no-alternative title

Apple បានប្រកាសចេញកាសស្តាប់ឥតខ្សែប្រភេទកាសក្តោបត្រចៀកស៊េរីថ្មីដំបូងរបស់ខ្លួនម៉ាក AirPods Max ដែលមានតម្លៃខ្ទង់ $549

AirPods Max គឺជាកាសឥតខ្សែស៊េរីថ្មី និងជាកាសប្រភេទក្តោបត្រចៀកដែលជាផលិតផលដំបូងរបស់ក្រុមហ៊ុន Apple។ ជាមួយកាសស៊េរីថ្មីនេះ  ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញលក់ផ្លូវការណ៍នាថ្ងៃទី 15 ខែធ្នូ សប្តាហ៍ក្រោយនេះដែលមានតម្លៃខ្ទង់ $549។ ចំពោះគុណសម្បត្តិរបស់កាសស្តាប់ក្តោបត្រចៀកស៊េរីថ្មីដំបូងរបស់ Apple នេះគឺវាមានការរចនាឡើងជាមួយនឹងសមាសធាតុមានគុណភាពខ្ពស់បំផុតផ្តល់អោយការប្រើប្រាស់មានទំនុកចិត្តខ្ពស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាស AirPods Max ត្រូវបានរចនារូបរាងឡើងជាមួយនឹងសារធាតុស្បែកដែលមានភាពទន់ល្មើយដូចសំឡីដែលផ្តល់នូវផាសុខភាពក្នុងការពាក់ មិនធ្វើអោយឈឺស្លឹកត្រចៀក។ សម្រាប់នៅលើផ្នែកខាងក្រោយនៃក្តោបត្រចៀកទាំងសងខាងរបស់វាត្រូវបានស្រោបដោយលោហៈធាត Stainless steal ដែលផ្តល់នូវភាពធន់រឹងមាំក្នុងការប្រើប្រាស់។ ហើយនៅលើក្តោបនៃកាសទាំងសងខាងត្រូវបានបំពាក់នូវឈីបប្រភេទ H1 ដែលត្រូវបានធ្វើការឌីស្សាញឡើងស្របតាមលំនាំ acoustic ជាមួយនឹងប្រព័ន្ធ Software ដ៏ល្អបំផុត។ 

ឈីប H1 របស់ AirPods Max វាផ្តល់នូវកម្រិតគុណភាពសំឡេង 10 audio-core ផ្តល់នូវល្បឿនកម្រិតសំឡេងដល់ទៅ 9 ពាន់លានក្នុងមួយវិនាទីធ្វើអោយគុណភាពសំឡេង និងការស្តាប់គឺមានភាពដ៏អស្ចារ្យបំផុតមិនធ្លាប់មាន។ ជាងនេះទៅទៀត Apple បាននិយាយថា AirPods Max របស់ខ្លួនបានភ្ជាប់នូវកម្រិតសំឡេងបែប Adaptive EQ, បច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន Active Noise Cancelling ដូច AirPods Pro ដែរ រួមជាមួយមុខងារ Transparency Mode និង Spatial Audio ថែមទៀតផង។ សម្រាប់សំឡេងវិញ AirPods Max មានសមត្ថភាពខ្ពស់ក្នុងការបន្លឺសំឡេងបានលឺខ្លាំងកម្រិត 5.1 ទៅ 7.1 audio channel ជាមួយសាច់បាសប៊ុកខ្លាំងរងំមិនបែក ព្រមទាំងភ្ជាប់នូវបច្ចេកវិទ្យាសំឡេង Dolby Atmos ផងដែរ។ កាសស៊េរីថ្មី Apple AirPods Max មានជម្រើសរហូតដល់ទៅ 5 ពណ៌ក្នុងនោះមានដូចជាពណ៌ប្រផេះ, ទឹកប្រាក់, ខៀវ, បៃតង និងផ្កាឈូក។ 

សូមបញ្ជាក់ថា កាលពីខែកញ្ញា,2020 កន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសឈប់ដាក់លក់កាសរបស់ក្រុមហ៊ុនផ្សេងនៅតាមហាង AppleStore របស់ខ្លួនជាច្រើននៅទូទាំងពិភពលោក ហើយក្នុងនោះក៏មានកាសម៉ាកល្បីរបស់អាមេរិកគឺម៉ាក BOSE ផងដែរ។ ហើយពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ ក៏បានប្រកាសចេញកាសស៊េរីថ្មីអត់ខ្សែដែលជាប្រភេទកាសក្តោបត្រចៀកដំបូងរបស់ខ្លួនដើម្បីប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនផ្សេងៗទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន