no-alternative title

ASUS Republic of Gamers សហការជាមួយ MediaTek នាំយកបច្ចេកវិទ្យា Wi-Fi 6 Solution មកបំពាក់លើម៉ាស៊ីនកុំព្យូទ័រហ្គេមីង ROG ស៊េរីថ្មីៗរបស់ខ្លួន

ក្រុមហ៊ុន ASUS Republic of Gamers ឬហៅកាត់ថា ROG បានប្រកាសចាប់ដៃគូសហការជាមួយ MedaiTek ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប (Chip Solution) ឈានមុខគេនៅលើពិភពលោក ដើម្បីនាំយកបច្ចេកវិទ្យាតភ្ជាប់បណ្តាញដោយឥតប្រើខែ្សជំនាន់ថ្មីគឺ Wi-Fi 6 Connectivity ដែលមានល្បឿនលឿនបំផុត និងមានស្ថេរភាពល្អបំផុតជូនដល់ Gamers នៅទូទាំងសកលលោក។

ក្នុងមួយឆ្នាំៗបច្ចេកវិទ្យា Wi-Fi Solution  របស់ MediaTek បានប្រើនៅលើឧបករណ៍ជិតពីរពាន់លានគ្រឿង។ ហើយសម្រាប់កិច្ចសហប្រតិបត្តិការរបស់ MediaTek ជាមួយនឹង ROG ក្នុងពេលនេះគឺការចែករំលែកនូវសកម្មភាពនៃបទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតរបស់ Gamers ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដែលមានកម្រិតល្បឿនប្រតិបត្តិការលឿនបំផុត និងមានប្រសិទ្ធភាពខ្ពស់បំផុតមិនធ្លាប់មានទៅកាន់ពិភពលោក។ ជាមួយបច្ចេកវិទ្យា MediaTek Wi-Fi 6 Solution ដែលបំពាក់នៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីង ROG Series នឹងផ្តល់នូវប្រសិទ្ធិភាពល្បឿនដំណើរការណ៍លើប្រព័ន្ធបណ្តាញកាន់តែមានស្ថេរភាពលឿនរហ័ស និងមានទំនុកចិត្តខ្ពស់បំផុត ដែលធានាបានថា រាល់សកម្មភាពរបស់ Gamers នៅលើប្រព័ន្ធបណ្តាញគឺប្រព្រឹត្តិទៅបានរលូនពុំមានភាពរអាក់រអ៊ួលនោះឡើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Rangoon Chang ដែលជាអ្នកចាក់ការទូទៅលើផ្នែកអាជីវកម្ម ASUS Gaming Business Unite បានមានប្រសាសន៍លើកឡើងថា “យើងពិតជាមានក្តីសោមនរីករាយមែនទែនដែលមានចាប់ដៃគូសហការណ៍ជាមួយ MediaTek ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា Wi-Fi ជំនាន់ចុងក្រោយនៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃ ROG ស៊េរីថ្មីៗរបស់យើង”។ លោកបន្ថែមទៀតថា MediaTek គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យមួយនេះ ហើយការដែលបានចាប់ដៃសហការគ្នានេះ ពួកយើងនឹងផ្តល់ជូនដល់ Gamers និង Creator នូវលក្ខណៈពិសេសដ៏អស្ចារ្យបំផុតដែលពូកគេត្រូវការដើម្បីបង្កើនប្រសិទ្ធិភាពការងាររបស់ពូកគេកាន់តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ ផលិតផលរបស់ MediaTek នៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីង ROG ស៊េរីថ្មីៗនឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យសម្រាប់អ្នកទាំងអស់គ្នា។

 

ចំនែក Alan Hsu ដែលជាអ្នកចាត់ការទូទៅលើផ្នែកអាជីវកម្ម Intelligent Connectivity Business Unit របស់ MediaTek បានមានប្រសាសន៍ថា “Connectivity Solution គឺជាបច្ចេកវិទ្យាស្នូលរបស់ MediaTek ដែលត្រូវបានរចនាផលិតឡើងដើម្បីផ្តល់ជូននូវការតភ្ជាប់បណ្តាញអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់បំផុត ហើយក៏ជួយបង្កើនការសន្សំសំចៃអាយុកាលថាមពលថ្មរបស់ឧបករណ៍ផងដែរ។ ការសហការរបស់យើងជាមួយដៃគូ ដូចជា ROG ជាដើម បានបង្ហាញច្បាស់ថា MediaTek បាននឹងកំពុងជំរុញយុគសម័យនៃការតភ្ជាប់ប្រព័ន្ធបណ្តាញថ្មីឆ្ពោះទៅមុខដោយផ្តល់នូវការភ្ជាប់ដែលមានប្រសិទ្ធិភាពល្បឿនលឿនរហ័សបំផុតជាមួយបច្ចេកវិទ្យា  Wi-Fi 6 សម្រាប់ប្រើនៅក្នុងអាជីវិកម្មជាច្រើនរួមមាន Broadband, Retail Router, Consumer Electronics Devices និង  Gamers Sectors ជាដើម។

Wi-Fi 6 គឺជាស្តង់ដារថ្មីនៃការតភ្ជាប់បណ្តាញអ៊ីនធ័រណិត ដែលមានប្រសិទ្ធិភាពល្បឿនលឿនរហ័សបំផុត និងការតភ្ជាប់គឺមានស្ថិរភាពល្អបំផុតជាងជំនាន់មុន។ ក្រុមហ៊ុន ROG និង MediaTek បាននឹងកំពុងសំឡឹងទៅមុខក្នុងការផ្តល់ជូននូវឧបករណ៍ ROG ដែលបំពាក់នូវ Wi-Fi6 Technology ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកដោយចាប់ផ្តើមពីឆ្នាំ 2021 នេះទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន