no-alternative title

ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ សហការជាមួយ ក្រុមហ៊ុន Dell បើសម្ពោធ Showroom Gaming ថ្មី នៅជាន់ទី 4 សាខាការិយាល័យកណ្តាល

នៅថ្ងៃទី 19 ខកញ្ញា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍គ្នាជាមួយក្រុមហ៊ុន Dell បាន រៀបចំបើកដំណើរការ Showroom Gaming ថ្មីមានទីតាំងស្ថិតនៅក្នុងអគារក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រសាខាការិយាល័យកណ្តាល ជាន់ទី 4 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកឧកញ៉ា អុឹង សែ អគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូអិលធីឌី និងលោកជំទាវ តាំង វួចឡាយ អគ្គនាយិការងរបស់ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ រួមជាមួយនឹងតំណាងក្រុមហ៊ុន Dell លោកស្រី sadanan yodpradoo ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងពីរជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការលើកឡើងរបស់អ្នករៀបចំកម្មវិធីបានអោយដឹងថា ដើម្បីអបអរសាទរការបើកដំណើរការ Showroom Gaming ថ្មីមានទីតាំងស្ថិតនៅក្នុងអគារក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រសាខាការិយាល័យកណ្តាល ជាន់ទី 4 នេះ ក្រុមហ៊ុន ភីធីស៊ី បានរៀបចំការលេងហ្គេម PUBG ជាលក្ខណៈមិត្តភាពរវាង Idol ល្បីៗ រួមមានដូចជា Brother KH, Raven Blade ថែមទៀតផង ក្នុងនោះក៏មានធ្វើការចែកជូនកាតសមាជិករោងកុន LEGEND ដែលទឹកប្រាក់ស្រាប់នៅក្នុងកាត ចំនួន 100 កាត ដោយឥតគិតថ្លៃសំរាប់អ្នកចូលរួម 100 នាក់ដំបូង ផងដែរ។ អ្វីដែលពិសេសនោះ ក៏មានការជួបជាមួយ idol ទាំង 3 នាក់ដូចជា Ic3_fr0Gz, KBeeZz-Thirty4, LyChing ដែលជាអ្នកអត្ថាធិប្បាយហ្គេម (Game Casters) នៅក្នុងព្រឹត្តិការលេងហ្គេម PUBG លក្ខណៈមិត្តភាពនេះដែរ។

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុនទាំងពីរ បានដាក់តាំងនូវផលិតផលថ្មីៗជាច្រើនសម្រាប់ការលេងហ្គេមគ្រប់ប្រភេទ ក្នុងនោះមានដូចជា កុំព្យូទ័រ Dell G7 ជាដើម។ ផលិតផលថ្មីនេះ បំពាក់នូវឈីប Intel Core i7-8750H ជំនាន់ទី 8 មានល្បឿនលឿន គុណភាពខ្ពស់ មានអេក្រង់ កម្រិតរូបភាពច្បាស់ល្អ Full HD (1920x1080) មានទម្ងន់ស្រាល ព្រមទាំងមានតំលៃសមរម្យថែមទៀតផង។ ជាមួយនឹងកុំព្យូទ័រហ្គេមប្រភេទ Dell G7 15 (7590) Gaming គឺដំណើរការជាមួយនិងក្រាហ្វិចការប្រភេទ NVIDIA GeForce GTX 1050 Ti with 4GB GDDR5 មានរូបរាងទំហំល្មម អាចឲ្យអតិថិជនយកតាមខ្លួនលេងហ្គេមគ្រប់កន្លែង។

 

សូមជំរាបថា ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្ម ចាប់តាំងពីឆ្នាំ 1996 មកម្ល៉េះ ។ គិតមកដល់ឆ្នាំ 2019 នេះ មានរយៈ 23 ឆ្នាំហើយដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំង មានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ " ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណ ភាព និងសេវាកម្ម"។

ក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ  មានសាខាចំនួន 5 កន្លែង គឺ ទីតាំងទីមួយ ទីស្នាក់ការការិយាល័យកណ្តាល អគារកាច់ជ្រុង ទល់មុខផ្សារទំនើបសូរិយា ទីតាំងទីពីរ សាខាមហាវិថីព្រះមុនីវង្ស ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន សាខាខេត្តបាត់ដំបង និង ទីតាំងទីប្រាំ សាខាខេត្តសៀមរាប។ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ www.ptc-computer.com.kh  fb: PTC-ComputerKh ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12/023 2222 13

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន