no-alternative title

Lenovo Legion 2 Pro ទូរស័ព្ទហ្គេមីងជំនាន់ថ្មីបំពាក់នូវឈីប Snapdragon 888 និងមានរ៉េមទំហំ 16GB ត្រូវបានគេប្រទះឃើញនៅលើកម្មវិធីតេស្ត Geekbench

យោងតាមរបាយការណ៍ព័ត៌មានដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយថាក្រុមហ៊ុន Lenovo ត្រៀមប្រកាសចេញស្មាតហ្វូនហ្គេមីងជំនាន់ថ្មីដែលចូលមកស្នងដំណែងម៉ូដែល Legion Duel ឬ Legion Pro ដែលបានប្រកាសចេញកាលពីឆ្នាំទៅក្នុងពេលឆាប់ៗនេះ។ ដែលយោងតាមប្រភពព័ត៌មានចចាមអារាមដែលមានទម្លាយចេញនាពេលកន្លងមកផងដែរនោះបាននិយាយថា ទូរស័ព្ទហ្គេមជំនាន់ថ្មីរបស់ Lenovo នោះគឺម៉ូដែល Legion 2 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពក៏បានបញ្ជាក់ទៀតថា ទូរស័ព្ទជំនាន់ថ្មីនេះនឹងបំពាក់នូវបន្ទះឈីបកំពូលគឺ Snapdragon 888 រួមនឹងការអភិវឌ្ឍន៍ថ្មីទៅលើប្រព័ន្ធកង្ហាលត្រជាក់ (re-vamped fan cooling) ដើម្បីជួយសម្រួលដល់ប្រព័ន្ធដំណើរការម៉ាស៊ីនឲ្យកាន់តែមានប្រសិទ្ធិភាពខ្លាំងជាងជំនាន់មុនទៀតផង។ ក្រឡេកមកថ្ងៃនេះវិញម្តង យើងក៏បានប្រទះឃើញទូរស័ព្ទជំនាន់ថ្មីមួយរបស់ Lenovo ដែលប្រើលេខកូដសំគាល់ម៉ូដែល L70081 នៅលើកម្មវិធី Geekbench ដែលគេជឿជាក់ថាស្មាតហ្វូននេះគឺជា Lenovo Legion 2 Pro យ៉ាងពិតប្រាកដ។

ហើយបើតាមការបង្ហាញនេះ Lenovo L70081 គឺមានរ៉េមទំហំធំដល់ 16GB (14.81GB) និងដំណើរការដោយ Android 11។ រីនៅលើរូបភាពនៃភាសាកូដចំនួនពីរផ្សេងទៀតគឺបង្ហាញថា ស្មាតហ្វូននេះគឺប្រើប្រាស់អង្គក្រាហ្វិច Adreno 660 ដែលជាអង្គក្រាហ្វិចប្រើជាមួយនឹងកំពូលឈីប Snapdragon 888។ បើតាមរយះពិន្ទុដែលធ្វើតេស្តដោយកម្មវិធី Geekbench 5 គឺទទួលបាន 1,129 ពិន្ទុនៅលើអង្គគណនា Single-core និង 3,763 ពិន្ទុនៅលើអង្គគណនា Multi-core។

បើតាមប្រភពព័ត៌មានបែកធ្លាយនានាបាននិយាយថា Lenovo Legion 2 Pro នឹងបំពាក់មកជាមួយនូវបន្ទះអេក្រង់ AMOLED ដែលមានកម្រិត refresh rate ដល់ទៅ 144Hz, បំពាក់នូវកំពូលឈីប Snapdragon 888 ភ្ជាប់ដោយរ៉េមប្រភេទ LPDDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ UFS3.1, រួមទាំងមានថ្មទំហំធំដល់ 5,000mAh ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន