no-alternative title

Samsung ប្រកាសចេញនូវទូរទស្សន៍ឆ្លាតវៃស៊េរីថ្មីឆ្នាំ 2021 ដែលបំពាក់នូវបន្ទះអេក្រង់បង្ហាញថ្មីប្រភេទ Neo-QLED និង micro-LED

ថ្ងៃនេះក្រុមហ៊ុន Samsung  បានប្រកាសបង្ហាញចេញនូវទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីស៊េរីឆ្នាំ 2021 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យាប្រចាំឆ្នាំ Consumer Electronics Show ឬហៅកាត់ថា CES2021។ ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីទាំងនោះរួមមានម៉ូដែលបំពាក់នូវបន្ទះអេក្រង់ 2021 Neo-QLED និង micro-LED TVs។ សម្រាប់កំពូលទូរទស្សន៍ឆ្លាតវៃដែលប្រើបន្ទះបង្ហាញ Neo-QLED មានលេខកូដម៉ូដែល QN900N និងទ្រទ្រង់កម្រិតបង្ហាញចេញដល់ 8K រីម៉ូដែលមានលេខកូដ QN90A អាចទ្រទ្រង់កម្រិតបង្ហាញបានដល់ 4K។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung ប្រាប់អោយដឹងថា បន្ទះបង្ហាញ Neo-LED Display ត្រូវបានអភិវឌ្ឍន៍ឡើងដោយការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាថ្មី mini-LED backlighting Technology និងប្រព័ន្ធដំណើរការរូបភាពថ្មីចុងក្រោយ Neo Quantum Image Processor ដែលធ្វើអោយពន្លឺអេក្រង់ជះចេញបានភ្លឺច្បាស់ខ្លាំងដែលជួយធ្វើអោយកម្រិត Contract កើនឡើងខ្ពស់បំផុត។ ទោះយ៉ាងណាក៏ដោយ Samsung មិនបានប្រាប់ពីចំនួននៃការប្រើប្រាស់ចំនួន zone local dimming system សម្រាប់បាញ់ពន្លឺនៅលើទូរទស្សន៍ស៊េរីថ្មី 2021 Neo-QLED TVs នោះទេ ដោយគ្រាន់តែបានបញ្ជាក់ថាបច្ចេកវិទ្យាអេក្រង់ថ្មីនេះ មានគុណភាពបង្ហាញរូបភាពបានល្អប្រសើរជាងបន្ទះបង្ហាញ QLED ជំនាន់មុនប៉ុណ្ណោះ។

បន្ថែមពីនេះ Neo-QLED TVs ក៏មានការបង្កើននូវកម្រិត Luminance Scale ឡើងដល់ 12bit  ជាមួយកម្រិតបំលែងរូបភាព 4096 steps  ហើយជាលទ្ធផលគឺធ្វើអោយកម្រិតពណ៌ខ្មៅបង្ហាញចេញបានខ្មៅដិតខ្លាំង និងកម្រិតពន្លឺគឺភ្លឺច្បាស់ខ្លាំងបំផុត ដូចនេះ Neo-QLED TVs ពិតជាផ្តល់នូវបទពិសោធន៍ក្នុងការទស្សនាផ្ទាំងទស្សនីយភាពកម្រិត HDR បានច្បាស់អស្ចារ្យបំផុត។  សម្រាប់ប្រព័ន្ធដំណើរការរូបភាពថ្មីហៅថា Neo Quantum Image Processor ដែលប្រើនៅលើ 2021 Neo-QLED TVs ត្រូវបានបង្កើនូវប្រព័ន្ធដំណើរការកម្រិត 16 neural network ដោយភ្ជាប់ជាមួយនូវមុខងារ AI Upscaling និង deep learning ក្នុងការបំលែងរលកពន្លឺអោយសមស្របទៅកាន់កម្រិតរីសូលូស្ស៊ិនដើនៃបន្ទះអេក្រង់ ដែលធ្វើអោយរាល់ទស្សនីយភាពបង្ហាញនៅលើអេក្រង់គឺមានភាពរស់រវ៉ើក ដែលធ្វើអោយយការទស្សនាគឺពិតជាបានច្បាស់ត្រជាក់ភ្នែកបំផុត។

ជាងនេះទៅទៀតទូរទស្សន៍ឆ្លាតវៃ 2021 Neo-QLED TVs នៅមានភ្ជាប់ជាមួយគុណស្បត្តិប្រើប្រាស់ពិសេសៗទំនើបៗដ៏សម្បូរបែបដូចជាមានការឌីស្សាញឡើងដោយមានគែមរបស់អេក្រង់តូចស្តើងស្លីមជាមួយប្រអប់ Slim One Connect Box តូចជាងមុន, បំពាក់នូវប្រព័ន្ធសំឡេងថ្មីជាមួយនឹងមុខងារ object Tracking និង Spatial optimization។

ហើយសម្រាប់មុខងារបំពាក់បន្ថែមថ្មីៗរួមមានដូចជា Samsung Health, Super Ultrawide GameView, AMD FreeSync Premium Pro, Google Duo, Caption Moving, Sign Language Zoom, and Multi-Output Audio និង Office 365 integration ព្រមទាំងបង្កើននូវសមត្ថភាពមុខងារ Voice Guide ដែលប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ AI ថែមទៀតផង។

ហើយអ្វីដែលកាន់តែពិសេសបំផុតសម្រាប់ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មី Samsung 2021 Neo-QLED TVs គឺមានភ្ជាប់មកជាមួយនូវឧបករណ៍បញ្ជាជំនាន់ថ្មីប្រភេទ Solar-power remote control ដែលអាចធ្វើការសាកថ្មដោយពន្លឺព្រះអាទិត្យ ឬក៏អាចសាកតាមរយះរន្ធដោត USB។

ក្រៅតែពីការដាក់បង្ហាញនូវទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីប្រើប្រាស់បន្ទះបង្ហាញថ្មី Neo-QLED នេះទៅ Samsung ក៏បានដាក់បង្ហាញចេញនូវទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីដែលប្រើប្រាស់បន្ទះបង្ហាញ micro-LED  ដែលមានទំហំ 99 អ៊ីញ និង 110 អ៊ីញជាមួយនឹងការ Upgrade លើមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ថ្មីៗទំនើបៗផងដែរ។ ប៉ុន្តែគួរអោយស្តាយព្រោះថា Samsung មិនបានប្រាប់ពីទំហំអេក្រង់របស់ 2021 Neo-QLED TVs ទាំងពីរ និងថ្ងៃចេញលក់ ក៏ដូចជាតម្លៃផ្លូវការណ៍របស់ពួកវានៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន