no-alternative title

Epson M200 ម៉ាស៊ីនព្រីនដ៏ឆ្លាតវៃ មានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ ហើយនិងមានការសន្សំសំចៃទ្វេរដង

Epson M200 Mono All-in-One គឺជាម៉ាស៊ីនព្រីនស៊េរីថ្មីដែលមានសមត្ថភាពខ្ពស់អាចធ្វើការព្រីនសខ្មៅបានលឿនរហ័សសម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ ម៉ាស៊ីនព្រីន Epson M200 ជួយលោកអ្នកអោយចំណេញនៅក្នុងអាជីវកម្មរកស៊ីដោយសារតែវាមានការសន្សំសំចៃខ្ពស់ និងការចំណេញពេលវេលាថែមទៀតក្នុងការប្រើប្រាស់។ សម្រាប់ទឹកថ្នាំរបស់ម៉ាស៊ីន Epson M200 នេះអាចធ្វើការព្រីនបានច្បាស់ល្អ និងច្រើនទំព័រថែមទៀត។ សម្រាប់ល្បឿននៃការព្រីន ឬកូពីគឺដល់ទៅ 34 ទំព័រក្នុងមួយនាទី ហើយវាក៏មានភ្ជាប់ជាមួយនឹងមុខងារ ADF ដែលអាចធ្វើការផ្ទុកក្រដាសដោយស្វ័យប្រវត្តិ និងការប៉ះបញ្ជានៅលើអេក្រង់ 2-Line LCD Monitor បានថែមទៀត។ ម៉ាស៊ីនព្រីនជំនាន់ថ្មីនេះមានការធានារយៈពេល 4 ឆ្នាំ ឬការព្រីនដល់ទៅ 50000 ទំព័រផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការសន្សំសំចៃខ្ពស់ និងការព្រីនបានច្រើនទំព័រ

សម្រាប់ប្រព័ន្ធទឹកថ្នាំ Epson ink tank system នេះគឺអាចធ្វើការសន្សំសំចៃខ្ពស់បំផុតសម្រាប់ការព្រីនក្នុងកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។ អ្នកអាចធ្វើការព្រីនក្រដាសសខ្មៅ បានលឿនរហ័ស ច្បាស់ និងចំណេញច្រើនជាងមុនដល់ទៅ 50% បើធៀបជាមួយនឹងការប្រើប្រាស់នូវ refill cartridges របស់ក្រុមហ៊ុនផ្សេងនោះ។ ម៉ាស៊ីនព្រីន M200 នេះអាចធ្វើការព្រីនបានក្រដាសច្រើនដល់ទៅ 6000 សន្លឹក ហើយវាក៏មិនមានការពិបាកក្នុងការបញ្ចូលទឹកថ្នាំផងដែរ។ វាមានភ្ជាប់ជាមួយនឹង Starter Kit ដែលមានទឹកថ្នាំចំនួន 2 ដប (140 និង 70 milliliters) ដែលអាចធ្វើការព្រីនដល់ទៅ 8000 ទំព័រ។

ល្បឿននៃការព្រីនបានលឿនដែលមិនគួរអោយជឿ

នៅក្នុងការិយាល័យដែលពោរពេញដោយភាពមមាញឹកនោះ វាពិតជាសំខាន់មែនទែនប្រសិនបើការងារនៃការព្រីនរបស់អ្នករហ័សនោះ។ សម្រាប់ម៉ាស៊ីនព្រីននេះគឺអាចធ្វើការព្រីនរូបភាពបានលឿននៅក្នុងកម្រិត 15ipm និងការព្រីនក្រដាសបានលឿនក្នុងកម្រិត 34 ទំព័រក្នុងមួយនាទីថែមទៀត។

ធន់ គុណភាពខ្ពស់ក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង

ជាមួយនឹងការប្រើប្រាស់ទឹកថ្នាំ Epson pigment ink អ្នកនឹងទទួលបាននូវភាពរីករាយជាមួយនឹងគុណភាពនៃការព្រីនយ៉ាងល្អឥតខ្ចោះ។ ម៉ាស៊ីននេះធ្វើការព្រីនដោយគ្មានការសើមលើក្រដាស ហើយវាពិតជាសន្សំសំចៃខ្ពស់ និងការប្រើប្រាស់បានធន់យូរឆ្នាំថែមទៀត។ ម៉ាស៊ីនព្រីន Epson M200 អាចប្រើប្រាស់ជាក្រុម Workgroups បានតាមរយៈបណ្តាញ Ethernet ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ជាទីបំផុត។

កាន់តែងាយស្រួលជាមួយនឹងកម្មវិធី Epson iPrint និងការបង្កើនផលិតកម្មការងារបានច្រើន

ម៉ាស៊ីនព្រីន Epson M200 នេះធ្វើអោយការងារព្រីនរបស់អ្នកដំណើរការបានកាន់តែងាយស្រួលជាងមុនជាមួយនឹងការប្រើប្រាស់កម្មវិធី Epson iPrint តាមរយៈបណ្តាញ Wireless Network របស់អ្នកបានថែមទៀត។ កម្មវិធី Epson iPrint អាចធ្វើការព្រីន Wireless បានតាមរយៈស្មាតហ្វូនរបស់អ្នក។ អ្នកអាចធ្វើការស្កេន និងរក្សាទុកនូវ Files ទាំងនេះនៅលើស្មាតហ្វូនរបស់អ្នកសម្រាប់ធ្វើការ Upload ទៅលើសេវាកម្ម Cloud ជាច្រើនដូចជា Box.net, Dropbox, Evernote និង Google Doc បានផងដែរ។ ម៉ាស៊ីនព្រីន Epson M200 នេះ អនុញ្ញាតអោយអ្នកធ្វើការស្កេន និងកូពីទៅលើឯកសារជាច្រើនជាមួយនឹងមុខងារ automatic document feeder (ADF) រហូតដល់ទៅ 30 ទំព័រ ហើយការព្រីនរបស់អ្នកកាន់តែចំណេញពេលវេលា និងសោមនស្សរីករាយបំផុត។

ភាពងាយស្រួលប្រើប្រាស់ជាមួយនឹងអេក្រង់ 2 lines LCD និងរូបរាងតូចងាយស្រួលចល័ត

ម៉ាស៊ីនព្រីន Epson M200 printer នេះគឺពិតជាមានភាពងាយស្រួលប្រើប្រាស់មែនទែនជាមួយនឹងអេក្រង់ 2-line LCD នៅក្នុងម៉ាស៊ីននេះ។ វាមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនដែលងាយស្រួលសម្រាប់បញ្ជាទៅលើការងារនៃការព្រីនរបស់អ្នកនោះ។ បន្ថែមពីនេះទៀត ម៉ាស៊ីនព្រីននេះមានរូបរាងតូចដែលងាយស្រួលក្នុងការចល័តទីនៅក្នុងការិយាល័យរបស់អ្នកថែមទៀត។ មិនថាការិយាល័យតូច ឬចង្អៀតនោះទេ វាពិតជាសក្តិសមបំផុត។ ម៉ាស៊ីនព្រីននេះមានការធានារយៈពេល ៤ ឆ្នាំ ឬការព្រីនក្រដាសដល់ទៅ 50000 ទំព័រ។ វាពិតជាផ្តល់នូវភាពជឿជាក់ខ្ពស់មែនទែន៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន