no-alternative title

ក្រុមហ៊ុន Canon បង្ហាញចេញនូវកាមេរ៉ាជំនាន់ថ្មី EOS M6 Mark II និង EOS 90D

ថ្មីៗនេះ ក្រុមហ៊ុនកាមេរ៉ា Canon បានបង្ហាញនូវកាមេរ៉ាស៊េរីថ្មីចំនួន 2 ម៉ូឌែលសម្រាប់ផ្នែកកាមេរ៉ាថ្នាក់កណ្តាលរបស់ខ្លួននោះគឺ EOS M6 Mark II ដែលជាប្រភេទកាមេរ៉ា mirrorless និងកាមេរ៉ាស៊េរីថ្មីមួយទៀតគឺ EOS 90D ដែលជាប្រភេទកាមេរ៉ា DSLR ។ កាមេរ៉ា EOS M6 Mark II នេះ គឺភ្ជាប់ជាមួយនឹងសេនស័រ 32.5 megapixel APS-C CMOS sensor ជាមួយនឹង M-mount របស់ក្រុមហ៊ុន Cannon។ កាមេរ៉ាថ្មីនេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual Pixel CMOS AF ដែលដំណើរការបានទាំងនៅលើរូបភាពនិងវីដេអូ។ សម្រាប់ម៉ូឌែលថ្មីនេះ គឺអាចធ្វើការថតនៅក្នុងល្បឿន 14fpsជាមួយនឹង AF និង AE Lock ជាមួយនឹងការគ្រប់គ្រងទៅលើការ Focus ថ្មីនៅផ្នែកខាងក្រោយនៃកាមេរ៉ានោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់សមត្ថភាពនៃវីដេអូនេះក៏មានការ Upgrade កាន់តែប្រសើរជាងមុនផងដែរ កាមេរ៉ា EOS M6 Mark II ពេលនេះ អាចធ្វើការថតវីដេអូកម្រិត 4K ដោយប្រើប្រាស់នូវសេនស័រធំ Full Width ដោយមិនមានការកាត់ Crop អ្វីនោះទេ។ វាក៏ប្រើប្រាស់នូវ Dual Pixel AF នៅក្នុងទម្រង់ 4K Mode ផងដែរ។ សម្រាប់ Mic Jack របស់វាក៏អាចធ្វើការថតវីដេអូ Vlogs បានយ៉ាងងាយស្រួលថែមទៀត។ វីដេអូជាច្រើនអាចធ្វើការថតនៅក្នុងកម្រិត 4K 30fps, 1080p 30/60/120fps ប៉ុន្តែមិនមាន 4K 24fps mode នោះទេ។ វាមិនមានរន្ធដោតកាសស្តាប់នោះទេ។

មុខងារនៅលើកាមេរ៉ានេះមានដូចជា Wi-Fi និង Bluetooth រួមទាំង USB-C សម្រាប់ការភ្ជាប់ទំនាក់ទំនងផងដែរ។ វាក៏ធ្វើការបញ្ចូលថាមពលថ្មតាមរយៈរន្ធ USB-C ផងដែរ។ វាមានការបន្ថែមនូវ UHS-II SD card slot បន្ថែមផងដែរ។ កាមេរ៉ា EOS M6 Mark II នេះក៏មានភ្ជាប់ជាមួយនឹង EVF-DC2 electronic viewfinder ផងដែរ។ សម្រាប់កាមេរ៉ា EOS 90D នេះគឺមានសេនស័រដូចគ្នាគឺ AF និងសមត្ថភាពនៃការថតវីដេអូដូចគ្នាទៅនឹងកាមេរ៉ា EOS M6 Mark II ។ វាអាចធ្វើការថតនៅក្នុងកម្រិត 10fps ក្នុង Burst Mode ។ វាគឺមានភ្ជាប់ជាមួយនឹងviewfinder, អេក្រង់ទី 2 សម្រាប់មើលនៅផ្នែកខាងលើ និង Joystick សម្រាប់ផ្លាស់ប្តូរនូវ AF Points ផងដែរ។ 

កាមេរ៉ា 90D គឺប្រើប្រាស់នូវ microUSB connectorជាជាងប្រើប្រាស់នូវ USB-C ។ កាមេរ៉ា EOS M6 Mark II នេះមានតម្លៃ $850 សម្រាប់តែ Body របស់វាប៉ុណ្ណោះ $1099 ជាមួយនឹង EF-M 15-45mm f3.5-6.3 IS STM និង EVF-DC2 kit $1349 សម្រាប់ EF-M 18-150mm f3.5-6.3 IS STM និង EVF-DC2 kit ។ កាមេរ៉ានេះ អាចរកទិញបាននៅចុងខែកញ្ញានេះ។ កាមេរ៉ា EOS 90D នេះ គឺមានតម្លៃ $1199 សម្រាប់តែ Body តម្លៃ $1349 សម្រាប់ EF-S 18-55mm f/3.5-5.6 IS STM kit និងតម្លៃ $1599 សម្រាប់ EF-S 18-135mm f/3.5-5.6 IS USM kit។ កាមេរ៉ានេះ អាចរកទិញបាននៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន