no-alternative title

Redmi បានប្រកាសចេញលក់ផ្លូវការណ៍នូវ RedmiBook Pro 15 ដែលបំពាក់ Intel-CPU ជំនាន់ទី 11 និងមានអេក្រង់កម្រិត 3.2K នៅចិនក្នុងតម្លៃខ្ទង់ $758

កាលពីខែកុម្ភៈកន្លងទៅក្រុមហ៊ុន Redmi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីក្នុងស្រឡាយ RedmiBook Pro Series ដែលមានដូចជា RedmiBook Pro 14 និង Pro 15 នៅប្រទេសចិន។ ហើយសម្រាប់ម៉ូដែល Pro 14 ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយធ្វើការបញ្ជាទិញមុនចាប់តាំងពីថ្ងែទី 25 ខែកុម្ភៈកន្លងមកម្ល៉េះ ហើយនិងបានចេញលក់ផ្លូវការណ៍នៅថ្ងៃទី 04 ខែមិនា កន្លងទៅនេះ។ ចំនែកម៉ូដែល Pro 15 វិញត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយបញ្ជាទិញមុនចាប់ពីថ្ងៃទី 06 ខែមិនា និងចេញលក់ផ្លូវការណ៍នៅថ្ងៃទី 15 មិនានេះតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើគុណសម្បត្តិផ្នែករឹងរបស់ម៉ាស៊ីនកុំព្យូទ័រយួរដៃម៉ាក RedmiBook Pro ទាំងពីរស៊េរីនេះគឺដូចគ្នាទាំងអស់លើកលែងតែទំហំអេក្រង់ ទំហំថ្ម និងបច្ចេកវិទ្យាសាកថ្មតែប៉ុណ្ណោះ។ RedmiBoook Pro 15 បំពាក់នូវអង្គ CPU Intel-core i5 ឬ i7 ជំនាន់ទី 11 និងភ្ជាប់ដោយអង្គក្រាហ្វិចប្រភេទ NVIDIA MX450 mobile GPU។ នៅលើម៉ាស៊ីនរបស់ Pro 15 មានជំនួយល្បឿនប្រតិបត្តិការណ៍ពីរ៉េមទំហំ 16GB ប្រភេទ DDR4-3200Hz និងប្រើថាសរឹងផ្ទុកឯកសារប្រភេទ PCIe SSD ទំហំ 512GB។ ម៉ាស៊ីនកុំព្យូទ័រយួរដៃ RedmiBook Pro 15 មានថ្មទំហំ 70Whr ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W តាមរយះរន្ធចម្លង USB-C ដែល Redmi បានធ្វើការអះអាងថា មានសមត្ថភាពសាកថាមពលអោយថ្មពី ០% ទៅ 50% ប្រើពេលតែ 30 នាទី ប៉ុណ្ណោះ។

RedmiBook Pro 15 មានអេក្រង់ទំហំ 15.6 អ៊ីញ ទ្រទ្រង់កម្រិតបង្ហាញរូបភាព-វីដេអូបានដល់ 3.2K ទំហំ 3200×2000px លើផ្ទៃបង្ហាញសរុប 89.1% ធៀបនឹងផ្ទៃអេក្រង់ទាំងមូល ជាមួយកម្រិតបង្ហាញ 178 ដឺក្រេ viewing angle នៅលើខ្នាតអេក្រង់ 16:10 ratio និងមានកម្រិតល្បឿន refresh rate 90Hz។ បន្ទះអេក្រង់របស់  Pro 15 ប្រើប្រាស់បច្ចេកវិទ្យាចាក់ពណ៌កម្រិត 100% sRGB Color gamut ជាមួយមុខងារបាញ់ពន្លឺ DC dimming និងមានកម្រិតភាពច្បាស់ 242ppi។ 

សម្រាប់តម្លៃលក់ផ្លូវការណ៍របស់ RedmiBook Pro 15 នៅចិនគឺខ្ទង់ប្រហែល $758 សម្រាប់ម៉ូដែលពាក់ Intel-core i5 CPU និងខ្ទង់ប្រហែល $968 សម្រាប់ម៉ូដែលពាក់ Intel-Core i7 CPU។ ហើយបច្ចុប្បន្ន ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះត្រូវបានដាក់លក់នៅលើគេហទំព័រលក់ទំនិញអនឡាញ JD.com៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន