no-alternative title

MSI GT76 Titan គឺជាម៉ាស៊ីនហ្គេមដែលមានអនុភាពខ្លាំង សក្តិសមបំផុតសម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ

ក្រោយពីបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Computex 2019 កាលពីខែឧសភាកន្លងទៅ នៅពេលនេះ ក្រុមហ៊ុន MSI បាននាំយកនូវម៉ាស៊ីនកុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លាថ្មីមួយទៀតហើយសម្រាប់ទីផ្សារកម្ពុជាយើងហើយ លោកអ្នកអាចរកជាវបាននៅតាមហាងដែលជាដៃគូរបស់ MSI នៅទូទាំងប្រទេស។ មើលទៅលើការឌីស្សាញរូបរាងសារជាថ្មី របស់ GT76 Titan គឺមានអេក្រង់ទំហំ 17.3-inch មានភ្ជាប់ជាមួយនឹង Keyboards ដែលមានការឌីស្សាញរូបរាងកាន់តែស្តើង និងមានស៊ុមព័ទ្ធអេក្រង់កាន់តែស្តើងជាងមុន ហើយនិងមានកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GT76 Titan ត្រូវបានក្រុមហ៊ុន MSI បានធ្វើការផ្លាស់ប្តូរទៅលើនិមិត្តសញ្ញាថ្មីជាមួយនឹងការឌីស្សាញពណ៌ទឹកប្រាក់សខ្មៅ (silver monochromatic) ដែលវាមើលទៅមិនចាញ់ម៉ាស៊ីនត្រកូល Prestige របស់ក្រុមហ៊ុន MSI អញ្ចឹងដែរ។ តាមការបញ្ជាក់របស់អ្នកតំណាងរបស់ក្រុមហ៊ុន MSI បានអោយដឹងថា Logo នេះនិងកាន់តែធ្វើអោយ Content-Creator ពេញចិត្តខ្លាំងចង់ទិញម៉ាស៊ីននេះជាជាងអ្នកលេងហ្គេមទូទៅ។ 

ក្រុមហ៊ុន MSI បានប្រើប្រាស់នូវប្រព័ន្ធត្រជាក់ Cooling System ដែលអ្នកប្រើប្រាស់អាចមើលឃើញបាននៅផ្នែកខាងក្នុងនៃម៉ាស៊ីននេះ។ យើងដឹងថា ម៉ាស៊ីននេះ ភ្ជាប់ជាមួយនឹងកង្ហារចំនួន 4 ប៉ុន្តែវាក៏មានរន្ធបំភាយកំដៅចំនួន 11 ផងដែរ។ ភាគច្រើននៃលោហធាតុនេះ គឺសំដៅទៅលើ CPU cooling ដែលមានន័យថា កង្ហារ 3 គ្រាប់សម្រាប់ Core Chip និងមួយគ្រាប់ទៀតសម្រាប់ GeForce GPU ។ ដូចគ្នាទៅនឹងម៉ាស៊ីនលេងហ្គេមថ្នាក់កំពូលជាច្រើនទៀតដែរ សម្រាប់ GT76 Titan នេះប្រើប្រាស់នូវ Power Bricks ចំនួន ២ (មួយមានកម្លាំង  240 Watts)។ ជាមួយនឹងបន្ទះឈីបដល់ទៅ Core i9-9900K អ្នកអាចប្រើប្រាស់វាបានយ៉ាងងាយស្រួល ហើយវាមើលទៅដូចជា USB connector មែនទែន។

កន្លងមមក MSI បានធ្វើការជាមួយនឹង SteelSeries លើការផលិត Keyboard សម្រាប់កុំព្យូទ័រ Laptop របស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីនលេងហ្គេម ហើយក្រុមហ៊ុន Keyboard នេះ នៅតែគ្រប់គ្រងទៅលើ Keyboard នៅក្នុងម៉ាស៊ីន Titan នេះដដែល។ keyboard ថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការវាយអត្ថបទកាន់តែអស្ចារ្យជាងមុន ប៉ុន្តែវាមានកម្រាស់ក្រាស់ជាងមុនបន្តិច។ ប៉ុន្តែវាមានលក្ខណៈល្អច្រើនជាង Gaming-Laptop Keyboard ធម្មតាដែលប្រើប្រាស់នៅលើម៉ាស៊ីន Titans កាលពីពេលមុននេះ។

Titan ថ្មីនេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 17.3 អ៊ីង និងមានភ្ជាប់មកជាមួយនឹង Core i9-9900K ដែល Intel ដែលប្រើប្រាស់នៅលើម៉ាស៊ីន Desktop។ MSI បានអះអាងថា វាអាចបង្កើននូវល្បឿន 5GHz clocks ដែលធ្វើអោយម៉ាស៊ីននេះដើរបានលឿន។ ជាមួយគ្នានេះ វាក៏មានភ្ជាប់ក្រាហ្វិកកាត GeForce RTX 2080 និងជា GPU ដែលមានកម្លាំងខ្លាំងស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ព្រមទាំងមានរ៉េម 128GB DDR4 ដែលមានល្បឿន 2,666MHz ។

សម្រាប់ផ្នែកខាងក្រោយអេក្រង់ គឺសម្រាប់រក្សាទុកនូវ Cooling Hardwar។ GT 76 Titan នេះ គឺមានភ្ជាប់ជាមួយនឹងរន្ធ M.2  ចំនួន 3  រួមជាមួយនឹង 2.5-inch bay មួយទៀតផងដែរ។ នេះ គឺជាម៉ាស៊ីនកុំព្យូទ័រដែលមានភ្ជាប់ជាមួយនឹងគម្របបិទបាន។ សម្រាប់ម៉ូដែលនេះ គឺមានភ្ជាប់ជាមួយនឹងតួខ្លួនអាលុយមីញ៉ូមជាមួយនឹងផ្លាស្ទិកដែលនៅព័ទ្ធជុំវិញ Keyboard ។ សម្រាប់ប្រព័ន្ធសំឡេង Audio គឺពិតជាពិរោះមែនទែននៅលើម៉ាស៊ីននេះ។ អ្នកអាចមើលឃើញថាម៉ាស៊ីន MSI នេះគឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធ audio subsystem របស់ Dynaudio ។ រីឯប្រព័ន្ធសំឡេង  stereo speakers របស់វាគឹស្ថិតនៅគែមចំហៀង។ ម៉ាស៊ីននេះ គឺមានភ្ជាប់ជាមួយនឹងរន្ធ Audio Ports ផងដែរ។

ជាមួយនឹងការមកដល់នៃ GT76 Titan នេះ លោកអ្នកអាចមើលឃើញនូវ Power connections ភ្លោះនៅលើខ្សែតែមួយ។ បន្ថែមពីលើ Connector ដែលមានភ្ជាប់ជាមួយនឹងរន្ធ USB Type-A ports ចំនួន 4 រួមជាមួយនឹង Thunderbolt 3, standard USB-C, HDMI 2.0, mini DisplayPort 1.4 និង Ethernet (ការទ្រទ្រង់នូវ  2.5Gbps Killer networking)។  នេះគឺអ្វីដែលលោកអ្នកអាចមើលឃើញនូវការតភ្ជាប់ Connectivity មានដូចជា USB-A ports, USB Type-C, mini DisplayPort និង HDMI ។ GT76 Titan គឺមាន Touchpad ទំហំធំល្មមក្នុងការប្រើប្រាស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប៊ូតុង Dedicated Click buttons ផងដែរ ដែលពិតជាងាយស្រួក្នុងការប្រើប្រាស់មែនទែននៅលើម៉ាស៊ីននេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន