no-alternative title

Republic of Gamers (ROG) បង្ហាញនូវបទពិសោធន៍ថ្មីនៃការទំនាក់ទំនងកាន់តែអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ពិរពណ៌ CES 2021

នៅក្នុងព្រឹត្តិការណ៍ ROG For Those Who Dare នៅក្នុងកម្មវិធីពិពរណ៌ CES 2021 កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសចេញនូវវផលិតផលថ្មីរបស់ខ្លួននោះគឺ ROG Citadel XV ដែលនេះ គឺជាបទពិសោធន៍ថ្មីកាន់តែអស្ចារ្យ នៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងឧបករណ៍លេងហ្គេម និងបច្ចេកវិទ្យាហ្គេមជាច្រើនយ៉ាងសម្បូរបែបជាទីបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះ គឺជាបទពិសោធន៍បែបសុប្បនិម្មិតរបស់ក្រុមហ៊ុន ROG ដែលទើបតែបង្កើតជាលើកដំបូងបំផុតដែលផ្តល់អោយអ្នកចូលរួមជាច្រើន អាចធ្វើការទស្សនាកាន់តែច្បាស់អំពីពិភពលោកទាំងមូល រួមជាមួយនឹងឧបករណ៍បច្ចេកវិទ្យាចុងក្រោយជាច្រើន។ នៅក្នុងពេលដែលទស្សនិកជនមិនអាចមកកាន់ព្រឹត្តិការណ៍ពិពរណ៌ផ្ទាល់នេះ ក្រុមហ៊ុន ROG នៅតែមានសមត្ថភាពក្នុងការបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានផងដែរ។

ភាពច្នៃប្រឌិតដ៏អស្ចារ្យសម្រាប់ឆ្នាំ 2020៖ 

នៅក្នុងចក្ខុវិស័យផ្នែកហ្គេមនេះ គឺជាមហិច្ឆិតាស្នូលរបស់ក្រុមហ៊ុន Republic of Gamers កើតឡើងចាប់តាំងពីក្រុមហ៊ុននេះ បានបង្កើតឡើងនៅក្នុងឆ្នាំ 2006 មកម្លេះ។ ក្រុមហ៊ុន ROG បានបង្កើតនូវ Motherboards និងសមាសភាគជាច្រើនរបស់កុំព្យូទ័រដើម្បីបង្កើតនូវប្រព័ន្ធអេកូឡូស៊ី ដើម្បីផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមពេញលេញតែម្តងសម្រាប់អ្នកប្រើប្រាស់។ រយៈពេល 15 ឆ្នាំក្រោយមក អ្នកជំនាញជាច្រើន អាចបង្កើតនូវបទពិសោធន៍នៃការទំនាក់ទំនងថ្មីដ៏អស្ចារ្យនេះជាលើកដំបូងបំផុតផងដែរ។

នៅក្នុងការចាប់ផ្តើមនូវវិធីសាស្រ្តថ្មី ដើម្បីអោយទស្សនិកជនជាច្រើន អាចធ្វើការទំនាក់ទំនងជាមួយនឹងផលិតផលជាច្រើនរបស់ ROG នៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតសកលនេះ បទពិសោធន៍នៃការទំនាក់ទំនងដ៏អស្ចារ្យនេះបាននាំយកនូវចក្ខុវិស័យថ្មី សម្រាប់អ្នកអភិវឌ្ឍរបស់ ROG គឺអាចនាំយកនូវភាពអស្ចារ្យ និងរីករាយជាច្រើនរបស់ពួកគេសម្រាប់ហ្គេមជាច្រើន។ ASUS Design Center (ADC) ក៏ចូលរួមជាមួយនឹង Moonshine Studio ដើម្បីធ្វើការបង្កើតនូវបរិបទថ្មីនៃភាពសុប្បនិម្មិតនេះ ដែលមានការបញ្ជូលនូវរឿងជាច្រើនចេញពី ROG visual universe ដែលជាបណ្ណាល័យមួយដែលមានការបង្ហាញនូវផលិតផល ROG ចុងក្រោយបំផុតជាច្រើនផងដែរ។

ការទទួលយកនូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ៖

សម្រាប់បទពិសោធន៍ ROG Citadel XV នេះ គឺផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវតួអង្គ និងរឿងជាច្រើនដែលស្ថិតនៅក្នុង ROG visual universe នេះ។ អ្នកលេងហ្គេមជាច្រើន អាចទទួលបាននូវការទស្សនានៅក្នុងបន្ទប់ Themed Demo Rooms ចំនួន 4 ដែលមានការដាក់តាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាជាច្រើននៅក្នុងឆ្នាំ 2021 នេះ និងផលិតផលនាពេលអនាគតថែមទៀតផង។

ផលិតផលទាំងនោះរួមមាន ROG Gladius III wireless gaming mouse, ក្តារចុច ROG Claymore II RGB mechanical keyboard, ម៉ូនីទ័រលេងហ្គេម ROG Swift PG32UQ 4K 32-inch gaming monitor, កុំព្យូទ័រលេងហ្គេមអេក្រ់ងភ្លោះ dual-screen Zephyrus Duo 15 SE gaming laptop, ROG Strix SCAR 15 និង 17 gaming laptops និង ROG Flow X13 convertible gaming laptop ជាមួយនឹងក្រាហ្វិកកាត XG Mobile ថែមទៀតផង។កាន់តែពិសេសជាងនេះទៀតនោះ អ្នកចូលរួមក៏អាចធ្វើការតេស្ត និងការបង្ហាញនូវគំនិតដ៏អស្ចារ្យរបស់ពួកគេតាមរយៈបទពិសោធន៍ថ្មីនេះផងដែរ។

ទស្សនៈវិស័យដ៏អស្ចារ្យនាពេលអនាគត៖

នៅក្នុងការបង្កើតនូវ ROG Citadel XV នេះគឺជាគម្រោងមួយដ៏សំខាន់សម្រាប់អ្នកឌីស្សាញ វិស្វករ និងអ្នកភិវឌ្ឍជាច្រើនរបស់ ROG ។ ដំណើរការមួយនេះផ្តល់អោយក្រុមហ៊ុន ROG កាន់តែយល់ច្បាស់យ៉ាងស៊ីជម្រៅទៅលើការអភិវឌ្ឍហ្គេម និងវិស័យហ្គេមនេះថែមទៀត។ វាជម្រុញអោយមានការរកឃើញនូវបច្ចេកវិទ្យាថ្មីៗដែលអស្ចារ្យខ្លាំងមែនទែនសម្រាប់អ្នកអភិវឌ្ឍកម្មវិធី អ្នកបង្កើតថ្មី អ្នកលេងហ្គេម និងគ្រប់គ្នាដែលស្ថិតនៅក្នុងវិស័យហ្គេមនេះ។ ក្រុមការងារអភិវឌ្ឍនេះមានគម្រោងក្នុងការពង្រីកនូវ Citadel XV នេះកាន់តែធំជាងមុន និងការបន្ថែមនូវមាតិកាជាច្រើនទៀតដែលអាចដោនឡូតបានផងដែរនាពេលអនាគតនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន