no-alternative title

Asus ROG Strix SCAR III ហ្គេមីងកុំព្យូទ័រ ដែលមានភាពប្រណិត និងមានម៉ាស៊ីនខ្លាំងបំផុត

ក្នុងពេលបច្ចុប្បន្នបើនិយាយពីម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Laptop គឺមានច្រើនម៉ាកច្រើនស៊េរីសម្រាប់ធ្វើការជ្រើសរើស ប៉ុន្តែទាស់ត្រង់ថាតើយើងពេញចិត្តក្នុងការជ្រើសរើសប្រើប្រាស់ម៉ាស៊ីនដែលមានសមត្ថភាពខ្លាំងកម្រិតណា មានតម្លៃប៉ុន្មាន និងជាម៉ាកកុំព្យូទ័ររបស់ក្រុមហ៊ុនណាតែប៉ុណ្ណោះ។ ហើយក្នុងលេខនេះទំព័រនេះទស្សនាវដ្តីពិភពអេឡិច ត្រូនិកយើងខ្ញុំមានម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីមួយរបស់ក្រុមហ៊ុន ASUS ម៉ូដែល ROG Strix SCAR III មកណែនាំជូនប្រិយមិត្តក៏ដូចជាអ្នកប្រើប្រាស់ដែលកំពុងស្វែងរកម៉ាស៊ីន Gaming Laptop ដែលមានសមត្ថភាពខ្លាំង និងមានរូបរាងប្រណិតយកទៅប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃក៏ដូចជាសម្រាប់លេងហ្គេមកម្សាន្តជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះចង់ដឹងថា ម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មី ROG Strix SCAR III មានចំនុចខ្លាំង និងរូបរាងប្រណិតខ្លាំងកម្រិតណា អាចទាក់ចិត្តរបស់អ្នកប្រើប្រាស់បានកម្រិតណា…! តោះតាមដានជាមួយយើងខ្ញុំនៅក្នុងអត្ថបទខាងក្រោមនេះទាំងអស់គ្នា។

រូបរាងខាងក្រៅរឹងមាំ និងប្រកបដោយភាពប្រណិត

ក្រុមហ៊ុន ASUS បានសហការជាមួយនឹងក្រុមការងារ Design របស់ក្រុមហ៊ុន BMW ក្នុងកែច្នៃរចនាសម្រាប់ម៉ាស៊ីមកុំព្យូទ័រ ROG Strix SCAR III មួយនេះឡើង។ ហើយជាលទ្ធផលគឺសម្រេចបាននូវម៉ាស៊ីនកុំព្យូទ័រដែលមានភាពប្រណិត និងមានភាពទំនើបបំផុតសម្រាប់ផ្តល់ជូនដល់អ្នកប្រើប្រាស់។ ROG Strix SCAR III មានផ្ទៃខាងលើអេក្រង់ស្រោបដោយសារធាតុលហះដែលមានការដុសខាតឡើងបែបកឆ្កូតៗដូចដែកថែប និងរំលេចដោយឡូហ្គោភ្នែកភ្លើង LED ដែលជានិមិត្តសញ្ញានៃផលិត ROG (Republic Of Gamers) និងភ្ជាប់ជាមួយនឹងតួរម៉ាស៊ីនដោយគន្លាក់កងសងខាងដ៏រឹងមាំធន់នឹងការប្រើប្រាស់ហៅថា “Scissor-Door Hings” ដែលផ្តល់ទំនុកចិត្តខ្ពស់បំផុតក្នុងការកាច់បិទបើកចុះឡើង។  ផ្នែកបាតខាងក្រោមរបស់វាបានរំលេចដោយអំពូលភ្លើង RGB LED ជុំវិញ និងនៅលើ Keyboard ផងដែរហៅថា “Aura Sync Light” ដែលបានរំលេចនូវសោភ័ណ្ឌភាពស្រស់ស្អាតសម្រាប់ការប្រើប្រាស់បានថែមមួយកម្រិតទៀត។ ម៉ាស៊ីនកុំព្យូទ័រ Gaming  ស៊េរីថ្មីមួយនេះមានកម្រាស់ 26.2mm ជាមួយទំងន់សរុប 2.85 គីឡូក្រាម។ 

ផ្ទៃអេក្រង់ធំទូលាយជាមួយកម្រិតបង្ហាញខ្ពស់កប់ដល់ទៅ 240Hz

Asus បានបំពាក់នូវបន្ទះអេក្រង់បង្ហាញប្រភេទ IPS Panel នៅលើ Gaming Laptop ស៊េរីថ្មីមួយនេះដែលមានទំហំធំទូលាយដល់ទៅ 17.3 អ៊ីងជាមួយគែមអេក្រង់ឆ្វេងស្តាំ និងខាងលើតូចស្តើង។ អេក្រង់របស់វាទ្រទ្រង់កម្រិតបង្ហាញបានដល់ Full-HD ក្នុងទំហំ 1080x1920 ភិចសែល។ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺអេក្រង់របស់វាទ្រទ្រង់នូវកម្រិតល្បឿនខ្ពស់រហូតដល់ទៅ 240Hz ក្នុង 3 វិនាទីជាមួយកម្រិត High-PFS ដែលជួយអោយល្បឿនអេក្រង់លឿនបំផុតមិនធ្លាប់មានដូចនេះវាធ្វើអោយកម្រិតសាច់ហ្គេមដែលមានក្រហ្វិចខ្ពស់រក្សាបាននូវភាពច្បាស់មិនរលកមិនរអាក់ទាក់ឡើយ។ ជាងនេះទៅទៀតអេក្រង់របស់វាប្រើប្រាស់នូវបច្ចេកវិទ្យាលាយពណ៌ 100% sRGB ជាមួយកម្រិត Contract Ratio 850:1 ដែលធ្វើអោយការបង្ហាញចេញមានភាពភ្លឺច្បាស់ស្រទន់ត្រជាក់ភ្នែកបែបធម្មជាតិ។

ក្តារចុចរំលេចដោយភ្លើង RGB LED ដ៏ស្រស់ស្អាត

វាជារឿងធម្មតាទៅហើយព្រោះយើងឃើញថាអោយតែម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Laptop ស្ទើរតែគ្រប់ម៉ូដែលគ្រប់ស៊េរីសុទ្ធតែមានក្តារចុច (Keyboard) រំលេចដោយភ្លើង RGB LED។ ដូច្នេះរឿងអីដែល ROG Strix SCAR III គ្មានក្តារចុងរំលេចដោយ RGB LED ដូចគេនោះ។ ក្តារចុចរបស់ ROG Strix SCAR III ជាប្រភេទផ្ទាំងក្តារ Backlit chiclet keyboard Per Key RGB ដែលមាន 4 Zone RGB ប្រើប្រាស់ភ្លើងពណ៌ Aura Sync Light ដែលយើងអាចធ្វើការផ្លាស់ប្តូរការបញ្ចេញរបស់វាបានដល់ទៅ 12 ប្រភេទផ្សេងគ្នាគឺបញ្ចេញបែប Static, Breathing, Strobing, Color Circle, Rainbow, Comet, Flash & Dush, Star, Rain, Reactive, Laser និង Ripple។ ក្តារចុចរបស់វាមានល្បឿនឆ្លើយតបលឿនរហ័សដែលផ្តល់អោយការវាយអត្ថបទ និងការគ្រប់គ្រងទៅលើការលេងហ្គេមងាយស្រួល។ បន្ថែមពីនេះវាក៏មានប៊ូតុងប្រើមុខងារផ្លូវកាត់ហៅថា “Hotkeys” សម្រាប់ធ្វើការគ្រប់គ្រងទៅលើមុខងារមួយចំនួនដូចជា កំនត់សំលេងឡើងចុះ ឬក៏បិទសំឡេង (Volume down, volume up, mute) កំនត់លើល្បឿនកង្ហាល “HyperFan” និង Armoury Crate ជាដើម។  សម្រាប់ក្តារ Touchpad  របស់វាវិញជាប្រភេទ LED Light Touchpad ដែលយើងអាចប្តូរប្រើជាវាយលេខជាប្រភេទ Touch Numeric Key ថែមទៀតផង។

រន្ធតំណភ្ជាប់សំខាន់ៗ

នៅលើម៉ាស៊ីនកុំព្យូទ័រហ្គេមីងស៊េរីថ្មីមួយនេះវានូវតែអនុញ្ញាតិអោយយើងប្រើប្រាស់នូវរន្ធតំណភ្ជាប់សំខាន់ៗមួយចំនួនដូចជារន្ធ USB-Type-A x3 ស្ថិតនៅខាងស្តាំជាមួយរន្ធដោតកាសខ្នាត 3.5mm Combo Jack និងរន្ធ Speaker បំពងសំឡេង, រីនៅខាងស្តាំដៃមានរន្ធ Speaker បំពងសំឡេងមួយទៀតជាមួយរន្ធដោតធំមួយហៅថា “Keystone” និងរន្ធបំភាយកំដៅចេញពីម៉ាស៊ីន។ រីនៅខាងក្រោយមានរន្ធ HDMI2.0b, រន្ធ Ethernet RJ45 សម្រាប់ភ្ជាប់ខ្សែបណ្តាញអ៊ីនធ័រណិត រន្ធ USB-Type-C v3.2 ដែលទ្រទ្រង់បានជាមួយនឹង DP Function និងរន្ធសាកភ្លើង។ ហើយវាជារឿងធម្មតាទៅហើយដែលម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីៗចេញមកមួយរយះចុងក្រោយនេះគ្មានថតចាក់ឌីស ឬឌីវីឌីនោះ ហើយ ROG Strix SCAR III ក៏គ្មានថតមួយនេះដូចគេដូចឯងដែរហ្នឹង។

កំលាំងម៉ាស៊ីនខ្លាំងកប់ស៊េរីអូសការងារបានយ៉ាងរលូន

Asus ROG Strix SCAR III បានប្រសូត្រចេញមកដោយបំពាក់នូវកំលាំងថាមពលខ្លាំងនៃម៉ាស៊ីនរបស់ក្រុមហ៊ុន Intel ជំនាន់ចុងក្រោយបំផុតគឺ Intel-CoreTMi9 លេខ 9880H ជាមួយអង្គផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំលោតដល់ 32GB ប្រភេទ DDR4-2660MHz SDRAM និងអង្គក្រាហ្វិចកាត NVDIA@GeForce RTX 2070 ល្បឿន 8GB GDDR6 VRAM ជាមួយបច្ចេកវិទ្យា NVDIA Turing ដែលជាបច្ចេកវិទ្យាជួយរក្សាស្ថេរភាពលើមុខងារ Real-Time Ray Tracing របស់ហ្គេមបានយ៉ាងល្អ។ ចំពោះអង្គផ្ទុកទិន្នន័យរបស់វាគឺប្រើប្រាស់បច្ចេកវិទ្យាផ្ទុក M.2 NVMe PCIE 3.0 ជាមួយអង្គផ្ទុកប្រភេទ SSD ទំហំឡើងចាប់ពី 128GB ឡើងដល់ 1TB និងអាចដាក់បន្ថែមបានជាមួយអង្គផ្ទុកទិន្នន័យប្រភេទ SSHD បានដល់ទំហំ 1TB ថែមទៀតផងដែរ។

ដូចនេះសម្រាប់ការងារលេងហ្គេមម៉ាស៊ីនដែលមានទំហំធំៗជាមួយកម្រិតក្រាហ្វិចខ្ពប៉ុណ្ណាក៏ម៉ាស៊ីនរបស់ ROG Strix SCAR III អូសបានរលូនគ្មានបញ្ហាចោទឡើយ។ បន្ថែមពីនេះវាក៏មានភ្ជាប់នូវប្រព័ន្ធសារធាតុ ត្រជាក់សម្រាប់បន្សាបកំដៅម៉ាស៊ីនរបស់វាផងដែរជាមួយនឹងប្រព័ន្ធកង្ហាល Dual-Fan ប្រភេទ Hyperfan ដែលជួយស្រូបខ្យល់ត្រជាក់ចូលក្នុងម៉ាស៊ីនតាមរយះរន្ធតូចចំនួន 83 រន្ធ និងបញ្ចេញកំដៅម៉ាស៊ីនតាមរន្ធបំភាយចំនួនពីរស្ថិតនៅខាងក្រោយ និងនៅខាងស្តាំ ដូចនេះទោះយើងប្រើប្រាស់លេងហ្គេម ឬកិច្ចការងារយូរយ៉ាងណាក៏ដោយក៏ម៉ាស៊ីនរបស់វារក្សាភាពត្រជាក់មិនងាយឡើងកំដៅឡើយ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ Asus ROG Strix SCAR III ទ្រទ្រង់បានជាមួយ Microsoft Windows 10 Pro-64bit ជាមួយកម្មវិធីមួយចំនួនរបស់ Asus ដែលបានដំឡើងមកស្រាប់មានដូចជា Armoury Crate, GameFirst V, Sonic Studio, GameVisual និង Aura Creator…ជាដើម។ សូមបញ្ជាក់ថា: សម្រាប់ម៉ាស៊ីនកុំព្យូទ័រ Asus ROG Strix SCAR III ក៏មានជម្រើសម៉ាស៊ីនដែលមានអេក្រង់ទំហំ 15.6  អ៊ីង និងប្រើប្រាស់កំលាំងម៉ាស៊ីន Intel-core i5 / core i7 ជាមួយអង្គក្រាហ្វិច NVDIA GeForce RTX2060 និង GTX1660Ti ផងដែរ ដូចនេះយើងអាចធ្វើការជ្រើសរើសប្រើជាមួយម៉ាស៊ីនមួយណាដែលយើងគិតថាសាកសមជាមួយនឹងទំហំការងារ និងការកម្សាន្តប្រចាំថ្ងៃរបស់យើង។

មុខងារ និងបច្ចេកវិទ្យាប្រើប្រាស់មួយចំនួនទៀត

-បច្ចេកវិទ្យាតភ្ជាប់បណ្តាញ: ក្រៅតែពីអាចធ្វើការតភ្ជាប់ប្រព័ន្ធបណ្តាញអ៊ីនធ័រណិតតាមរយះរន្ធដោតខ្សែ Network RJ45 Ethernet ក្នុងការ Stream ឬ Live ការលេងហ្គេមបានលឿនហើយនោះម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីមួយនេះអាចធ្វើការតភ្ជាប់ប្រព័ន្ធបណ្តាញឥតខ្សែជាមួយឈីបប្រព័ន្ធ Wi-Fi  របស់ Intel កម្រិតល្បឿន  802.11ac (2x2) Gigabit Wi-Fi និងទ្រទ្រង់នូវបច្ចេកវិទ្យា Rangeboost technology ដែលធ្វើអោយការតភ្ជាប់រក្សាបានស្ថេរភាពល្អមិនរអាក់រអួល។

-បច្ចេកវិទ្យាផ្ទេរទិន្នន័យ: ក្រៅតែពីការផ្ទេរទិន្នន័យចេញចូលតាមរយះរន្ធចម្លង USB-Type A ម៉ាស៊ីនកុំព្យូទ័រ ROG Strix SCAR III ក៏អាចធ្វើការផ្ទេរទិន្នន័យចេញចូលតាមរយះប្រព័ន្ធបច្ចេកវិទ្យាប្លូធូសជំនាន់ចុងក្រោយគឺ Bluetooth v5.0 ផងដែរ។

-ប្រព័ន្ធបំពងសំឡេង: Asus ROG Strix SCAR III មានប្រព័ន្ធ Speaker បំពងសំឡេងពីរគ្រាប់ស្ថិតនៅសងខាងដែលមានលទ្ធភាពស្រែកសំឡេងចេញបានលឺខ្លាំងល្មមពិរោះរណ្តំក្នុងកំលាំង 4W ជាមួយបច្ចេកវិទ្យាសំឡេង Smart AMP technology។

សរុបសេចក្តី

Asus ROG Strix SCAR III គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ស៊េរីថ្មីដែលមានចំនុចល្អខ្លាំងទាក់ចិត្តជាច្រើនដូចជាការរចនារូបរាងប្រកបដោយភាពប្រណិត រំលេចដោយភ្លើង RGB LED ដ៏ស្រស់ស្អាតជាមួយផ្ទៃកញ្ចក់អេក្រង់ធំទូលាយងាយស្រួលក្នុងការកម្សាន្ត និងបំពេញកិច្ចការងារ រួមនឹងមានក្តារ Touchpad  ដ៏ទំនើប។ រីឯកំលាំងម៉ាស៊ីនទៀតសោធក៏ខ្លាំងៗប្រើការឥតព្រំដែនកំនត់មាអូសជាមួយកម្មវិធី និងហ្គេមម៉ាស៊ីនធំៗបានយ៉ាងរលូនដោយគ្មានបញ្ហាចោទឡើយ។ ដូច្នេះ Asus ROG Strix SCAR III គឺជាជម្រើសម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីដែលពិតជាសាកសមធ្វើជាដៃគូកម្សាន្ត និងបំពេញកិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន