no-alternative title

Canon PIXMA TS6370 ម៉ាស៊ីនព្រីនជំនាន់ថ្មី បំពាក់មុខងារ Wireless All-In-One អាចព្រីនក្រដាសសងខាងងាយស្រួលបំផុតក្នុងការប្រើប្រាស់

តើអ្នកកំពុងតែស្វែងរកនូវម៉ាស៊ីនព្រីនដែលមានរូបរាងតូចហើយអាចធ្វើការងារបានច្រើនមែនទេ? នេះគឺជាម៉ាស៊ីនព្រីនប្រភេទ All-in-One ស៊េរីថ្មី ដែលអាចធ្វើការប្រើប្រាស់ជាមួយនឹងឧបករណ៍ឆ្លាតវៃជាច្រើនតាម Wireless និង Cloud បានតាមរយៈកម្មវិធី Canon PRINT App។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាភ្ជាប់ជាមួយនឹងអេក្រង់ 1.44” OLED ដែលបង្ហាញនូវព័ត៌មានសំខាន់ ការព្រីនបានលឿន និងរហ័សទាន់ចិត្តថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនថត Canon PIXMA TS6370 អាចធ្វើការព្រីន ស្កេន និងកូពីបាន។ ភ្ជាប់ជាមួយនឹងស្តង់ដារនៃការព្រីន ISO ដល់ទៅ 15.0ipm សម្រាប់ក្រដាសពណ៌ខ្មៅ និង 10.0ipm សម្រាប់ការព្រីនក្រដាសពណ៌កូល័រ។ ម៉ាស៊ីនព្រីននេះភ្ជាប់ជាមួយនឹងមុខងារជាច្រើនទៀតដូចជា Hi-speed USB 2.0, WiFi, Mopria, AirPrint, BLE, wireless direct។ វាអាចធ្វើការព្រីនបានចំនួនពី 30 ទៅ 100 ទំព័រ។

រូបរាងតូចស្រស់ស្អាតងាយស្រួលទុកដាក់ និងការព្រីនក្រដាសសងខាង

ម៉ាស៊ីនព្រីននេះ មានរូបរាងតូច ហើយវាងាយស្រួលទុកដាក់នៅក្នុងកន្លែងដែលមានទំហំតូចចង្អៀត បានកាន់តែងាយស្រួល ជាពិសេសអ្នកក៏អាចដាក់វានៅលើធ្នើរក្នុងគេហដ្ឋានរបស់អ្នកបានផងដែរ។ Canon PIXMA TS6370 ពិតជាអស្ចារ្យមែនទែន។ បន្ថែមពីនេះ ទៀតនោះ ម៉ាស៊ីននេះ ភ្ជាប់ជាមួយនឹងមុខងារនៃការព្រីនក្រដាសសងខាងដែលចំណេញទាំងពេលវេលា និងការចំណេញក្រដាសថែមទៀត។ 

អេក្រង់ OLED Display ផ្តល់ព័ត៌មានងាយស្រួលក្នុងការប្រើប្រាស់ និងភ្លើង LED ដ៏ឆ្លាតវៃ

ជាមួយនឹងការប្រើប្រាស់នូវអេក្រង់ OLED Display ផ្តល់នូវភាពងាយស្រួលក្នុងការប្រតិបត្តិការងារបានលឿនជាងមុនតាមរយៈនូវ User Interface ដ៏សាមញ្ញបំផុតនេះ។ អ្នកអាចធ្វើការបញ្ជាចេញពីអេក្រង់នេះបានតែម្តង។ ម៉ាស៊ីនព្រីននេះ ក៏មានភ្ជាប់ជាមួយនឹងភ្លើង LED ដែលអាចធ្វើការមើលទៅលើស្ថានភាពនៃការព្រីនបានថែមទៀត ដូចនេះ ការងារព្រីនរបស់អ្នកគឺកាន់តែមានភាពងាយស្រួលគ្មានគូប្រៀបនោះទេ។

ការចាប់ទំហំក្រដាសដោយស្វ័យប្រវត្តិ និងការព្រីនប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត

ម៉ាស៊ីនព្រីននេះ មានភ្ជាប់ជាមួយនឹងមុខងារដោយស្វ័យប្រវត្តិក្នុងការចាប់ទំហំក្រដាស និងការកំណត់ទៅលើ Settings នៃក្រដាសបានកាន់តែមានភាពងាយស្រួលនៅពេលដែលអ្នកដាក់ក្រដាសនេះនៅលើ Cassette ផ្នែកខាងមុខរបស់វានោះ។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ នៅពេលនេះ អ្នកអាចធ្វើការព្រីនការងាររបស់អ្នកកាន់តែងាយស្រួលតាមរយៈកម្មវិធី Creative Park App។ អ្នកក៏អាចធ្វើការបន្ថែមនូវ Template ជាច្រើនទៀតដែលអ្នកចង់បានតាមរយៈកម្មវិធី  Easy-PhotoPrint Editor App បានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន