no-alternative title

MSI GE75 Raider គឺជាហ្គេមម៉ាស៊ីនជំនាន់ថ្មី ដែលមានសមត្ថភាពនៃការលេងហ្គេមខ្លាំងជាងការរំពឹងទុក!

MSI GE75 Raider គឺជាកុំព្យូទ័រជំនាន់ថ្មីដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ ម៉ាស៊ីននេះ ប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA GEFORCE RTX™ 20 SERIES GRAPHICS ដែលផ្តល់នូវល្បឿនម៉ាស៊ីនខ្លាំងក្លាដែលគ្មានដែនកំណត់ទៅលើកុំព្យូទ័រយួរដៃនេះ។ ជាមួយនឹងការឌីស្សាញដែលមានរូបរាងស្តើង ល្បឿនលឿនក្នុងការលេងហ្គេមជាមួយនឹងស្ថាបត្យកម្ម NVIDIA Turing GPU ថ្មី និងបដិវត្តន៍នៃក្រាហ្វិកកាត RTX Platform ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ក្រាហ្វិកកាត RTX នេះនាំយកនូវបច្ចេកវិទ្យាឆ្លាតវៃ និងល្អបំផុតសម្រាប់ប្រើប្រាស់ទៅលើកិច្ចការងារប្រចាំថ្ងៃថែមទៀត។ ល្បឿនរបស់វាលឿនជាងមុន 45% ហើយវាក៏ដំណើរការនូវបច្ចេកវិទ្យា Real-Time Ray Tracing សម្រាប់បង្កើនល្បឿនទៅលើការលេងហ្គេម និងការពង្រឹងទៅលើសមត្ថភាព AI ផងដែរ។

 ការឌីស្សាញដែលមានភាពច្នៃប្រឌិតខ្ពស់

កុំព្យូទ័រនេះ មានការឌីស្សាញដែលមានលក្ខណៈជា “3D Dragon Spine” ដែលមើលទៅពិតជាទាក់ទាញខ្លាំងក្លាមែនទែន។ អេក្រង់របស់វាមានកម្រិត 240HZ ULTRA-HIGH REFRESH RATE ដែលផ្តល់នូវពណ៌ច្បាស់ និងទាក់ទាញបំផុត។ សម្រាប់គែមរបស់វាពិតជាស្តើងមែនទែន ហើយរូបរាងរបស់វាតូចងាយស្រួលដាក់តាមខ្លួន និងផ្តល់បទពិសោធន៍នៃការប្រើប្រាស់ល្អបំផុត។ ពិសេសជាងនេះទៀតនោះ វាភ្ជាប់ជាមួយនឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES ដែលអ្នកអាចផ្លាស់ប្តូរពណ៌ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបានផងដែរ។ 

អេក្រង់ MATRIX DISPLAY ដែលអាចធ្វើការងារបានច្រើនរហូតដល់ទៅ 3 ម៉ូនីទ័រ

អ្នកអាចធ្វើការបន្ថែមនូវម៉ូនីទ័រជាច្រើនទៀតតាមរយៈរន្ធដោត HDMI  និង mini DisplayPort ជាមួយនឹងការរីករាយជាមួយនឹងកម្រិតភាពច្បាស់ 4K (3840x2160) និង 60Hz ដែលលឿនមែនទែនក្នុងការប្រើប្រាស់ និងភាពរីករាយជាទីបំផុត។ បន្ថែមពីនេះទៀត កុំព្យូទ័រស៊េរីថ្មីនេះក៏ផ្តល់នូវដំណោះស្រាយទៅលើកំដៅទៅលើ CPU និង GPU តាមរយៈរន្ធបំភាយកំដៅចំនួន 8 ដែលបង្កើននូវល្បឿននៃការលេងហ្គេមខ្លាំងក្លាបំផុត។ 

 

សំឡេង Speakers លឺខ្លាំង ច្បាស់ជាងមុន ពិរោះរណ្តំចិត្ត

MSI GE75 Raider ភ្ជាប់ជាមួយនឹងសំឡេង Speakers ធំជាងមុន និងប្រព័ន្ធសំឡេង Dynaudio sound system ដែលពិរោះរណ្តំចិត្តក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់ប្រព័ន្ធសំឡេងរបស់វានេះលឺខ្លាំងជាងមុនដល់ទៅ 5 ដងដែលពិតជាលឺខ្លាំងមែនទែនក្នុងការប្រើប្រាស់។ 

កម្មវិធី MSI APP PLAYER

នៅក្នុងការអភិវឌ្ឍក្នុងភាពជាដៃគូផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នេះ កម្មវិធី MSI APP Player នេះនាំយកនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតដែលគ្មានដែនកំណត់រវាងហ្គេមនៅលើស្មាតហ្វូន និងនៅលើកុំព្យូទ័រ។ វាមានក្រាហ្វិកកាតដ៏ខ្លាំងក្លាសម្រាប់ដំណើរការទៅលើកម្មវិធីជាច្រើនក្នុងពេលតែមួយថែមទៀតផង៕

 

លក្ខណៈសម្បត្តិរបស់ MSI GE75 Raider

•បន្ទះឈីប Intel® Core™ i9 processor ចុងក្រោយបំផុតជំនាន់ទី 9

•ប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro

•ក្រាហ្វិកកាតចុងក្រោយបំផុត GeForce RTX™ 2080/ 2070/ 2060 graphics

•អេក្រង់ 17.3" Full HD (1920x1080), 240Hz IPS-level gaming panel (Optional)

•អេក្រង់ 17.3" Full HD (1920x1080), 144Hz, IPS-level gaming display (Optional)

•ការឌីស្សាញគែមអេក្រង់ស្តើងបំផុត ជាមួយនឹងការបំផុសគំនិតទម្រង់ 3D Dragon Spine 

•បច្ចេកវិទ្យាផ្តាច់មុខ MSI Cooler Boost 5 cooling ជាមួយនឹងកង្ហារ ២ គ្រាប់ និងរន្ធបំភាយកំដៅចំនួន 8 

•ក្តារចុច Per-Key RGB gaming keyboardរបស់ក្រុមហ៊ុន SteelSeries ជាមួយនឹងភ្លើង Silver-Lining Print

•Dragon Center ជាមួយនឹង gaming mode ផ្តាច់មុខ

•កម្មវិធី MSI App Player សម្រាប់បទពិសោធន៍នៃការលេងហ្គេមនៅលើស្មាតហ្វូន និងកុំព្យូទ័រ

•សំឡេង Giant Speakers លឺខ្លាំងជាងមុន ៥ដង និងអភិវឌ្ឍដោយ Dynaudio

•គុណភាពសំឡេង Audio ខ្ពស់បំផុត

 


 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន