no-alternative title

មកដល់ហើយ Speaker Karaoke ជំនាន់ទី 3 របស់ ASPOR បំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបជម្រើសដ៏ពិសេសសម្រាប់ការកម្សាន្តតន្រ្តី និងខារ៉ាអូខេ!!

មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ក្រុមហ៊ុន ASPOR បាននាំមកនូវផលិតផលជាច្រើនមកកាន់ទីផ្សារប្រទេសកម្ពុជា ហើយភាគច្រើននៃផលិតផលទាំងនោះ គឺជាឧបករណ៍តន្ត្រីដែលមានការគាំទ្រខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅប្រទេសកម្ពុជា ទាំងទៅលើគុណភាព ហើយនិងសេវាកម្ម។ នៅថ្ងៃនេះ ដើម្បីចូលរួមអបអរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ក្រុមហ៊ុន ASPOR ក៏បាននាំមកនូវម៉ូដែលថ្មីមួយទៀត គឺ ASPOR A621 ដែលនេះគឺជាផលិតផលថ្មីបំផុតនៅក្នុងឆ្នាំ 2021 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន ASPOR បានអោយដឹងថា ASPOR A621 គឺជា Speaker Karaoke ជំនាន់ទី 3 ដែលត្រូវបានក្រុមវិស្វករ ធ្វើការរចនាជាមួយនឹងរូបរាងកាន់តែពិសេស មានកម្ពស់ 100cm មានទទឹង 30cm និងបណ្តោយ 30cm។ នៅលើឧបករណ៍ថ្មីនេះ  គឺមានភ្ជាប់មករួចជាស្រេចនូវមេក្រូហ្វូនចំនួន 2 ដែលនិងផ្តល់នូវភាពងាយស្រួលនៅក្នុងការចល័តតាមខ្លួន ហើយមេក្រូហ្វូនថ្មីនេះ គឺបំពាក់នូវបច្ចេកវិទ្យាសម្លេងកាន់តែទំនើបដែលជួយសម្រួលសំលេងអោយច្រៀងកាន់តែពិរោះ។ 

សម្រាប់សមត្ថភាពននៅក្នុងការប្រើប្រាស់វិញ ASPOR A621 ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវកំរិតសម្លេងទំហំដល់ទៅ 180watt ដែលអាចបន្លឺសម្លេងបានខ្លាំងជាងម៉ូដែលផ្សេងៗ និងមានថ្មដែលសមត្ថ ភាពកាន់ភ្លើងបានចាប់ពី 6 ម៉ោង ដល់ 8ម៉ោង ដែលអាចផ្តល់អោយលោកអ្នកច្រៀងលេងបានយ៉ាងសេរីមិនបារម្ភទៀតឡើយ។ សម្រាប់ប្រព័ន្ធសំលេង គឺអាចប្តូរបាន 6ប្រភេទផ្សេងៗគ្នា ជាមួយនឹងភ្លើង LED អាចប្តូរបានដល់ទៅ 7 ពណ៍។ អ្វីដែលពិសេស គឺវាមានរន្ធ USB ដែលអាចសាកថ្មទូរសព្ទ័ ឬ iPad បានថែមទៀតផង។ 

ក្រុមហ៊ុន ASPOR បានបញ្ជាក់បន្ថែមថា នៅលើ ASPOR A621 គឺមានភ្ជាប់មកនូវ MEGA BASS ដែលជាជាប៊ូតុងសម្រាប់បង្កើនសំលេងអោយខ្លាំងបានទ្វេដងថែមទៀតផង។ នៅក្នុងនោះលោកអ្នកក៏អាចធ្វើថតសំលេងពេលកំពុងច្រៀងបាន ដោយគ្រាន់តែចុចងប៊ូតុង RECORD ដែលមាបស្រាប់នៅលើឧបករណ៍នេះផងដែរ។ មួយវិញទៀត ឧបករណ៍ថ្មីនេះ ក៏ប៊ូតុង TWS សម្រាប់ចុចអោយវាតភ្ជាប់ 2 បញ្ចូលគ្នា ដើម្បីបង្កើតសំលេងអោយខ្លាំងទ្វេដង ហើយនិង ប៊ូតុង REPEAT សម្រាប់ផ្តាច់មេក្រូហ្វូនបានយ៉ាងងាយស្រួល។

សម្រាប់ការ Pre Order ឧបករណ៍បំពងសម្លេង ASPOR A621 ដែលជា Speaker Karaoke ជំនាន់ទី 3 របស់ ASPOR ថ្ងៃនេះ ក្រុមហ៊ុននឹងមានផ្តល់ជូននូវតម្លៃពិសេសត្រឹមតែ 279$ ប៉ុណ្ណោះ ខណៈដែលតម្លៃពេញគឺ 389$។ ជាមួយកក់នេះ ក្រុមហ៊ុនក៏និងការថែមជូន Power Banks មួយ ដែលមានតម្លៃ17$ ផងដែរ។  បញ្ជាក់: សម្រាប់តែ 100 ឈុតដំបូងតែប៉ុណ្ណោះ។ សូមជំរាបថា  ASPOR A621 មានការធានាជូនរយះពេល 2 ឆ្នាំ។ ASPOR ផលិតផលស្តង់ដារអឺរ៉ុប! អ្នកណា មកពីណា នៅឯណាក៏អាចទិញបាន!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន