no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

MSI សហការជាមួយនឹង BlueStacks នាំយកនូវកម្មវិធី Android កាន់តែអស្ចារ្យបំផុត មកដំណើរការលើកាន់អេក្រង់ឡេបថបរបស់ខ្លួន

MSI ដែលជាក្រុមហ៊ុនម៉ាកយីហោលេងហ្គេមដ៏ល្បីល្បាញ បានធ្វើការជាមួយនឹងក្រុមហ៊ុន Android emulator BlueStacks ដ៏ល្បីឈ្មោះ បាននាំយកនូវនូវអ្វីដែលថ្មី ដើម្បីបង្ហាញជាមួយនឹងកម្មវិធី MSI App Player របស់ខ្លួន។ ជាមួយនឹងការភ្ជាប់ទៅនឹង per-key RGB lighting effect នោះ សម្រាប់ Android emulator អាចផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកលេងហ្គេមជាច្រើនក្នុងការទទួលបាននូវភាពអស្ចារ្យសម្រាប់ហ្គេម Android ជាច្រើនរបស់ពួកគេនោះ។

លោក Sam Chern អនុប្រធានរបស់ក្រុមហ៊ុន MSI ផ្នែកទីផ្សារនិយាយថា “ដើម្បីបំពេញនូវតម្រូវការសម្រាប់អ្នកលេងហ្គេមទូរស័ព្ទកម្រិតខ្ពស់ធំៗនោះ MSI បានសហការគ្នាជាមួយនឹងក្រុមហ៊ុន BlueStacks ក្នុងការប្រែក្លាយនូវកុំព្យូទ័ររបស់អ្នកដើម្បីក្លាយជាឧបករណ៍សម្រាប់លេងហ្គេមស្មាតហ្វូនដ៏ល្អបំផុត។ សម្រាប់កម្មវិធី MSI App Player ថ្មីនេះ ធ្វើការធានាថាអ្នកលេងហ្គេមជាច្រើនតាមរយៈស្មាតហ្វូននេះ អាចទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដូចនៅលើកុំព្យូទ័រ PC នេះ។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះ សម្រាប់ការលងហ្គេមចុងក្រោយបំផុតរបស់ MSI ជាមួយនឹងកម្មវិធី MSI App Player នឹងផ្តល់អោយអ្នកលេងហ្គេមជាច្រើនតាមរយៈទូរស័ព្ទទទួលបាននូវដំណើរការនៃការលេងហ្គេមកាន់តែល្អប្រសើរជាងមុន អេក្រង់ធំជាងមុន និងការគ្រប់គ្រងកាន់តែអស្ចារ្យច្បាស់លាស់ងាយស្រួលជាមួយនឹងភ្លើងនៃ RGB keyboard lighting ថែមទៀត។”

no-alternative title

 

នៅក្នុងការតម្លើងរួចជាស្រេចសម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI Gaming នោះ កម្មវិធី MSI App Player ទ្រទ្រង់ទៅលើមុខងារ multi-instance ដែលអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើន អាចលេងហ្គេមបានច្រើននៅក្នុងពេលតែមួយសម្រាប់ Account តែមួយ ឬការលេងហ្គេមនៅលើ Accounts ច្រើនក្នុងពេលតែមួយថែមទៀត។ សម្រាប់ Emulator នេះគឺមានការផ្តល់ជូននូវ per-key RGB lighting effect សម្រាប់ហ្គេមល្បីៗជាច្រើនដូចជា MOBA, FPS និង ACT ជាដើម។ សម្រាប់លក្ខណៈពិសេសជាច្រើនទៀត ដែលមាននៅលើហ្គេមនេះ គឺរួមមានមុខងារក្នុងការតម្លើងនូវកម្មវិធី Android App ភាគីទី 3 និងការបង្កើនប្រសិទ្ធិភាពទៅលើ MSI GAMING desktop system ថែមទៀតផង។

MSI GE65 RAIDER GAMING LAPTOP: កុំព្យូទ័រដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ ៖ ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាតចុងក្រោយបំផុត NVIDIA GeForce RTX និងបន្ទះឈីបជំនាន់ទី 9 Intel Core i9 processor នោះ កុំព្យុទ័រយួរដៃ MSI GE65 Raider នេះ មានភ្ជាប់ជាមួយនឹងកម្លាំងប្រើប្រាស់ដ៏ខ្លាំងក្លាក្នុងការដំណើរការនូវ Android ហ្គេមរបស់អ្នកនៅលើកុំព្យូទ័រជាមួយនឹងកម្មវិធី MSI App Player នេះ។ កុំព្យូទ័រនេះ មានភ្ជបា់ជាមួយនឹងអេក្រង់ដែលមានគែមស្តើង ultra-fast 240Hz IPS-level ដែលធានាថាការលេងហ្គេមរបស់អ្នកគឺពិតជាអស្ចារ្យ និងរលូនបំផុតគ្មានគូប្រៀបនោះទេ។ តើអ្នកត្រៀមខ្លួនរួចរាល់សម្រាប់លេងហ្គេមតាមរយៈកម្មវិធីនេះហើយឬនៅ? ទាញយកកម្មវិធី MSI APP PLAYER នៅលើ: https://www.msi.com/Landing/appplayer 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម