no-alternative title

MSI Summit E15 គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មី ដែលផលិតឡើងសម្រាប់អ្នកជំនួញ ជាពិសេសគឺអ្នកដែលមានការងារប្រចាំថ្ងៃច្រើន

គិតមកដល់ថ្ងៃនេះ គឺមានរយៈពេលពីឆ្នាំហើយ បន្ទាប់ពីបានបញ្ចេញនូវ Prestige Series។ សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន MSI របស់តៃវ៉ាន់ ដែលផ្តោតសំខាន់ទៅលើការប្រើប្រាស់ក្នុងកិច្ចការងារទូទៅ ដែលមិនមែនជា Gaming Laptop យើងឃើញមានដូចជាម៉ាក MSI Prestige Series, Modern Series និង Summit Series ជាដើម។ ហើយ MSI Summit E15 គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីមួយម៉ូដែលទៀតដែលស្ថិតក្នុងស្រឡាយ Summit Series Laptop។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះត្រូវបាន MSI ធ្វើការផលិតឡើងដើម្បីផ្តល់នូវភាពងាយស្រួលប្រើដល់អ្នកប្រើប្រាស់ ពិសេសសម្រាប់អ្នកប្រើដែលជាអ្នកជំនួញជួញដូរ ឬក៏សិស្សនិសិត្ស ដែលចង់បានម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានគុណភាពផលិតកម្រិតខ្ពស់ ធន់នឹងការប្រើប្រាស់ និងមានសមត្ថភាពខ្លាំងប្រើលើកិច្ចការងារទូទៅបានរលូនដោយមិនមានបញ្ហា។ MSI Summit E15 មានតួរខ្លួនរឹងមាំស្រោបឡើងពីសារធាតុលោហៈរំលេចនូវភាពប្រណិតបែប Premium ជាមួយនឹងទំងន់ស្រាលល្មមត្រឹម 1.7 គីឡូក្រាម និងមានកម្រាស់សរុប 16.9 ម.ម។ 

ម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះមានអេក្រង់ទំហំ 15.6 អ៊ីញប្រភេទ IPS Touch Screen ទ្រទ្រង់កម្រិតបង្ហាញដល់ 4K Ultra-HD ជាមួយបច្ចេកវិទ្យាចាក់ពណ៌ 100% Adobe RGB Color gamut ដូចនេះវាផ្តល់នូវភាពទូលាយស្រឡះល្អសម្រាប់ការបំពេញកិច្ចការងារទូទៅជាមួយនឹងកម្រិតពន្លឺ និងពណ៌ចាក់ចេញច្បាស់ដិតត្រជាក់ភ្នែក។ 

ចំនែកផ្ទាំងក្តារ Keyboard វិញគឺពិតជាផ្តល់នូវភាពងាយស្រួលដល់ការវាយអត្ថបទ ព្រោះថា វាត្រូវបានរចនាតំរៀបឡើងជាមួយគ្រាប់ចុចទាលធំ និងមានគម្លាតសមល្មមដាក់ម្រាមដៃ ព្រមទាំងមានភ្លើង LED នៅពីក្រោមថែមទៀតផង។ រីឯផ្ទាំងក្តា Touchpad នៅលើ Summit E15 ក៏មានធំល្មមផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់ដោយមិនចាំបាច់ពឹងលើ USB Mouse ឡើយ ហើយក៏មានបង្កប់នូវ បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពនៅជាមួយថែមទៀតផង។ 

សម្រាប់ម៉ាស៊ីនរបស់ MSI Summit E15 វិញគឺដំណើរការលើខួរក្បាលជំនាន់ចុងក្រោយបំផុតរបស់ Intel គឺ 11th Gen-core i7 លេខ 1185G7 កម្រិត Quad-core ដែលអូសល្បឿនបានជាំមធ្យមដល់ 1.2GHz  និងអាច Boost ល្បឿនដោយប្រើបច្ចេកវិទ្យា Dual-core Turbo ឡើងដល់ 4.8GHz ទ្រទ្រង់ដោយរ៉េមប្រភេទ DDR4-3200 ទំហំ 16GB និងអាចដាក់បន្ថែមបានដល់ 64GB ជាមួយរន្ធ SO-DIMM Slot។

សម្រាប់អង្គក្រាហ្វិចវិញគឺប្រើនូវ Intel Iris-X GPU និង Nvidia GeForce GTX1650Ti ជាមួយប្រព័ន្ធ Max-Q Design (A11SCS)4GB GDDR6 ។ ចំនែកឯទំហំថាសរឹកផ្ទុកឯកសារវិញគឺមានទំហំធំរហូតដល់ទៅ 1TB ជាប្រភេទ NVMe SSD។ និយាយរួមទៅការជ្រើសរើសប្រើជាមួយ MSI Summit E15 គឺថារាល់ការងារទាំងឡាយរបស់លោកអ្នកនឹងបញ្ចប់ទៅបានលឿនរហ័សទាន់ពេលវេលាតែម្តង។ 

ហើយក្រៅតែពីមានការឌីស្សាញរូបរាងខាងក្រៅមើលទៅទាក់ភ្នែកបែប Premium ភ្ជាប់ដោយអេក្រង់គុណភាពល្អទំហំធំទូលាយ និងមានកំលាំងម៉ាស៊ីនខ្លាំងហើយ MSI Summit E15 នៅមានភ្ជាប់នូវគុណសម្បត្តិល្អៗជាច្រើនទៀតក្នុងនោះ រួមមានដូចជា ថ្មកំលាំង 82Whr ដែលសាកពេញម្តងកាន់ប្រើក្នុងកិច្ចការងារធម្មតាៗបានដល់ 17 ម៉ោង និងសាកភ្លើងចូលវិញបានលឿនជាមួយឆ្នាំងកំលាំង 90W ដោយប្រើរន្ធចម្លង USB-C 4.0, ប្រើប្រាស់ម៉ូឌឹម Wi-Fi 6, ប្លូធូស v5.1, មានរន្ធដោតម៉ាយក្រូហ្វូន/កាសខ្នាត 3.5mm Combo Jack, រន្ធដោត microSD, HDMI កម្រិត 4K@60Hz, 2x USB-A3.2, 2x USB-C Version 4/Thunderbolt 4 និងទ្រទ្រង់ដំណើរការដោយប្រតិបត្តិការ Microsoft Windows 10 Home/Pro 64bit។ 

MSI Summit E15 បានចេញដាក់លក់នៅលើបណ្តាញលក់អនឡាញរបស់ក្រុមហ៊ុន Amazon ក្នុងតម្លៃខ្ទង់ $1,699៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន