រភេទជ័រដែលមានសភាពគ្រើមៗស្រដៀងស្បែកដែលផ្តល់នូវភាពស្និតក្នុងការកាន់ថតដោយប្រើដៃម្ខាង។

 

PowerShot G5X Mark II មានអេក្រង់ទំហំ 3.0” ប្រភេទកញ្ចក់ TFT LCD ដែលបង្ហាញពណ៌ប្រភេទ sRGB ជាមួយកម្រិតភិចសែល 1,040,000 dots និងអាចកាត់បត់ឡើងលើបាន 180 ដឺក្រេដែល Canon ហៅវាថា “Tilt-up LCD” ដូចនេះវាផ្តល់នូវភាពងាយស្រួលក្នុងការថតរូប និងវីដេអូសែលហ្វី។ បន្ថែមពីនេះវាក៏មានភ្លើង Flash ជំនួយពន្លឺនៅពេលថតនៅទីងងឹតដែលបង្កប់ក្នុងតួរខាងលើផងដែរ ហើយវានឹងលូតចេញនៅពេលយើងថតដោយបើកភ្លើង Flash។ នៅផ្នែកខាងស្តាំងអេក្រង់ និងខាងលើមានប៊ូតុងសម្រាប់កំនត់បញ្ជាមុខងារទូទៅរបស់កាមេរ៉ាដូចគ្នាទៅនឹងកាមេរ៉ាម៉ាក Canon ទូទៅដែរ។  ហើយអ្វីដែលខុសប្លែកគ្នាខ្លាំងពីជំនាន់ G5X គឺកញ្ចក់ ViewFinder របស់វាត្រូវបានបង្កប់នៅក្នុងតួរខ្លួនតែម្តងមិននៅជំតើតពីលើដូចម៉ូដែល G5X ទៀតទេ។ កញ្ចក់ ViewFinder នេះជាប្រភេទ Pop-up OLED ViewFinder ឬហៅម្យ៉ាងទៀតថា Pop-up EVFដែលមានកម្រិតភិចសែលដល់ទៅ 2,360,000 dots។ 

-មុខងារតំណភ្ជាប់សំខាន់ៗ

សម្រាប់មុខងារតភ្ជាប់ដែលយើងអាចធ្វើបាននៅលើម៉ាស៊ីនកាមេរ៉ា Canon PowerShot G5X Mark II គឺបានតាមរយះរន្ធដោត USB-Type-C សម្រាប់ភ្ជាប់ទៅកាន់ម៉ាស៊ីនកុំព្យូទ័រក្នុងការចម្លងរូបភាព-វីដេអូចេញ ដែលទ្រទ្រង់បានជាមួយ Windows និង MacOS ឬប្រើសម្រាប់សាកថាមពលថ្មបើយើងមិនចង់ដោះថ្មចេញមកសាកខាងក្រៅ, រន្ធ microHDMI Type-D សម្រាប់ភ្ជាប់ជាមួយស្មាតធីវី ឬម៉ាស៊ីនបញ្ចាំងរូបភាព, ភ្ជាប់តាមរយះប្រព័ន្ធបច្ចេកវិទ្យាប្លូធូស និង Wi-Fi  ប្រភេទ IEEE802.11b/g/n កម្រិត 2.4GHz ជាដើម។ ជាមួយគ្នានេះដែរវាក៏មានរន្ធសម្រាប់ដោតកាសខ្នាត 3.5mm ផងដែរ។

-ប្រភេទអង្គផ្ទុកទិន្នន័យ និងសមត្ថភាពថ្ម

ម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីនេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SD, SDHC និង SDXC ហើយនិងមានថ្មជាប្រភេទថ្ម Li-ion Battery NB-13L។ ដោយសមត្ថភាពថ្មរបស់វាគឺសាកពេញម្តងអាចកាន់ប្រើសម្រាប់ការថតរូបភាពសន្លឹកបានប្រមាណជា 230 ប៉ុស្តិ៍, ថតរូបដោយបើកមុខងារ EVF បាន 180 ប៉ុស្តិ៍, ថតដោយប្រើមុខងារ Eco Mode បាន 320 ប៉ុស្តិ៍ និងចាក់វីដេអូមើលឡើងវិញបានប្រមាណជា 240 នាទី។

-ប្រព័ន្ធអង្គដំណើរការ

ម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីដែលមានទំហំតូចល្មមរបស់ Canon មួយនេះត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយឈីបថ្នាក់ខ្ពស់គឺ DIGIC 8 Processor ដែលជាឈីបប្រើប្រាស់ជាមួយកាមេរ៉ាថ្នាក់ខ្ពស់កម្រិតអាជិពដូចពពួក DSLR។ ឈីបកាមេរ៉ាជំនាន់ទី 8 នេះវាមានសមត្ថភាពប្រើប្រាស់លឿនរហ័សក្នុងការដំណើរការការងារទូទៅរបស់ម៉ាស៊ីនកាមេរ៉ា ទ្រទ្រង់បានជាមួយនឹងមុខងារ និងបច្ចេកវិទ្យាកាមេរ៉ាថ្មីៗ ព្រមទាំងជួយសន្សំសំចៃថាមពលថ្មអោយកាន់ប្រើប្រាស់ក្នុងការថតរូបបានយូរថែមទៀតផង។

-សមត្ថភាពកាមេរ៉ាក្នុងការថតរូប និងវីដេអូ

ម៉ាស៊ីនកាមេរ៉ា Canon PowerShot G5X Mark II បំពាក់នូវកែវលែនខ្នាត 24-120 focal lens ជាប្រភេទ Premium wide angle zoom lens ដែលអាចធ្វើការពង្រីកពង្រួមបាន 5 ដងក្នុងកម្រិត Optical Zoom និងបាន 10 ក្នុងកម្រិត ZoomPlus ជាមួយល្បឿនចាប់រូបភាព (aperture) លឿនរហ័សដែលអាចឆ្លាស់ពីកម្រិត f/1.8 ទៅ f/2.8 និងប្រើប្រាស់សែនស័រកាមេរ៉ាទំហំ 20.1MP ខ្នាត 1.0” Stacked CMOS Sensor និងមានកម្រិតពន្លឺស្វ័យប្រវត្តិ (ISO:125-12800) និងអាចបង្កើនឡើងដល់កម្រិត 25600 ដូចនេះវាមានសមត្ថភាពខ្ពស់ក្នុងការផលិតសាច់រូបភាពបានច្បាស់ម៉ដ្ឋល្អ និងជួយកាត់បន្ថយនូវគ្រាប់បែប (Noise) បានកាន់តែប្រសើរបំផុតនៅពេលចាប់យកប្លង់នៅទីតាំងខ្សោយពន្លឺ ឬពេលយប់។ 

ចំពោះសមត្ថភាពក្នុងការថតវីដេអូដែលកាមេរ៉ាជំនាន់ថ្មីនេះធ្វើបានគឺដល់កម្រិត 4K ក្នុងល្បឿន 30fps និងអាចថតវីដេអូបែប Slow-Motion បានក្នុងកម្រិត HD ក្នុងល្បឿន 120fps។ ហើយសម្រាប់ល្បឿនក្នុងការថតរូបមួយប៉ុស្តិ៍ៗគឺវាប្រើពេលត្រឹមតែ 0.5 វិនាទីប៉ុណ្ណោះ។ រីឯសមត្ថភាពក្នុងការថតរូបសន្លឹកជាប់ៗគ្នាជាប្រភេទ RAW Burst mode វិញគឺវាធ្វើបានចំនួន 30 ប៉ុស្តិ៍ក្នុងពេល 1 វិនាទី និងជាប្រភេទ JPEG បានក្នុងល្បឿន 20fps ហើយរូបភាពមួយសន្លឹកវាស៊ីទំហំម៉េមូរីប្រមាណជា 8MP (ទំហំអាចប្រែប្រួលទៅតាមមជ្ឈដ្ឋាននៃប្លង់ថត និងការប្រើប្រាស់កំនត់មុខងារកាមេរ៉ា)។ ជាមួយគ្នាដែលកែវលែនរបស់វាបានភ្ជាប់នូវមុខងារទប់លំនឹង Intelligent IS with 5-axis Advanced Dynamic IS & Auto Level ដែលជាជំនួយដ៏ល្អបំផុតសម្រាប់ការកាន់ថតរូប និងថតវីដេអូកំឡុងពេលធ្វើការបំលាស់ទីដោយមិនចាំបាច់ប្រើជើង Tripod ជំនួយ។ 

ប៉ុន្តែប្រសិនបើយើងចង់អោយការថតវីដេអូកម្រិត 4K ចេញពីកាមេរ៉ា PowerShot ជំនាន់ថ្មីនេះមានគុណភាពសាច់រូបច្បាស់ល្អគ្រប់វិនាទីនោះគឺយើងអាចប្រើជើង Tripod ជំនួយបន្ថែមក៏បានដោយវាអាចធ្វើការតភ្ជាំប់បានជាមួយជើងទម្រប្រភេទ Canon Tripod Grip HG-100TBR។

-មុខងារកាមេរ៉ាសម្រាប់កំនត់ក្នុងការថតរូប និងវីដេអូ

សម្រាប់មុខងារកំនត់ក្នុងការថតរូប និងវីដេអូវិញគឺមានច្រើនសម្បូរបែបតែម្តងដែលតម្រូវតាមការចង់បានរបស់អ្នកប្រើប្រាស់ដោយមុខងារទាំងនោះរួមមានដូចជា Auto, Red-Eyes Correction, Program AE, Shutter priority AE, Aperture priority AE, Manual, Custom, Hybrid Auto, SCN (Portrait, Self-Portrait, Panning, Star (Star Portrait, Star Nightscape, Star Trails, Star Time-Lapse Movie), Handheld Night Scene, High Dynamic Range, Fish-eye Effect, Oil Painting Effect, Water-Painting Effect, Miniature Effect, Toy Camera Effect, Background Defocus, Soft Focus, Grainy B/W, Fireworks, Panoramic shot), Standard Movie, Short Clip, Manual Movie, Time-Lapse Movie, និង Picture Styles ដែលអាចកំនត់បានដូចជា Auto, Standard,Portrait, Landscape, Fine Detail, Neutral, Faithful, Monochrome…ជាដើម។

- សរុបសេចក្តី

ដូចនេះសង្ខេបជារួមមកវិញ Canon PowerShot G5X Mark II គឺជាម៉ាស៊ីនកាមេរ៉ាថតរូប និងវីដេអូជំនាន់ថ្មីដែលមានរូបរាងតូចល្មម និងទំងន់ស្រាលល្មម ព្រមទាំងភ្ជាប់មកជាមួយនូវគុណសម្បត្តិ និងមុខងារប្រើប្រាស់គ្រប់យ៉ាងដែលតម្រូវបានតាមការប្រើប្រាស់ទាំងការថតរូប និងវីដេអូទុកជាអនុស្សាវរីយ៍។ ដូចនេះប្រសិនបើលោកអ្នកជាអ្នកដែលនិយមចូលចិត្តក្នុងការថតរូប និងវីដេអូច្រើនពេលមានកម្មវិធីផ្សេងៗ ឬដំណើរកម្សាន្ត ហើយកំពុងស្វែងរកកាមេរ៉ាថតរូបស៊េរីថ្មីដែលមានរូបរាងតូចល្មមជាមួយគុណសម្បត្តិគ្រប់គ្រាន់ និងជាម៉ាកកាមេរ៉ាដែលពេញនិយមសម្រាប់ការប្រើប្រាស់នោះ Canon PowerShot G5X Mark II ពិតជាធ្វើអោយលោកអ្នកពេញចិត្តក្នុងការចាយលុយទៅលើវាបាន៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន