no-alternative title

ក្រុមហ៊ុន realme បានប្រកាសចេញនូវ ដៃបញ្ជាហ្គេម និងកង្ហារត្រជាក់ស្មាតហ្វូន រួមជាមួយនិងស្រោមម្រាមដៃលេងហ្គេម នៅក្នុងទីផ្សារប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Narzo 30 series នៅក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ ក៏បានប្រកាសចេញនូវ Accessories សម្រាប់លេងហ្គេមថ្មីៗជាច្រើនផងដែរសម្រាប់ទីផ្សារប្រទេសនេះដោយឧបករណ៍ទាំងនោះ មានដូចជា ដៃបញ្ជាហ្គេម (Mobile Game Controller) កង្ហារត្រជាក់ (Cooling Back Clip) និងស្រោមម្រាមដៃលេងហ្គេម (Mobile Game Finger Sleeves) ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីដៃបញ្ជាហ្គេម (Mobile Game Controller) នេះបំពាក់នូវបច្ចេកវិទ្យា CapAir Mapping Technology ហើយវាអាចប្រើប្រាស់បាន ៨០ ម៉ោង និង  Gaming Mouse Tactility ថែមទៀត។ ដៃបញ្ជានេះគឺមានបច្ចេកវិទ្យា CapAir Mapping Technology ដែលបង្កើនូវប្រសិទ្ធិភាពក្នុងការលេងហ្គេមកាន់តែមានប្រសិទ្ធិភាព និងឆ្លើយតបបានលឿនថែមទៀត។ វាក៏មានប៊ូតុងជាច្រើនសម្រាប់បញ្ជាថែមទៀត។ វាក៏មានប៊ូតុងសម្រាប់បង្កើតនូវ  burst mode នៅក្នុងពេលលេងហ្គេមផងដែរ។ ដៃបញ្ជានេះអាចប្រើប្រាស់បាន 10 ម៉ោងនៅក្នុងពេលដែលបញ្ចូលថាមពលត្រឹមតែ 5 នាទី ហើយវាអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Android និង iPhone ដែលមានកម្រាស់ 10.5mm និងទទឹង 87mm ។ ដៃបញ្ជានេះគឺមានតម្លៃ 999 INR (13.8 US)។

ក្រុមហ៊ុន Realme ក៏បានបង្ហាញនូវកង្ហារត្រជាក់ (Cooling Back Clip)ដែលមានប្រព័ន្ធត្រជាក់ភ្លោះផងដែរ។ នៅក្នុងការប្រកាសចេញជាផ្លូវការនេះ កង្ហារត្រជាក់នេះ អាចធ្វើការបញ្ចុះសីតុណ្ហភាពពី  53°C ទៅ 25°C ។ វាអាចប្រើប្រាស់នៅលើស្មាតហ្វូន Apple និង Android ដែលមានទទឹង 65 ទៅ 85mm ហើយវាមានទម្ងន់  51 g ។ វាក៏មានភ្លើង RGB Lighting ជាមួយនឹង Kaleidoscopic effects ថែមទៀត។ កង្ហារត្រជាក់ Cooling Back Clip គឺមានតម្លៃ 1,799 INR (24.8 US)។

ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏ប្រកាសបង្ហាញនូវស្រោមម្រាមដៃលេងហ្គេម (Mobile Game Finger Sleeves) ដែលមានមុខងារ Electric Silver Fiber ដែលមានកម្រាស់  0.25mm ថែមទៀត។ ស្រោមម្រាមដៃនេះគឺមានតម្លៃ 129 INR (1.8 US)។ ផលិតផលទាំងនេះគឺអាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុននេះចាប់ពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2021 នេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន