no-alternative title

Canon imageCLASS LBP664Cx ម៉ាស៊ីនព្រីនដែលផ្តល់ពណ៌ច្បាស់កម្រិតធម្មជាតិពិតៗ និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់

Canon imageCLASS LBP664Cx គឺជាម៉ាស៊ីនព្រីនស៊េរីថ្មីដែលមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ដោយសារតែវាមានល្បឿនលឿននៅក្នុងការព្រីនបានរហ័សទាន់ចិត្តទៅតាមតម្រូវការរបស់អ្នក។ ម៉ាស៊ីនព្រីននេះភ្ជាប់ជាមួយនឹងអេក្រង់កូល័ 5 អ៊ីង LCD ដែលងាយស្រួលបំផុតក្នុងការប្រើប្រាស់ ហើយជាពិសេសវាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា V² color technology សម្រាប់ការព្រីនពណ៌បានច្បាស់កម្រិតធម្មជាតិពិតៗតែម្តង។ ម៉ាស៊ីនព្រីននេះគឺល្អសក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនព្រីននេះ មានល្បឿនដល់ទៅ 27ppm (mono/color) ហើយសម្រាប់ការព្រីនរបស់វាគឺ 7.7 / 8.6 sec (mono/color) ។ កម្រិតភាពច្បាស់នៃការព្រីនរបស់ម៉ាស៊ីននេះគឺ 1,200 x 1,200dpi ហើយវាទ្រទ្រង់ទៅលើការតភ្ជាប់ជាមួយនឹង Gigabit Ethernet, Wireless, Direct Connection ។ សម្រាប់ការព្រីនប្រចាំខែគួរតែនៅចន្លោះពី 750 - 4,000 សន្លឹក។

អេក្រង់ 5-inch Color Touchscreen LCD ងាយស្រួលក្នុងការប្រើប្រាស់ និងថាសផ្ទុកក្រដាសបានច្រើន

ម៉ាស៊ីនព្រីន LBP664Cx ភ្ជាប់ជាមួយនឹងអេក្រង់ 5-inch Color touch screen LCD ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ហាញនូវព័ត៌មានជាក់លាក់ច្បាស់ៗ និងអាចបត់បានបានទៅតាមចិត្តរបស់អ្នកត្រូវការថែមទៀតផង។ បន្ថែមពីនេះទៀត ម៉ាស៊ីនព្រីន LBP664Cx នេះភ្ជាប់ជាមួយនឹង PCL និង Adobe® PostScript® 3™ សម្រាប់ការបន្ថែមជាមួយនឹងសមត្ថភាពក្នុងការព្រីននៅក្នុងអាជីវកម្មទៅតាមតម្រូវការផ្សេងៗគ្នារបស់អ្នក។ វាក៏មានថាសផ្ទុកក្រដាសបានដល់ទៅ ៥៥០ សន្លឹកទៅ ៨៥០ សន្លឹក។ វាពិតជាអាចផ្ទុកក្រដាសបានច្រើនមែនទែន។

ការព្រីនតាមរយៈទូរស័ព្ទដៃ និងតាមរយៈប្រព័ន្ធ Wireless

ជាមួយនឹងដំណោះស្រាយតាមរយៈទូរស័ព្ទចុងក្រោយបំផុតរបស់ក្រុមហ៊ុន Canon អ្នកអាចធ្វើការព្រីនឯកសារ រូបភាព និង Web Pages របស់អ្នកបានលឿនតាមរយៈកម្មវិធីតែមួយប៉ុណ្ណោះ។ កាន់តែអស្ចារ្យជាងនេះទៀតនោះ អ្នកមិនចាំបាច់ប្រើប្រាស់ខ្សែទៀតនោះទេ។

ម៉ាស៊ីនព្រីន LBP664Cx អាចធ្វើការចែករំលែកនូវ Wireless នៅក្នុងបណ្តាញ Network របស់អ្នកបានយ៉ាងល្អបំផុត។ ម៉ាស៊ីនព្រីននេះភ្ជាប់ជាមួយនឹងមុខងារ Access Point ដែលវាពិតជាងាយស្រួលបំផុតក្នុងការប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់នូវ Router នោះទេ។

ប្រព័ន្ធ Near Field Communication (NFC) និងការព្រីនក្រដាសសងខាង (Auto Duplex Printing)

សូមរីករាយជាមួយនឹងភាពងាយស្រួលនៃការព្រីននៅលើម៉ាស៊ីន LBP664Cx តាមរយៈមុខងារ NFC ដែលពិតជាល្អបំផុតក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ ម៉ាស៊ីនព្រីននេះថែទាំងភ្ជាប់ជាមួយនឹងមុខងារនៃការព្រីនសងខាង (Auto Duplex Printing) ថែមទៀត។ អ្នកអាចធ្វើការព្រីនបានសងខាងដូចនេះ អ្នកមិនខ្ជះខ្ជាយទៅលើការព្រីនក្រដាសនៅក្នុងការិយាល័យរបស់អ្នកទៀតនោះទេ។ វាចំណេញទាំងពេលវេលា និងតម្លៃថែមទៀត។

ការព្រីនដ៏មានសុវត្ថិភាព (Secure Print) និងការចំណាយតិចបំផុតទៅលើការថែទាំ

សម្រាប់មុខងារនៃការព្រីនប្រកបដោយសុវត្ថិភាព Secure Print នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការព្រីនឯកសារជាច្រើនជាមួយនឹងសុវត្ថិភាពខ្ពស់ និងសន្សំសំចៃបានខ្ពស់បំផុតថែមទៀត។ មុខងារនេះការពារសុវត្ថិភាពនៃការប្រើប្រាស់បានប្រកបដោយភាពជឿជាក់បំផុត។

សូមរីករាយជាមួយនឹងការថែទាំម៉ាស៊ីនព្រីននេះជាមួយនឹងការចំណាយប្រាក់តិចបំផុតដោយសារតែការប្រើប្រាស់ជាមួយនឹង Canon All-in-One toner cartridge 055H ដែលអាចព្រីនបានច្រើន និងងងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើ cartridge របស់វាថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន