no-alternative title

Republic of Gamers និង កំពូលតារាចម្រៀងអន្តរជាតិដ៏ល្បី Alan Walker កំពុងតែសហការគ្នាធ្វើវីដេអូថ្មីមួយដ៏គួរឲ្យផ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ

នៅថ្ងៃនេះ ASUS Republic of Gamers (ROG) បានប្រកាសជាសាធារណៈអំពីការបន្តការសហការគ្នាជាមួយនឹងតារាអន្តរជាតិ ក៏ដូចជាអ្នកនិពន្ធ បទចម្រៀងលោក Alan Walker ជាមួយនឹងវីដេអូរបស់គាត់ដែលបង្ហាញពីបទចម្រៀងថ្មីគឺ “Fake A Smile” ជាមួយនឹងតារាចម្រៀង Salem Ilese។ វីដេអូនេះបានបង្ហាញពីទស្សនៈពិភពលោកចែករំលែកដោយ Walker និង ROG ដែលគ្រប់ជំហាននៃជីវិតរបស់មនុស្សទាំងអស់អាចត្រូវបានផ្ដល់អំណាចឲ្យឈានដល់សក្ដានុពលពេញលេញរបស់ពួកគេ និង អាចស្វែងរកសហគមន៍មួយដែលទទួលយកពួកគេនៅក្នុង “Joining the Republic” និង “Joining the Walkers”។ បទចម្រៀងថ្មីនេះក៏មាននៅគ្រប់ Digital Platforms ទាំងអស់៖ https://alanwalker.lnk.to/FakeASmile 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ROG និង Alan Walker ចែករំលែកគំនិតសុទិដ្ឋិនិយមរបស់ពួកគេសម្រាប់វិស័យហ្គេមនៅថ្ងៃអនាគត និងបច្ចេកវិទ្យា ទំនើបតាមរយៈវីដេអូថ្មីមួយនេះ។ អ្នកដឹកនាំវីដេអូជនជាតិន័រវែសលោក Aksel Hennie បានរួមបញ្ចូលនូវសោភ័ណភាពវិទ្យាសាស្រ្តជាមួយនឹងបទភ្លេងដែលបានធ្វើឡើងដោយលោក Alan Walker។ 

 

វីដេអូនេះបង្ហាញពីដំណើររបស់ក្មេងប្រុសម្នាក់ពីភាពឯកកោរហូតដល់ទទួលបានការស្វាគមន៍ពីសហគមន៍មួយដែលយល់និងផ្ដល់តម្លៃដល់មនុស្សគ្រប់គ្នា។ ROG និង Walker បានប្រកាន់ខ្ជាប់នូវទស្សនៈមួយនេះទាក់ទងទៅនឹងការលេងហ្គេម និងបច្ចេកវិទ្យាថ្មី។ ទស្សនៈវិជ្ជានេះជំរុញឲ្យ ROG បង្កើតនូវឧបករណ៍ជាច្រើនប្រភេទសម្រាប់សិល្បករ អ្នកច្នៃប្រឌិត និងអ្នកលេងហ្គេមទាំងអស់អាចបង្ហាញសមត្ថភាពរបស់ពួកគេបានយ៉ាងជោគជ័យ។ Alan Walker បាននិយាយអំពីភាពជាដៃគូសហការណ៍របស់គាត់ជាមួយនឹង ASUS Republic of Gamersថា៖ “ការធ្វើជាដៃគូជាមួយក្រុមហ៊ុន ASUS គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ ជាពិសេសដោយសារតែខ្ញុំពិតជាចូលចិត្តម៉ាក និងផលិតផលរបស់ពួកគេណាស់។

 

នៅក្នុងនាមជាអ្នកនិពន្ធចម្រៀង និងជាអ្នកចូលចិត្តលេងហ្គេមមួយរូប ខ្ញុំគិតថាឡេបថប់ G14 នេះគឺជាឡេបថប់ដែលល្អឥតខ្ចោះសម្រាប់ខ្ញុំក្នុងការធ្វើការខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរ។ សម្រាប់ការងារមួយនេះ វាពិតជាអស្ចារ្យណាស់ក្នុងការធ្វើការជាមួយតារាសម្តែង និងអ្នកដឹកនាំរឿងដែលមកពីប្រទេសន័រវេសគឺលោក Aksel Hennie។ ក្រុមហ៊ុន ASUS និងខ្ញុំក៏កំពុងធ្វើការលើគម្រោងមួយដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកយើងទាំងពីររំភើប និងផ្ញាក់ផ្អើរសម្រាប់ឆ្នាំ 2021 ដែលខ្ញុំនឹងបង្ហាញជូនឆាប់ៗនេះ”។ 

វីដេអូនេះគឺជាសមត្ថផលថ្មីនៃការសហការរវាង ROG និង Alan Walker ដែលបានប្រកាសជាលើកដំបូងនៅខែមិថុនាឆ្នាំ២០២០។ វាជាផ្នែកមួយនៃការចាប់ផ្ដើមគម្រោងដំបូងដែល ROG បានបង្កើត lighting effect សម្រាប់ Alan Walker នៅក្នុងឡេបថប់ម៉ូឌែល Zephyrus G14 AniMe Matrix™ LED display ដែលអ្នកអាចឃើញមាននៅក្នុងវីដេអូ។ AniMe Matrtix របស់ Walker គឺអាចប្រើប្រាស់បាននៅគ្រប់ឡេបថប់ម៉ូឌែល Zephryus G14ទាំងអស់។ សកម្មភាពក្រោយឆាកនៃការបង្កើតវីដេអូនេះឡើង និងចេញនៅក្នុងពេលឆាប់ៗនេះដូចគ្នា។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន