no-alternative title

HP យកឈ្នះ Lenovo ក្លាយខ្លួនជាម៉ាកយីហោក្រុមហ៊ុនផលិតកុំព្យូទ័រ Notebook ធំជាងគេបំផុតរបស់ពិភពលោកសម្រាប់ត្រីមាសទី 3 ឆ្នាំ 2020 នេះ

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Canalys បានបញ្ចេញនូវរបាយការណ៍សម្រាប់ទីផ្សារកុំព្យូទ័រសកលសម្រាប់ត្រីមាសទី 3 ឆ្នាំ 2020 នេះ។ នៅពេលនេះ ស្ថាប័ន Strategy Analytics ក៏បញ្ចេញនូវរបាយការណ៍មួយដែលមានការបង្ហាញអំពីទីផ្សារនៃកុំព្យូទ័រ Notebook សកលនៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ ដូចគ្នាដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍នេះ គឺមិនមានការរាប់បញ្ចូលនូវថេប្លេត និងកុំព្យូទ័រ Desktops នោះទេ។ ប៉ុន្តែមានរបាយការណ៍មួយដែលមានការបង្ហាញអំពីភាពជោគជ័យរបស់ Chromebooks រួមជាមួយនឹងនិងក្រុមហ៊ុន HP ដែលបានក្លាយជាអ្នកនាំមុខទៅលើទីផ្សាររបស់ Notebook នេះផងដែរ។

តាមការបញ្ជាក់របស់ Strategy Analytics បានអោយដឹងថា ការនាំចេញទីផ្សារកុំព្យូទ័រ Notebook សម្រាប់ទីផ្សារសកល គឺមានចំនួនសរុប 62.2 លានគ្រឿងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ ដែលមានការកើនឡើងដល់ទៅ 34% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន HP គឺជាប់ចំណាត់ថ្នាក់នាំមុខគេជាមួយនឹងការនាំចេញចំនួន 14.7 លានគ្រឿង ដែលតាមពីក្រោយដោយក្រុមហ៊ុន Lenovo ដែលមានចំនួន 14.6 លានគ្រឿង។ សម្រាប់ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ 3 លេខ 4 និងលេខ 5 គឺមានក្រុមហ៊ុន Dell, Apple និង Acer ដែលមានទីផ្សារចំនួន  8.5, 6.0 និង 4.9 លានគ្រឿង។

សម្រាប់ចំណែកទីផ្សារនោះ ក្រុមហ៊ុន HP និង Lenovo គឺមានចំណែកទីផ្សារចំនួន  23.6% ដែលតាមពីក្រោយដោយក្រុមហ៊ុន Dell, Apple និង Acer ដែលមានចំនែកទីផ្សារចំនួន 13.7%, 9.7% និង 7.9%។ ក្រុមហ៊ុន HP គឺមានការកើនឡើងចំនួន 43% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Apple គឺមានការកើនឡើងដល់ទៅ 39% បើធៀបទៅនឹងឆ្នាំមុននេះ។

បើនិយាយអំពីប្រព័ន្ធប្រតិបត្តិការវិញនោះ សម្រាប់ Windows គឺជាប់លេខ 1 ដែលមានការនាំចេញចំនួន 45.3 លានគ្រឿង និងមានចំណែកទីផ្សារចំនួន 72.8% មានការកើនឡើងចំនួន 23% បើធៀបទៅនឹងឆ្នាំមុននេះ។ រីការនាំចេញទៅលើ Chrome OS នេះគឺមានការកើនឡើងចំនួន 124% បើធៀបទៅនឹងឆ្នាំមុននេះ ជាមួយនឹងការនាំចេញចំនួន 10 លានគ្រឿង។ ក្រុមហ៊ុន Apple គឺមានការនាំចេញនូវ MacOS notebooks (Macbooks)ចំនួន 6 លានគ្រឿងដែលមានកំណើន  39% បើធៀបទៅនឹងឆ្នាំមុននេះ។  ក្រុមហ៊ុននេះ គឺជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 9.7% សម្រាប់ប្រព័ន្ធប្រតិបត្តិការនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន